ភ្នំពេញ៖ នៅក្នុងគ្រួសារម្តាយឪពុកជាមនុស្សដែលនៅជិតនិងអាចដឹងចិត្តកូនៗ និងជាអ្នកអប់រំប្រៀនប្រដៅកូនប្រកបដោយព្រហ្មវិហាធម៌។ ស្របគ្នានេះអាកប្បកិរិយារស់នៅរបស់ម្តាយឪពុកមានឥទ្ធិពលខ្លាំងដល់ឥរិយាបថរបស់កូន។ កូនមានចរិតឫកពារថ្លៃថ្នូរ រស់នៅមានវិន័យនិងសីលធម៌ ចេះជួយយកអាសារអ្នកដទៃឬមនុស្សនៅជុំវិញខ្លួន ទាំងនេះសុទ្ធសឹងតែកើតចេញពីឥទ្ធិពលនៃអាកប្បកិរិយារបស់ម្តាយឪពុកទាំងអស់។
អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាស៊ីជីដាកម្ពុជា និងជាអ្នកជំនាញផ្នែកអប់រំកុមារតូច មានប្រសាសន៍ថា គ្រប់សកម្មភាពទាំងអស់ដែលឪពុកម្ដាយបង្ហាញចេញមក កុមារតូចឆាប់ទទួលបាននិងចង់ចាំសកម្មភាពទាំងនោះបានយ៉ាងលឿនរហ័សបំផុត។
អ្នកស្រី សរ ម៉ុន្ថា បានបន្តថា ៖
“សកម្មភាពរបស់ម្ដាយឪពុកជាគំរូដល់កូន ប្រសិនបើកុមារចិញ្ចឹមដោយការប្រើប្រាស់អំពើហឹង្សាវាយដំជាប្រចាំ នោះក្មេងនឹងរៀនបានពីរបៀបដោះស្រាយបញ្ហាដោយប្រើហឹង្សា និងដោះស្រាយបញ្ហាតាមបែបអវិជ្ជមានដូចគ្នា”
អ្នកជំនាញអប់រំកុមារតូចរូបនេះបញ្ជាក់បន្តថា រាល់សកម្មភាពរបស់មនុស្សចាស់នៅក្នុងជីវភាពប្រចាំថ្ងៃ ធ្វើឱ្យកុមារនឹងចម្លងទុកដោយមិនដឹងខ្លួន។
ចំណែកឯលោកស្រី ឈាវ ណារិន អាជីវករមួយរូប យល់ឃើញថា ៖
“ក្នុងនាមជាម្តាយឪពុកការភូតកុហកក្មេងៗជារឿងមួយមិនគួរធ្វើនោះឡើយ ពីព្រោះនៅពេលចាប់ផ្ដើមធ្វើរឿងបែបនេះធ្វើឱ្យក្មេងៗយកគំរូតាម”
ក្នុងនាមជាអ្នកម្ដាយដែលយល់ច្បាស់ពីចិត្តរបស់កូន លោកស្រីបន្តថា បើសិនជាឪពុកម្ដាយផ្ដល់សកម្មភាពល្អៗទៅកាន់ពួកគេ នោះចំណងមិត្តភាពរវាងឪពុកម្ដាយនិងកូនកាន់តែមានភាពស្អិតរមួតបន្ថែមទៀត។
“រៀងរាល់ពេលយប់ខ្ញុំព្យាយាមអានសៀវភៅរឿងនិទានឱ្យកូនរបស់ខ្ញុំស្ដាប់មុនពេលពួកគាត់ចូលគេង ហើយវាជាទម្លាប់មួយដ៏ល្អសម្រាប់ពួកគាត់… ខ្ញុំព្យាយាមពន្យល់ប្រាប់គាត់នូវរឿងល្អៗ ”
លោកស្រី ឈាវ ណារិន
លោក កែវ សាន ដែលជាបុគ្គលិកក្រុមហ៊ុនមួយក៏បានឱ្យ AMS ដឹងដែរថា ៖
“ខ្ញុំមិនដែលបង្ហាញទង្វើរអវិជ្ជមានណាមួយឱ្យកូនរបស់ខ្ញុំឃើញនោះទេ ខ្ញុំគិតថាក្មេងៗមិនគួរធ្វើឃើញទង្វើរមិនល្អនៅក្នុងក្រុមគ្រួសារដែលបានស្ដែងចេញពីម្តាយឪពុក”
ឪពុករូបនេះ កត់សម្គាល់ថា កូនអាចចម្លងឥរិយាបថមិនល្អពីឪពុកម្ដាយភ្លាមៗ ហើយពួកគេនឹងធ្វើសកម្មភាពមិនល្អទាំងនោះទៅកាន់បងប្អូន មិត្តភក្តិ ឬធ្វើតបទៅលើម្តាយឪពុកវិញ។
តានការស្រាវជ្រាវរបស់ក្រសួងកិច្ចការនារីបានបញ្ជាក់ថា ម្ដាយឪពុកផ្តល់ភាពជាគំរូវិជ្ជមានដល់កូន និងអប់រំកូនតាមបែបវិជ្ជមាន ជះឥទ្ធិពលយ៉ាងខ្លាំងដល់ឥរិយាបថនិងការរស់នៅរបស់កូន។ ការប្រៀនប្រដៅកូនតាមបែបវិជ្ជមាន ជាការចិញ្ចឹមកូនដោយមិនប្រើអំពើហិង្សាក្នុងទម្រង់ណាមួយ។ ការអប់រំកូនតាមបែបវិជ្ជមាននឹងធ្វើឱ្យកូនក្លាយជាមនុស្សដែលមានវិន័យមានសីលធម៌ល្អ និងក្លាយពលរដ្ឋល្អនៅក្នុងសង្គម៕
