៦ចំណុចបង្រៀនកូនរបស់អ្នកឱ្យមានទំនួលខុសត្រូវតាំងពីតូច

បង្ហាត់កុមារឱ្យចេះទទួលខុសត្រូវចំពោះខ្លួនគេតាំងពីនៅតូច អាចនាំឱ្យគេក្លាយជាមនុស្សមានទំនួលខុសត្រូវនៅពេលគេពេញវ័យដោយមិនពិបាកក្នុងការណែនាំច្រើនពេកទេ ។ ដែលនេះ​វា​មិនខុសគ្នាអីទៅនឹងសុភាសិតខ្មែរ​មួយឃ្លាដែលបានលើកឡើងថា ដំដែកទាន់នៅក្ដៅ ណែនាំកូនចៅទាន់នៅក្មេង ។

យោងតាមគេហទំព័រ​ BaByCentre បានបង្ហាញ៦ចំណុចទៅកាន់ឪពុកម្តាយពីរបៀបបង្រៀនកូនឱ្យចេះរស់នៅដោយមានភាពម្ចាស់ការ និងឯករាជ្យតាំងតែពីនៅគេនៅក្មេង។

១.ប្រគល់កិច្ចការឱ្យសមស្របនឹងអាយុរបស់ពួកគេ ៖ ឪពុកម្តាយត្រូវចេះប្រមាណពីប្រភេទកិច្ចការជាមួយអាយុកូន សូមកុំដាក់នូវកិច្ចការណាដែលពិបាកពេកសម្រាប់ពួកគេ ។ ការធ្វើបែបនេះអាចផ្តល់ប្រសិទ្ធភាពបន្ទាប់ពីប្រគល់ការងារទាំងឡាយឱ្យពួកគេធ្វើ ។ ជាមួយគ្នានឹងការដាក់កិច្ចការឱ្យកុមារធ្វើ លោកអ្នកចាំបាច់ត្រូវតែចំណាយពេលពន្យល់ពួកគេឱ្យបានក្បោះក្បាយអំពីអ្វីដែលអ្នកចង់បាន ឬអ្វីដែលជាគោលបំណងរបស់អ្នក ។ ការអធិប្បាយឱ្យលម្អិតបែបនេះធ្វើឱ្យពួកគេយល់ពីអ្វីដែលអ្នករំពឹងចង់បានពីពួកគេ និងដើម្បីឱ្យពួកគេបំពេញភារកិច្ចដោយឆ្លើយតបនឹងតម្រូវការរបស់អ្នកវិញដែរ ។

ក្នុងករណីខ្លះកូនរបស់អ្នកអាចនឹងមិនពេញចិត្តទេនៅពេលអ្នកស្នើឱ្យពួកគេធ្វើអ្វីមួយមើលទៅហាក់ដូចជាធំដំ «ឧទាហរណ៍រៀបចំបន្ទប់គេងទាំងស្រុង» តែវាមិនមែនជាបញ្ហាទេអ្នកអាចបំបែកការងារទាំងនោះឱ្យតូចៗ ដូចជាស្នើឱ្យពួកគេចេះទុកដាក់សម្លៀកបំពាក់ ការរៀបចំកន្លែងគេង ។ល។

អ្នកអាចដាក់កិច្ចការដែលតម្រូវឱ្យកុមារមានការគិតវិភាគ និងខិតខំប្រឹងប្រែងខ្លះ តែសូមឱ្យប្រាកដក្នុងចិត្តថា វាមិនលើសពីកម្រិតសមត្ថភាពរបស់ពួកគេ នេះហើយជាហេតុធ្វើឱ្យក្មេងចាប់ផ្តើមដុះដាលនូវភាពម្ចាស់ការចំពោះខ្លួនគេ ។

២.បង្ហាត់បង្ហាញ និងអធិប្បាយ ៖ នៅពេលដែលអ្នកប្រគល់កិច្ចការឱ្យកុមារធ្វើ សូមពន្យល់ពួកគេដោយវិធីសាស្រ្តងាយៗ ដូចជាប្រាប់ដោយប្រើប្រាស់ពាក្យឱ្យស្របនឹងអាយុដែលពួកគេអាចស្ដាប់បាន ។ ឧទាហរណ៍នៅពេលអ្នកប្រើឱ្យក្មេងរៀបតម្លើងតុដែលមានបត់បែនជាកគន្លិកគន្លាក់ច្រើន អ្នកត្រូវប្រគល់ការងារនោះឱ្យគេដាច់តែឯងមួយចំណែក ហើយអ្នកគ្រាន់តែបង្ហាត់បង្ហាញពីរបៀបរៀបនៅនឹងមុខក្មេងផ្ទាល់តែម្តង មុននឹងឱ្យគេចាប់ផ្តើមធ្វើសកម្មភាព ។

ខណៈនោះសូមអ្នកសង្កេតមើលនាទីនាឡិការផង ប្រសិនបើអ្នកចំណាយពេលច្រើនជាងពីរទៅបីនាទីក្នុងការពន្យល់អ្វីមួយ អ្នកត្រូវដឹងថា កាលដែលចំណាយពេលបែបនេះមានន័យថា ក្មេងនិងកិច្ចការនោះមិនសមស្របនឹងគ្នាទេ គឺអាចធ្វើឱ្យក្មេងមានអារម្មណ៍ថាពិបាក​ និងឆាប់ធុញជាមួយការងារ ។

