កុមារតូចនឹងប្រឈមជំនាញមូលដ្ឋានទាំង៥ ប្រសិនបើមិនបាន​សិក្សា​នៅ​ថ្នាក់​រៀន​ផ្ទាល់​

ភ្នំពេញ – បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សា​សាធារណៈ និងឯកជន​ចាប់​ផ្តើម​បើក​ទ្វារ​ទទួ​លសិស្សឱ្យ​​ចូល​ក្នុង​ថ្នាក់​​រៀន​ផ្ទាល់​​ជាធ​ម្មតា និងតាមប្រព័ន្ធអនឡាញ ​អ្នកជំនាញអប់រំកុមារសង្កេត​ឃើញថា ចំនួន​កុមារ​តូ​ច​មក​​សិក្សា​នៅ​ថ្នាក់​រៀន​ផ្ទាល់ ​នៅមាន​ចំនួន​តិច​តូច​នៅ​ឡើយ ។ ​វត្តមានចូលរៀនតិចនេះ អ្នកជំនាញ​មើល​ឃើ​ញ​ពី​បញ្ហា​ប្រឈម​ដល់ការអភិវឌ្ឍជំនាញមូលដ្ឋានទាំង៥ របស់កុមារតូច ខណៈគ្រឹះស្ថានសិក្សាទាំងអស់​កំពុងយកចិត្តទុក​ដាក់​​ពង្រឹង​វិធាន​ការ​សុវត្ថិភាពសុខភាពសិក្សា​សម្រាប់បុគ្គលិកអប់រំ និង​អ្នកសិក្សា ។

លោក គង់ សំនៀង ប្រធាននាយកប្រតិបតិ្តការនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានឱ្យដឹងថា កុមា​រ​មួយ​ចំនួន​មិន​បានវិលមកសិក្សានៅក្នុងថ្នាក់រៀនផ្ទាល់ទេ និងខ្លះទៀតហួសអាយុចូលសិក្សា ដោយសារ​អ្នក​អាណាព្យា​បាល​ខ្លះ​មិន​ទាន់​មាន​ទំនុកចិត្តលើវិធានការសុវត្ថិភាព​​របស់សាលារៀន ។ ម្តាយឪពុកមួយចំនួន​បន្ត​ទុក​កុមារ​នៅផ្ទះ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​តូចងាយជួបបញ្ហាប្រឈមនានា ព្រមទាំង​ប៉ះពាល់ដល់ការអភិវឌ្ឍជំនាញ​មូល​ដ្ឋាន​របស់កុមារ ។

លោកបានបញ្ជាក់ថា អ្នកអាណាព្យាបាលត្រូវជឿជាក់លើវិធានការសុខភាពរបស់សាលា ព្រមទាំង​បញ្ជូន​កុមារ​តូច​មក​សិក្សា​នៅ​​ថ្នាក់រៀនផ្ទាល់ ។ លោកថា កុមារតូចត្រូវការអភិវឌ្ឍន៍សមត្ថភាពជំនាញ​មូល​ដ្ឋានរបស់ពួកគេ ដូចជា ការអភិវឌ្ឍ​ចលនា​សាច់​ដុំធំ ការអភិវឌ្ឍចលនាសាច់ដុំតូច ការអភិវឌ្ឍការនិយាយ និងភាសា ការអភិវឌ្ឍបញ្ញា និងស្មារតី ព្រមទាំងការអភិវឌ្ឍ​ផ្នែក​សង្គម និងអារម្មណ៍ ។

ទី១ ការអភិវឌ្ឍចលនាសាច់ដុំធំ ៖ ជាការពង្រឹងចលនារបស់សាច់ដុំតាមរយៈការលោតចុះឡើង លូនក្រាប រត់លេង តោងជាដើម ។

ទី២ ការអភិវឌ្ឍចលនាសាច់ដុំតូច ៖ ជាការធ្វើចលនារបស់សាច់ដុំតាមរយៈការកាន់ខ្មៅដៃសរសេរ គូសគំនូ ផាត់ពណ៌ កាត់ក្រដាស់ បើកទំព័រសៀវភៅ។

