WE Forum ៖ កិច្ចពិភាក្សាអំពី AI ចាំបាច់ត្រូវលើកឡើងអំពីបញ្ហាកុមារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានជំរុញឱ្យមានការព្យាករណ៍អំពីការជំនួសការងារមនុស្សដោយ AI ។ ទន្ទឹមនឹងនេះ AI បាននាំឱ្យមានការព្រួយបារម្ភជុំវិញក្រមសីលធម៌នៃការប្រើប្រាស់ និងផលប៉ះពាល់មកលើផ្លូវចិត្តបុគ្គលិក។

ខណៈពេលដែលការយកចិត្តទុកដាក់នេះ ភាគច្រើនផ្ដោតលើអាជីវកម្ម និងមនុស្សនៅកន្លែធ្វើការ។ កិច្ចពិភាក្សាផ្ដោតតិចតួចពេក ទៅលើរបៀបដែល AI អាចជះឥទ្ធិពលដល់ការអភិវឌ្ឍរបស់កុមារ ខណៈដែលពួកគេ ទំនងជាទទួលឥទ្ធិពលខ្លាំងពីបច្ចេកវិទ្យានេះ។

នៅក្នុងការបង្ហាញពីបញ្ហាប្រឈមមួយនេះ ការសិក្សាថ្មីមួយរបស់ UC Irvine បានរកឃើញថា កុមារដែលមានអាយុពី ៣ ទៅ ៦ឆ្នាំ បានជឿថា គ្រឿងអេឡិចត្រូនិចឆ្លាតវៃ មានការគិត និងអារម្មណ៍។

សាកស្រមៃមើលពិភពលោក ៥ជំនាន់ចាប់ពីពេលនេះទៅ ដែលបច្ចេកវិទ្យា AI ត្រូវបានរួមបញ្ចូលជាមួយនឹងជីវិតប្រចាំថ្ងៃ ហើយកុមារកំពុងស្វែងយល់អំពីភាពជាក់ស្ដែងរបស់ AI ខណៈដែលពួកគេ ស្ទើរតែមិនអាចបែងចែកបាន ថាបច្ចេកវិទ្យានេះ ជាបច្ចេកវិទ្យា​សិប្បនិម្មិត ឬក៏មានការគិត និងអារម្មណ៍ដូចមនុស្សដែរ។ តើនឹងមានរឿងអ្វីកើតឡើង?

AI ៖ អនាគតដ៏ភ្លឺស្វាង ជាមួយនឹងចំណុចអវិជ្ជមាន?

បច្ចុប្បន្ន បច្ចេកវិទ្យា AI កំពុងផ្ដល់សង្ឃឹម និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារ និងសុខុមាលភាពពួកគេ ដោយបច្ចេកវិទ្យានេះ ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន រាប់ចាប់តាំងពីការរីកចម្រើនផ្នែកវេជ្ជសាស្ត្រ រហូតដល់ការកែលម្អប្រព័ន្ធអប់រំ ឱ្យរឹតតែល្អប្រសើរ។ តាមរយៈការជួយមនុស្ស ព្យាករណ៍អំពីគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិ ដែលបង្កើតឡើងដោយមនុស្សបានត្រឹមត្រូវជាងមុន វាក៏អាចជួយកុមារកាន់តែច្រើន ឱ្យមានឱកាសធំធាត់ឡើង ជាមួយនឹងសុវត្ថិភាពដែរ។

ត្បិតថា មានអត្ថប្រយោជន៍ច្រើន ប៉ុន្តែ AI ក៏អាចបង្កហានិភ័យធំៗមួយចំនួនដល់កុមារ និងអនាគតមនុស្សជាតិទាំងមូល។ ហានិភ័យចម្បងទី១ គឺ AI មិនត្រឹមតែត្រូវការទឹក អគ្គិសនី និងសារធាតុរ៉ែសំខាន់ៗជាច្រើន ដើម្បីដំណើរការប៉ុណ្ណោះទេ វាក៏ផលិតកាកសំណល់គ្រោះថ្នាក់ផងដែរ ហើយនៅមានអ្វីៗជាច្រើនផ្សេងទៀត ដែលមនុស្សត្រូវសិក្សាអំពីផលប៉ះពាល់របស់វា ទៅលើបរិស្ថាន។

លើសពីនេះ AI ក៏កំពុងតែធ្វើឱ្យមានគម្លាតឌីជីថលកាន់តែធំ សម្រាប់អ្នករស់នៅទីក្រុង និងជនបទ ទាំងក្នុងប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឍ។ តើមនុស្សត្រូវរៀបចំខ្លួនដូចម្ដេច ចំពោះវិសមភាពឌីជីថល ដែលកំពុងកើនឡើង ដោយសារការទទួលយក និងសម្របទៅនឹងបច្ចេកវិទ្យា AI?

