អ្នកជំនាញ ៖ មុនសម្រេចចិត្តមានបុត្រ ឪពុកម្ដាយគួរមានជំនាញចិញ្ចឹមអប់រំកុមារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការចិញ្ចឹមអប់រំកូន គឺជាទំនួលខុសត្រូវដ៏សំខាន់មួយ ដែលឪពុកម្ដាយគ្រប់រូបត្រូវទទួលខុសត្រូវ។ ស្របនឹងការមានបុត្រធីតា ការអប់រំពួកគេ​ឱ្យក្លាយជាធនធានឆ្នើមគឺជារឿងចាំបាច់ ដែលតម្រូវឱ្យឪពុកម្ដាយត្រូវមានជំនាញចិញ្ចឹមអប់រំឱ្យបានត្រឹមត្រូវ។

ទាក់ទងនឹងសារៈសំខាន់ នៃជំនាញនេះ អាណាព្យាបាល និងអ្នកជំនាញចិញ្ចឹមអប់រំកុមារ យល់ឃើញថា ការយល់ដឹងអំពីការចិញ្ចឹមអប់រំកូនពិតជាមានសារៈសំខាន់ ព្រោះឪពុកម្ដាយមានឥទ្ធិពលយ៉ាងខ្លាំង លើអត្តចរិត និងការគិតរបស់កុមារ ដែលអាចជួយកុមារសម្រេចភាពជោគជ័យក្នុងជីវិតទាំងការសិក្សា និងការងារនាពេលអនាគត។

អ្នកស្រី នង ភានី ជាអាណាព្យាបាលមួយរូប ដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញចិញ្ចឹមអប់រំកូន បានប្រាប់ AMS Education ថា ជំនាញចិញ្ចឹមអប់រំកូន ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អាណាព្យាបាលគ្រប់រូប ព្រោះការយល់ដឹងអំពីជំនាញនេះ នឹងធ្វើឱ្យឪពុកម្ដាយ និងអ្នកមើលថែកុមារ ដឹងថា កុមារត្រូវការអ្វី ចង់បានអ្វី ដែលធ្វើឱ្យអ្នកមើលថែ ដែលជាមនុស្សធំ ងាយសម្របខ្លួន ទៅតាមកុមារ និងមានទំនាក់ទំនងល្អជាមួយកុមារ។

អ្នកស្រី នង ភានី ជាអាណាព្យាបាលមួយរូប ដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញចិញ្ចឹមអប់រំកូន ។

អ្នកស្រី នង ភានី បន្ថែមថា ជំនាញចិញ្ចឹមអប់រំកុមារនេះ មិនមែនតែឪពុកម្ដាយទេ ឬអ្នកមើលថែកុមារទេ ដែលត្រូវយល់ដឹង ជំនាញនេះ គឺជាជំនាញសម្រាប់មនុស្សគ្រប់គ្នា ព្រោះអ្នកស្រីយល់ថា មនុស្សគ្រប់គ្នា សុទ្ធតែត្រូវមានទំនាក់ទំនងជាមួយកុមារ ឬពេលខ្លះក៏មានក្មួយ ឬក្មេងតូច ដែលត្រូវប្រាស្រ័យទាក់ទងជាមួយដែរ។

អ្នកស្រី ទីវ ចាន់ដេត ជាអាណាព្យាបាលមួយរូបទៀត បានលើកឡើងថា ជំនាញចិញ្ចឹមអប់រំកូន មានសារៈសំខាន់សម្រាប់លោកស្រី ជាងជំនួញ និងទ្រព្យសម្បត្តិទៅទៀត។ ចំពោះលោកស្រី ចាន់ដេត ការយល់ដឹងអំពីជំនាញនេះ ធ្វើឱ្យលោកស្រីមានភាពចុះសម្រុងជាមួយកូនៗ និងដឹងអំពីរបៀបជំរុញឱ្យកូនៗសម្រេចភាពជោគជ័យក្នុងជីវិតនាពេលអនាគត ព្រោះកុមារបានទទួលភាពកក់ក្ដៅ និងមើលថែពីសំណាក់លោកស្រីដែលជាអាណាព្យាបាល ទាំងបញ្ញាខួរក្បាល (IQ) និងបញ្ញាផ្នែកអារម្មណ៍ (EQ)។

ក្នុងនាមជាអាណាព្យាបាល ដែលឱ្យតម្លៃលើជំនាញចិញ្ចឹមអប់រំកុមារ លោកស្រីបានគូសបញ្ជាក់ថា មនុស្សដែលធំទៅហើយ មិនទទួលបានការចិញ្ចឹមអប់រំត្រឹមត្រូវ ពិតជាពិបាកដុសខាត់ពួកគេឱ្យមានសមត្ថភាពខ្ពស់បន្ថែមទៀតណាស់ ប៉ុន្តែសម្រាប់អាណាព្យាបាលដែលយល់ដឹងអំពីជំនាញចិញ្ចឹមបីបាច់កូន និងគុណតម្លៃ នៃការចិញ្ចឹមកូន នៅ ១០០០ ថ្ងៃដំបូង នឹងអាចជួយកុមារមានភាគរយខ្ពស់សម្រេចភាពជោគជ័យ នាពេលអនាគត។

“ការចិញ្ចឹមបីបាច់អប់រំកូន មានសារៈសំខាន់ខ្លាំងណាស់, មនុស្សដែលធំហើយ គឺពិបាកក្នុងការកែ និងដុសខាត់សមត្ថភាពរបស់គាត់បន្ថែមទៀតណាស់ ក៏ប៉ុន្តែ​កូនក្មេងក្នុងរយៈពេល ១ពាន់ថ្ងៃដំបូង នៃជីវិតរបស់គាត់សំខាន់ខ្លាំងមែនទែន សម្រាប់អនាគតរបស់គាត់”

