លោក យី គឹមថាន ៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងការសរសេរអត្ថបទផ្សព្វផ្សាយឱ្យប្រជាជនយល់ដឹង និងចូលរួមលើកកម្ពស់ទឹកស្អាត និងអនាម័យ

ភ្នំពេញ – ក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនអ្នកសារព័ត៌មានដែលបានចូលរួមប្រកួតប្រជែងអត្ថបទ ក្រោមប្រធានបទ «ជំរុញលើកកម្ពស់ទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នា» នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកផ្នែកកម្មវិធី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា អ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងការសរសេរអត្ថបទផ្សព្វផ្សាយដើម្បីឱ្យប្រជាជនកម្ពុជាយល់ដឹង និងចូលរួមលើកកម្ពស់ទឹកស្អាត និងអនាម័យ។

នាយករងប្រចាំប្រទេសទទួលបន្ទុកផ្នែកកម្មវិធី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា បញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ស្ថានភាពអនាម័យមានការកែលម្អច្រើន ដោយថ្មីៗនេះខេត្តមួយចំនួន៥ ទើបតែបានប្រកាសក្លាយជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) រួមមាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។ ជាពិសេស នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ ខេត្តកែបនឹងប្រកាសជាខេត្តសម្រេចបាននូវ ODF ផងដែរ។

លោក យី គឹមថាន បន្ថែមថា អត្រាគ្របដណ្ដប់អនាម័យបានជិត ៩០ភាគរយតាមគម្រោងដែលបានគ្រោងទុក ដែលកិច្ចការងារទាំងនេះអាចសម្រេចទៅបានគឺសុទ្ធតែមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ចាប់តាំងពីរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ជាពិសេសអ្នកសារព័ត៌មានដែលមានថ្វីដៃក្នុងការសរសេរជាសាច់រឿងដើម្បីឱ្យអ្នកអាន អ្នកមើលមានការចាប់អារម្មណ៍ហើយគិតថា ការមានបង្គន់អនាម័យប្រើប្រាស់សំខាន់។ លោកបន្តថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ តែងតែទទួលបានការគាំទ្រ និងផ្ដល់ការទុកចិត្តដល់អង្គការភ្លែននៅក្នុងការសហការ ក៏ដូចជាអ្នកសារព័ត៌មានកន្លងមកបានចុះផ្សាយអត្ថបទជាច្រើនដើម្បីឧត្តមប្រយោជន៍កុមារកម្ពុជា។

លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកផ្នែកកម្មវិធី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា

“ការលាងសម្អាតដៃជាមួយសាប៊ូសុទ្ធតែជារឿងសំខាន់សម្រាប់សុខភាពបុគ្គល និងសាធារណៈ ដែលពីមុនមកគេធ្លាប់គិតថារឿងទាំងអស់នេះ មិនមានអ្វីចាំបាច់ លាងដៃក៏មិនចាំបាច់លាង បន្ទោរបង់ក្នុងព្រៃគិតថាជារឿងធម្មតា ប៉ុន្តែបន្ទាប់ពីមានការចូលរួមបំផុសបំផុលពីអ្នកសារព័ត៌មានមក មនុស្សម្នាក់ៗចាប់ផ្ដើមឱ្យតម្លៃហើយយល់ថា ការមានបង្គន់អនាម័យ គឺមានសារៈសំខាន់ខ្លាំងសម្រាប់គ្រួសារ និងមនុស្សនៅក្នុងសង្គម”

ជាមួយ​គ្នា​នេះដែរ ឯកឧត្ដម ថោង ពោជ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក៏​បានមានប្រសាសន៍ថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំជួយផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យជនបទ ក៏ដូចជាបញ្ហាសង្គមផ្សេងៗ។ ឯកឧត្ដមបន្តថា ផ្ដោតលើបញ្ហា របស់ប្រជាពលរដ្ឋទាក់ទងនឹងការប្រើប្រាស់បង្គន់អនាម័យល្អ សំដៅដល់ការនៅជុំវិញខ្លួនរបស់យើងត្រូវមានបរិស្ថានល្អ ទើបក្រសួងអភិវឌ្ឍន៍ជនបទតែងតែជំរុញនៅគ្រប់តំបន់ទូទាំងប្រទេសធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ដឹងអំពីផលប៉ះពាល់នៃការបន្ទោរបង់ពាសវាលពាសកាលដោយផ្លាស់ប្ដូរឥរិយាបទមកបន្ទោរបង់នៅក្នុងបង្គន់វិញ ដើម្បីបង្ការប្រជាពលរដ្ឋគេចផុតពីជំងឺឆ្លងផ្សេងៗ ។

ឯកឧត្ដម ថោង ពោជ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ

“ខ្ញុំសង្ឃឹមថា អ្នកសារព័ត៌មានទាំងអស់នឹងបន្តខិតខំជួយផ្សព្វផ្សាយ និងសរសេរអត្ថបទដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយសហការជាមួយនាយកដ្ឋានថែទាំងសុខភាពដើម្បីទទួលបានព័ត៌មានឆ្នើលយតបទៅវិញទៅមក”

លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បញ្ជាក់បន្ថែមថា លោកមានសេចក្ដីសង្ឃឹមនិងជឿជាក់ក្រោយឆ្លងកាត់បទពិសោធន៍ជោគជ័យកន្លងមកក្នុងការសម្រេចបានការបញ្ឈប់បន្ទោរបង់ពាសវាលពាសកាល (ODF) ហើយនឹងបន្តជំរុញឱ្យមានការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) នៅខេត្តផ្សេងៗបន្ថែមទៀត។ លោកវេជ្ជបណ្ឌិត លន់ សាយតេង បន្តថា ដើម្បីអាចសម្រេចបានលទ្ធផលជោគជ័យនេះ ចាំបាច់ត្រូវលើកទឹកចិត្តដល់អ្នកសារព័ត៌ឱ្យចូលរួមចំណែកលើកកម្ពស់ទឹកស្អាត និងអនាម័យ ដើម្បីឱ្យប្រទេសកម្ពុជាអាចសម្រេចបានការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលស្របតាមផែនការដែលបានគ្រោងទុក។

លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ

“ឥឡូវនេះ យើងកំពុងធ្វើយ៉ាងណាឱ្យបង្គន់អនាម័យរបស់យើងឆ្លើយតបទៅតាមគោលការថ្នាក់ជាតិរបស់យើង គឺអនាម័យសម្រាប់ទាំងអស់គ្នា រាប់ទាំងជនមានពិការភាព មនុស្សចាស់ និងកុមារ”

គួរជម្រាបជូនថា នាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀចំពិធីប្រកាសនិងប្រគល់បណ្ណជ័យលាភី ជូនអ្នកសារព័ត៌មានដែលបានផលិតនិងចុះផ្សាយព័ត៌មានជំរុញការបញ្ចប់ការបន្ទោរបង់ពាសវាសពាសកាល និងការផ្លាស់ប្តូរឥរិបទប្រតិបត្តិអនាម័យនៅកម្ពុជា។ អត្ថបទ និងការចុះផ្សាយចំនួន ៣៥ បានផ្ញើជូនមកគណៈកម្មាធិការវាយតម្លៃ។ តាមរយៈការវាយតម្លៃដោយសុក្រិត្យភាព អ្នកសារព័ត៌មានចំនួន៤ ត្រូវបានជ្រើសរើសជាជ័យលាភី៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...