បច្ចុប្បន្ន អង្គការ Save the children កំពុងសហការលើគំនិតផ្ដួចផ្ដើម ដែលមានឈ្មោះថា Safe Digital childhood Coalition ក្នុងគោលបំណងជំរុញ បរិយាប័ន្នឌីជីថល ការការពារសិទ្ធិកុមារក្នុងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសមធម៌ និងលើកកម្ពស់ជំនាញដែលត្រូវការ ដើម្បីការរីកចម្រើន ក្នុងភាពជាពលរដ្ឋឌីជីថល។

ហានិភ័យដ៏ធ្ងន់ធ្ងរមួយទៀតនៃ AI គឺការប្រើបច្ចេកវិទ្យានេះ ដោយការដឹកនាំផ្ដាច់ការ ឬដោយក្រុមណាមួយ ក្នុងគោលបំណងគាបសង្កត់ ដូចជា ការគាបសង្កត់សេរីភាពមនុស្ស ឬការបង្កើនការត្រួតពិនិត្យ និងការឃោសនារឿងអ្វីមួយជាដើម។ AI អាចពង្រីកព័ត៌មានក្លែងបន្លំបានយ៉ាងងាយស្រួល និងផលិតមាតិកាក្លែងក្លាយ ហើយកុមារជាជនដែលងាយរងគ្រោះបំផុត ក្នុងការបោកបញ្ឆោត ឬបំពានក្នុងបរិយាកាសទាំងនេះ ដែលបង្កផលប៉ះពាល់អវិជ្ជមាន រយៈពេលវែង ដល់ការអភិវឌ្ឍ និងសុខុមាលភាពពួកគេ។

ហានិភ័យទាំងអស់នេះកើនឡើងយ៉ាងខ្លាំង ដោយសារតែយើងមិនបានបណ្ដាក់ទុនក្នុងការកសាងជំនាញគិតបែបពិស្ដារ (Critical thinking skill) ទាំងនៅក្នុងសាលារៀន និងសាកលវិទ្យាល័យ ហើយបង្កើតឱ្យមានរបៀបក្នុងការគ្រប់គ្រង AI ឱ្យបានត្រឹមត្រូវ។ ដូច្នេះ ការគ្រប់គ្រង AI នឹងមានភាពយឺតយ៉ាវ ហើយវិធីសាស្ត្រតែមួយគត់ ដើម្បីដោះស្រាយបញ្ហានេះ គឺធ្វើសកម្មភាព។

ការការពារសិទ្ធិកុមារនៅក្នុងពិភពដែលមាន AI

នៅពេលដែលជជែកវែកញែកអំពី AI យើងទាំងអស់គ្នា នៅតែមានតួនាទីយ៉ាងសកម្មក្នុងការចូលរួម។ ចាប់ពីអ្នកបង្កើតគោលនយោបាយ រហូតដល់អ្នកអប់រំ ក្នុងការដឹកនាំអ្នកប្រើប្រាស់ និងការអភិវឌ្ឍ AI តាមរបៀបវិជ្ជមាន និងត្រឹមត្រូវ។ ហើយនេះគឺជាយុទ្ធសាស្ត្រនៃការវិនិយោគ ដើម្បីធានាថា មនុស្សជំនាន់ក្រោយ ត្រូវបានរៀបចំយ៉ាងល្អ សម្រាប់ការរីកចម្រើននៃបច្ចេកវិទ្យា AI ។

មានសកម្មភាព បីយ៉ាង ដែលយើងអាចអនុវត្ត ដើម្បីការពារសិទ្ធិកុមារ នៅក្នុងពិភពលោក ដែល AI នឹងដើរតួនាទីកាន់តែសំខាន់។