លោក អ៉ីង វន្នី អ្នកជំនាញផ្នែកអប់រំកុមារតូច និងជាស្ថាបនិក និងនាយកប្រតិបត្តិ Kinder Early Learning (KEL) មានប្រសាសន៍ថា ជំនាញចិញ្ចឹមបីបាច់អប់រំកុមារ ជាជំនាញចាំបាច់បំផុត ដែលអាណាព្យាបាលត្រូវមាន ព្រោះការចិញ្ចឹមកុមារ គឺលើសពីការផ្ដល់អាហារ សំលៀកបំពាក់ និងឱ្យកុមារទៅរៀន ប៉ុន្តែវាជារឿងមួយ ដែលអាណាព្យាបាលត្រូវផ្ដល់សុភមង្គល ផ្ដល់ភាពវៃឆ្លាត បង្រៀនឱ្យពួកគេចេះសីលធម៌សង្គម និងជួយឱ្យកុមារក្លាយជាបុគ្គលម្នាក់ ដែលមានតួនាទីសំខាន់ក្នុងសង្គម។

លោក អ៉ីង វន្នី អ្នកជំនាញផ្នែកអប់រំកុមារតូច និងជា ស្ថាបនិក និងនាយកប្រតិបត្តិ Kinder Early Learning (KEL) ។

បើតាម លោក អ៉ីង វន្នី ប្រសិនបើឪពុកម្ដាយមានជំនាញចិញ្ចឹមអប់រំកូន ពួកគាត់អាចរុញកូន ឱ្យក្លាយជាមនុស្ស ដែលមានសក្តានុពលពេញលេញ ឬយ៉ាងហោចណាស់ក្លាយជាមនុស្សដែលសប្បាយចិត្ត ព្រោះមាន IQ និង EQ ខ្ពស់។

“ឪពុកម្ដាយ ដែលមានកូនហើយ មានជំនាញចិញ្ចឹមអប់រំ គាត់នឹងអាចបណ្ដុះបណ្ដាលកូនគាត់ឱ្យមានទាំង IQ និង EQ មានន័យថា កុមារនោះនឹងឆ្លាត អាចក្លាយជាអ្នកវិភាគ មានជំនាញ ចេះយល់ចិត្តអ្នកដទៃ ចេះស្រឡាញ់ខ្លួនឯង និងពិភពលោក។ ដូច្នេះ គាត់ចង់ធ្វើអ្វី ក៏គាត់អាចធ្វើបានល្អ ទាំងការគ្រប់គ្រងខ្លួនឯង និងការងារ។ ហើយចំពោះកូនក្មេងវិញ គាត់នឹងទទួលបានក្ដីស្រឡាញ់ពេញលេញ ការគាំទ្រ និងការឱ្យតម្លៃ…”

​លើសពីនេះ លោក វន្នី ក៏បានលើកឡើងដែរថា ការចិញ្ចឹមកូន ដោយមិនមានជំនាញច្បាស់លាស់ អាចប្រឈមនឹងបញ្ហាសំខាន់ៗមួយចំនួន ដូចជា គ្រួសារ គ្មានសណ្ដាប់ធ្នាប់ល្អ ព្រោះការខ្វះជំនាញនេះ អាចធ្វើឱ្យអាណាព្យាបាលខ្វះជំនាញភាពជាអ្នកដឹកនាំ, ការចិញ្ចឹមបែបបុរាណ ដែលប្រើអំពើហិង្សា ការស្រែកគំហក ឬសំឡុត ដែលអាចនាំឱ្យកូនមានបញ្ហាផ្លូវចិត្ត និងអាកប្បកិរិយាមិនល្អ ហើយការចិញ្ចឹម ដោយខ្វះជំនាញធ្វើឱ្យទំនាក់ទំនងក្នុងគ្រួសារនោះមិនល្អនោះទេ ដែលនាំឱ្យគ្រួសារងាយមានបញ្ហាទំនាក់ទំនង។

តើឪពុកម្តាយអាចរៀនជំនាញចិញ្ចឹមបុត្រធីតា តាមវិធីណា?

សម្រាប់ឪពុកម្ដាយ ដែលចង់រៀនជំនាញចិញ្ចឹមបីបាច់កូន អ្នកជំនាញផ្នែកចិញ្ចឹមអប់រំកុមាររូបនេះ លើកឡើងថា មានមធ្យោបាយជាច្រើន ដែលអាណាព្យាបាលអាចសិក្សាជំនាញចិញ្ចឹមអប់រំកូន រួមមាន សិក្សាតាមអ៊ីនធឺណិត តាមរយៈ តេលេក្រាម អង្គការយូនីសេហ្វ, គេហទំព័រផ្លូវការ របស់អង្គការ Save the children, សិក្សាលើគេហទំព័រ និងវីដេអូជុំវិញពិភពលោកជាភាសាអង់គ្លេស។ ចំពោះការសិក្សា តាមសៀវភៅ ឪពុកម្ដាយ អាចសិក្សាលើសៀវភៅ របស់ក្រសួងអប់រំ ក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ចរបស់កម្ពុជា ឬក្នុងលក្ខខណ្ឌដែលចង់សិក្សាផ្ទាល់ ឪពុកម្ដាយអាចចូលរួមវគ្គបណ្ដុះបណ្ដាល ដើម្បីទទួលបានអនុសាស្ត្រល្អៗ ពីអ្នកជំនាញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។