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
បន្ថែមពីលើសាខាដែលមានស្រាប់នៅក្នុងតំបន់ចំការដូង និងតំបន់ស្ទឹងមានជ័យ សម្រាប់ឆ្នាំសិក្សាថ្មីនេះ សាលារៀន ណត្សឡាញន៍ នឹងពង្រីកខ្លួនថែមមួយសាខាទៀត ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
យុវជនកម្ពុជាចំនួន ២៨រូប បានក្លាយជាអ្នកស្រាវជ្រាវ និងអ្នកវិភាគគោលនយោបាយជំនាន់ថ្មី បន្ទាប់ពីបញ្ចប់វគ្គសិក្សា Inclusive Policy Fellowship 2025 ដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងពង្រឹង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងកិច្ចការនារី កាលពីពេលថ្មីៗនេះ បានរៀបចំវេទិកាអប់រំផ្សព្វផ្សាយនៅសហគមន៍ ស្តីពីទំនាក់ទំនងអន្តរជំនាន់ «យេនឌ័រ សុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិ» ដើម្បីបង្កើនការយល់ដឹងដល់ក្មេងស្រី យុវជន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សាលាហេបភីច័ន្ទតារា (Happy Chandara School) បានរៀបចំទិវា «ស្អាត និងបៃតង» នៅបរិវេណសាលា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ មិថុនា ចុងសប្តាហ៍កន្លងទៅនេះ ដើម្បីលើកកម្ពស់ការយល់ដឹង,,,
ចំណេះជីវិត, ព្រឹត្តិការណ៍
បច្ចុប្បន្ននេះ ផ្លែប៊ឺ បានក្លាយជាផ្លែឈើដ៏ពេញនិយមមួយរបស់ប្រជាជនកម្ពុជា ជាពិសេសក្នុងចំណោមអ្នកស្រឡាញ់សុខភាព និងយុវវ័យ។ ខុសពីផ្លែឈើទូទៅដែលមានជាតិស្ករខ្ពស់ ផ្លែប៊ឺសំបូរទៅដោយខ្លាញ់ល្អ ជាតិសរសៃ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងពិធីសំណេះសំណាល និងចែកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃអាទិត្យ (៧ មិថុនា) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកទឹកចិត្ត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការវិនិយោគលើការអប់រំសុវត្ថិភាពចរាចរណ៍ គឺជាការវិនិយោគសម្រាប់អនាគត ខណៈក្រសួងអប់រំ និងសមាគមអន្តរជាតិវិទ្យាសាស្ត្រ..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបង្ហាញក្តីរំពឹងថា ការដាក់ឱ្យប្រើប្រាស់កម្មវិធីអប់រំបច្ចេកវិទ្យា និងការគិតបែបកុំព្យូទ័រនៅតាមសាលារៀន នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការ…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
ការស្រាវជ្រាវថ្មីមួយបានព្រមានថា ការប្រើប្រាស់អេក្រង់ច្រើនពេកក្នុងវ័យកុមារភាព អាចបង្កផលប៉ះពាល់យូរអង្វែងដល់ការអភិវឌ្ឍខួរក្បាល និងបុគ្គលិកលក្ខណៈរបស់កុមារ ដែលក្នុងករណីខ្លះអាចពិបាកកែប្រែវិញនៅពេលក្រោយ។