១. ការតស៊ូមតិជាមួយអ្នកបង្កើតច្បាប់ ដើម្បីបង្កើតមូលនិធិ សម្រាប់ការអភិវឌ្ឍជំនាញការគិតពិស្តារ សម្រាប់ការអប់រំកម្រិតដំបូង។ ការគិតបែបពិស្ដារ គឺជាជំនាញមិនអាចខ្វះបានសម្រាប់ការបោះឆ្នោតដោយសេរី និងសង្គម ដែលមានយុត្តិធម៌។ ការរីកចម្រើនរបស់ AI មិនគួរជាមូលហេតុ នាំឱ្យមនុស្សបាត់បង់ជំនាញគិតពិស្ដារនោះទេ។ ការតស៊ូមតិនេះ ក៏រួមបញ្ចូលផងដែរ នូវកិច្ចសហការ រវាងប្រជាពលរដ្ឋ អ្នកបង្កើតគោលនយោបាយ ស្ថាប័នមិនរកប្រាក់ចំណេញ និងសហគមន៍ធុរកិច្ច ដើម្បីធានាថា ប្រព័ន្ធ AI មិនត្រូវបានគ្រប់គ្រងដោយមនោគមន៍វិជ្ជា ដែលជំរុញឱ្យមានការរួមបញ្ចូលនូវទិដ្ឋភាព សំឡេង និងមនុស្សមកពីក្រុមផ្សេងៗគ្នា។ នេះ គឺជាមូលដ្ឋានគ្រឹះ ក្នុងការការពារសេរីភាព និងកាត់បន្ថយភាពលម្អៀងក្នុងសហគមន៍ និងសង្គមនាពេលអនាគត។

២. ការចូលរួមជាមួយក្រុមប្រឹក្សាអប់រំ ប្រព័ន្ធសាលារៀន និងគ្រូបង្រៀន ដើម្បីធានាថា AI មិនធ្វើឱ្យមនុស្សលែងមានជំនាញមូលដ្ឋាន ដូចជា ការសរសេរ គិតលេខ ការគិតពិស្ដារ និងជំនាញដោះស្រាយបញ្ហា។ ជាពិសេស អាណាព្យាបាល មានកាតព្វកិច្ច​ ក្នុងការការពារសិទ្ធិកុមារ ដើម្បីឱ្យពួកគេក្លាយជាមនុស្ស ដែលអាចពឹងពាក់ខ្លួនឯងបាន និងមានភាពធន់។

៣. វិនិយោគ ដើម្បីទទួលយកបរិវត្តកម្ម បញ្ញាសិប្បនិម្មិត (AI), ស្ថាប័ននានា រាប់ចាប់ពី អាជីវកម្ម និងសាលារៀន រហូតដល់អ្នកស្រាវជ្រាវ និងវិស័យមិនរកប្រាក់ចំណេញ គួរលះបង់ពេលវេលា និងធនធាន ដោយចេតនាក្នុងការរបៀបចំ និងសម្របទៅនឹងពិភពបញ្ញាសិប្បនិម្មិត (AI)។ ការវិនិយោគជាយុទ្ធសាស្ត្រនេះ គឺមានសារៈសំខាន់ ក្នុងការធ្វើឱ្យប្រាកដថា យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទាញថាមពលនៃបច្ចេកវិទ្យានេះ និងកាត់បន្ថយភាពអវិជ្ជមាននៃបច្ចេកវិទ្យា AI។

បើតាមវេទិកាសេដ្ឋកិច្ចពិភពលោក វិធីសាស្ត្រ ឆ្លើយតបទៅនឹង AI នឹងបន្តប្រែប្រួល ហើយការពិភាក្សាអំពី AI គួរតែបញ្ចូលកៅអីសម្រាប់កុមារ និងចំណាប់អារម្មណ៍របស់ពួកគេ ដើម្បីលើកទឹកចិត្តឱ្យពួកគេមើលឃើញ និងដោះស្រាយបញ្ហា តាមទស្សនៈរបស់ពួកគេ។

បច្ចុប្បន្ន យើងកំពុងខ្វះភាពច្បាស់លាស់ សម្រាប់ការអភិវឌ្ឍ AI ដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ។ ខណៈការទទួលយកទស្សនៈ ដែលយកចិត្តទុកដាក់ចំពោះកុមារ ជុំវិញបញ្ហាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នឹងមានសក្តានុពល ដើម្បីកាត់បន្ថយហានិភ័យ និងពង្រីកសក្តានុពល AI ឱ្យកាន់តែប្រសើរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។