៣.ធ្វើការខ្លះលេងកម្សាន្តខ្លះ ៖ ទោះបីជាការផ្តោតអារម្មណ៍របស់ក្មេងនៅមិនទាន់បានល្អក៏ដោយ អ្នកនៅតែអាចជំរុញឱ្យពួកគេបញ្ចប់កិច្ចការបានដោយឯករាជ្យខ្លួនគេ ។ អ្នកអាចបំផុសឱ្យគេដឹងថា គេនឹងទទួលបានអ្វីជាទីគាប់ចិត្តបន្ទាប់ពីធ្វើអ្វីមួយរួចរាល់ ។ អ្នកអាចសាកល្បងដោយវិធីសាស្រ្តមួយគឺប្រាប់ថា ចង់នាំកូនទៅលេងសួនកម្សាន្ត ក៏ប៉ុន្តែយើងត្រូវរៀបចំសម្អាតកន្លែងញាំអាហារថ្ងៃត្រង់របស់យើងឱ្យរួចរាល់ជាមុនសិន ។ ការធ្វើបែបនេះនឹងជំរុញឱ្យក្មេងរិះរកវិធីសាស្រ្តសម្អាតកន្លែងនោះដោយខ្លួនគេ។

ត្រង់ចំណុចនេះអ្នកត្រូវប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ពាក្យពេចន៍ផងដែរ ដោយអ្នកគួរ​តែ​ប្រើពាក្យ «នៅពេលដែល» ជាជាងការប្រើពាក្យ «ប្រសិនបើ» ។ ព្រោះកាលដែលអ្នកប្រើប្រយោគ «នៅពេលដែល» គឺវាបានបង្ហាញអំពីភាពជាក់លាក់ថា គេនឹងទទួលបានអ្វីដែលគេចង់បានបន្ទាប់ពីបញ្ចប់កិច្ចការមួយនោះ ។

៤.បង្កឱ្យការងារកាន់តែសប្បាយ ៖ ធ្វើយ៉ាងណាឱ្យកូនរបស់អ្នករីករាយនៅខណៈពួកគេចំណាយពេលវេលាធ្វើការជាមួយអ្នក ឧទាហរណ៍ដូចជានៅពេលអ្នកប្រមូលខោអាវចេញពីម៉ាស៊ីនបោកអ៊ុតអ្នកអាចឱ្យកូនរបស់អ្នកទាញវាចេញដោយធ្វើដូចជាកំពុងកម្ដៅម្រាមដៃអ៊ុនៗជាមួយនឹងខោអាវទាំងនោះ ព្យាយាមបង្វែរបរិយាកាសនោះឱ្យដូចជាមិនមែនជាបរិយាកាសកំពុងធ្វើកិច្ចការ ឬក៏នៅពេលអ្នករៀបរបស់របរអ្វីមួយ ចូរនាំកុមាររៀបជាមួយគ្នាដោយភ្នាល់លេងជាមួយពួកគេថាអ្នកណារៀបបានច្រើនជាង ។

៥.ហាមដាក់សម្ពាធទៅលើកុមារ ៖ អ្នកអាចបង្រៀនកូនរបស់អ្នកឱ្យគោរពច្បាប់ទម្លាប់អ្វីមួយដោយវិធីសាស្រ្តត្រជាក់ៗបែបវិជ្ជមាន ដោយគ្មានការបង្ខិតបង្ខំ ឬគំរាមគំហែង ឧទាហរណ៍ថា ប្រសិនបើកូនរបស់អ្នកមិនមានទម្លាប់ញាំអាហារនៅលើតុទេ ហើយនៅពេលកូននិយាយថា «ខ្ញុំចង់បាននំញាំ» អ្នកអាចប្រាប់គេថា «ចូរកូនអង្គុយលើតុឱ្យមានរបៀបរៀបរយសិននោះកូននឹងអាចញាំវាបាន» នេះជាវិធីសាស្រ្តដ៏ប្រសើរដើម្បីបណ្តុះទម្លាប់កូនរបស់អ្នកឱ្យមានរបៀប និងម្ចាស់ការ ។ ហើយគេនឹងចេះរកកន្លែងអង្គុយដោយខ្លួនឯងនៅពេលគេចង់បានអ្វី​នៅពេលក្រោយៗទៀត ។

៦.ធ្វើជាគំរូសម្រាប់ក្មេង ៖ ចូរអ្នកធ្វើសកម្មភាពល្អៗបង្ហាញទៅកាន់កូនរបស់អ្នកដើម្បីបង្ហាញពីទំនួលខុសត្រូវរបស់អ្នកដោយទុកដាក់នូវសម្ភារៈប្រើប្រាស់ និងកន្លែងផ្ទាល់ខ្លួនឱ្យមានរបៀបរៀបរយ ហើយជាមួយគ្នានោះ អ្នកត្រូវពន្យល់ពីមូលហេតុដែលអ្នកធ្វើវាផងដែរ «ឧ​ទាហរណ៍, នៅពេលអ្នកយកសោឡានទៅទុកកន្លែងមួយជាប្រចាំរៀងរាល់ពេលដែលអ្នកឈប់ប្រើ ខណៈនោះអ្នកអាចប្រាប់ទៅកូនរបស់អ្នកដែរថា ការដែលទុកបែបនេះ គឺដើម្បីងាយស្រួលយកទៅប្រើប្រាស់នៅពេលក្រោយ អាចធ្វើឱ្យយើងចំណេញពេលវេលាច្រើន» ធ្វើដូច្នេះហើយកូនរបស់អ្នកអាចរៀនពីការចេះទទួលខុសត្រូវតាមវិធីនោះយ៉ាងល្អ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...