អភិបាលខេត្តបាត់ដំបងលើកទឹកចិត្តសិស្សធ្លាក់ឌុបធ្លាក់ កុំបាក់ទឹកចិត្ត ត្រូវខិតខំរៀនសូត្របន្ត

ភ្នំពេញ- ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា សិស្សានុសិស្សដែលមិនទទួលបាននិទ្ទេសល្អប្រសើរ និងប្រឡងជាប់បាក់ឌុប មិនជាប់ សូម​កុំបាក់ទឹកចិត្ត ត្រូវខិតខំប្រឹងប្រែងបន្តទៅមុខទៀត ។ ជាពិសេសខិតខំក្រេបយកចំណេះដឹងផ្នែកឧត្តមសិក្សា ដែលជាស្ពានឆ្លងទៅរកភាពមានការងារធ្វើ ទទួលបានប្រាក់កំរៃទ្រទ្រង់ជីវភាពរស់នៅ ។ ឯកឧត្តមលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សឆ្នើមនិទ្ទេស A និងនិទ្ទេស B នៃសាលាអន្តរជាតិ USA និងពិធីចែកអំណោយជូនដល់គ្រួសារក្រីក្រចំនួន ១១០នាក់ កាលពីថ្ងៃអង្គារ៍ សប្តាហ៍កន្លងទៅ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បន្ថែមថា ក្នុងការធ្វើអាជីវកម្ម ឬការធ្វើការងារ ទាមទារឱ្យមានជំនាញ និងចំណេះដឹងច្បាស់លាស់ ហើយជំនាញ និងចំណេះដឹងទាំងនេះ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សានុសិស្ស ពិសេសថ្នាក់ឧត្តមសិក្សា ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង

“ជួនកាលសិស្សានុសិស្សមួយចំនួនមិនសូវពូកែពេលសិក្សាចំណេះដឹងទូទៅ ប៉ុន្តែពូកែនៅឧត្តមសិក្សានៅពេលដែលសិស្សានុសិស្សបានជ្រើសរើសជំនាញរៀនដែលខ្លួនស្រឡាញ់ពេញចិត្ត”

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានកោតសរសើរដល់សិស្សានុសិស្សទាំងអស់ដែលបានខិតខំរៀនសូត្រទទួលបាននិទ្ទេសល្អៗ បាននាំយកកិត្តិយសជូនដល់សាលា គ្រួសារ និងសង្គម ឱ្យកាន់តែមានការរីកចម្រើនលើផ្នែកប្រព័ន្ធអប់រំ។ ឯកឧត្តមបន្តថា សិស្សានុសិស្សទាំងអស់ ត្រូវបន្តរៀនភាសាបរទេស និងកុំព្យូទ័របន្ថែមទៀត ដែលជាជំនាញទន់មួយខ្វះពុំបាន ដោយសារពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងសម័យបច្ចេកវិទ្យា និងទំនាក់ទំនងគ្នាជាអន្តរជាតិ។

ទន្ទឹមគ្នានេះ បើតាមអ្នកជំនាញ លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Start Up Community មានប្រសាសន៍ថា សិស្សានុសិស្សដែលប្រឡងធ្លាក់សញ្ញាបត្រមធ្យសិក្សាទុតិយភូមិ មានជម្រើសចំនួនបី រួមមាន ទី១. រៀនថ្នាក់ទី១២មួយឆ្នាំទៀត ទី២. រៀនថ្នាក់បរិញ្ញាបត្ររង និងទី៣. រៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ។ លោក គីម ដារ៉ា បន្តថា សិស្សានុសិស្សត្រូវស្គាល់ច្បាស់អំពីចំណង់ចំណូលចិត្តរបស់ខ្លួនថាចង់រៀនផ្នែកអ្វី? ប្រសិនសិស្សានុសិស្សចង់រៀនជំនាញបច្ចេកទេស នោះមិនចាំបាច់ត្រឡប់ទៅរៀនថ្នាក់ទី១២ ឬរៀនថ្នាក់បរិញ្ញាបត្ររងនោះឡើយ ព្រោះការរៀនជំនាញទាមទារឱ្យសិស្សអនុវត្តផ្ទាល់ និងចេញអនុវត្តការងារតែម្ដង។

អភិបាលខេត្តបាត់ដំបង បញ្ជាក់បន្ថែមថា ប្រសិនបើសិស្សានុសិស្សឃើញអ្វីមិនប្រក្រតីក្នុងសាលារៀន ឬខាងក្រៅសាលារៀន ដូចជា អំពើហិង្សា ឬការប្រើប្រាស់គ្រឿងញៀនផ្សេងៗ សូមប្រញាប់មករាយការណ៍មកគ្រូបង្រៀន នាយកសាលា ឬអាជ្ញាធរមានសមត្ថកិច្ច ជាបន្ទាន់ដើម្បីធ្វើការដោះស្រាយ និងអប់រំពួកគេឱ្យបានទាន់ពេលវេលា ។

គួរជម្រាបជូនថា សម្រាប់សិស្សានុសិស្សនៃសាលាអន្តរជាតិUSA ខេត្តបាត់ដំបង បានប្រឡងជាប់ជាស្ថាពរសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ៦២នាក់ ស្រី៤២នាក់ ស្មើនឹង៧២% ក្នុងនោះ សិស្សនិទ្ទេសA ចំនួន៦នាក់ សិស្សនិទ្ទេសB ចំនួន១១នាក់ សិស្សនិទ្ទេសC មានចំនួន ៦នាក់ សិស្សនិទ្ទេសD ចំនួន១៨នាក់ និងសិស្សនិទ្ទេសE ចំនួន២១នាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......