ទី៣ ការអភិវឌ្ឍការនិយាយ និងភាសា ៖ សំដៅលើសមត្ថភាពប្រើប្រាស់ភាសានិយាយបា្រស័យទាក់ទងជាមួយមិត្តរួមថ្នាក់ រួមជាមួយនឹងការបង្រៀនរបស់គ្រូក្នុងការប្រើប្រាស់ពាក្យពេចផ្សេងៗ។

ទី៤ ការអភិវឌ្ឍបញ្ញា និងស្មារតី ៖ កុមារមានសមត្ថភាពការអានអក្សរ រាប់លេខ និងកំណត់រូបរាងទ្រង់ទ្រាយវត្ថុផ្សេងៗ។

ទី៥ ការអភិវឌ្ឍផ្នែកសង្គម និងអារម្មណ៍ ៖ សំដៅលើការរាប់អានគ្នា សហការគ្នា និងទំនាក់ទំនងជាមួយកុមារដទៃទៀត ការសម្តែងអារម្មណ៍សប្បាយរីករាយ​​ ​​​​​​​និងមិនពេញចិត្តជាដើម។

អ្នកជំនាញផ្នែកអប់រំខាងលើបានបន្តទៀតថា ដោយមានការអនុញាតិពីក្រសួងអប់រំ យុវជន និងកីឡា បណ្តាញ​សាលា​រៀន​វ៉េស្ទ​ឡា​ញន៍ និងណត្សឡាញន៍ បានបើកឱ្យ​សិស្សមកសិក្សានៅថ្នាក់រៀនផ្ទាល់ និងតាមប្រព័ន្ធអនឡាញតាមកម្រិត និង​ដំណាក់​កាលនីមួយៗ ។ សម្រាប់វគ្គសិក្សាថ្មីដែលចូលរៀនថ្ងៃទី០១ ខែកុម្ភៈខាងមុខនេះ សាលា​រៀន​នឹង​ទទួល​កុ​មារ​តូច​ចាប់ពី​អាយុ ០៣ឆ្នាំឡើង ។

ស្របគ្នានេះ លោកក៏បានបញ្ចាក់ផងដែរថា ចាប់តាំងពីការបើកដំណើរការសាលារៀនទាំង ១១សាខាឡើងវិញនៅខែវិច្ឆិកា ឆ្នាំ២០២១ កន្លង​មកនេះ សាលារៀនមិនមានករណីអ្នកឆ្លងកូវីដនោះទេ។

ទន្ទឹមនឹងនេះ លោកបានស្នើសុំការសហការពីអ្នកអាណាព្យាបាលជួយរៀបចំម៉ាស់ ទឹកអាលកុល រៀបចំម្ហូបអាហារ និង​ ចំ​ណី​​អាហារសម្រាប់កូនៗ និងផ្តល់ព័ត៌មានផ្សេងៗពីសុខភាពរបស់កុមារ ឬការពាក់ព័ន្ធជាមួយអ្នកឆ្លងជំងឺកូវីដ-១៩ ដល់​សា​លា​រៀន ដើម្បីការចាត់វិធានការឱ្យ​ទាន់ពេលវេលា និងធានាសុវត្ថិភាពសុខភាពសិក្សា។

គួរបញ្ជាក់ថា កំឡុងពេលនៃចាត់វិធានការទប់ស្តាត់ការរីករាលដាលជំងឺកូវីដ-១៩ គ្រឹះស្ថានអប់រំសាធារណៈ និង​ឯក​ជន​ទូទាំ​ង​​ប្រទេសបានផ្អាកដំណើរមួយរយៈ។ បន្ទាប់ពីចាត់វិធានការចាក់ស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល បាន​ធ្វើ​ឱ្យ​ចំនួន​ឆ្លង​ និ​ង​ស្លាប់ដោយសារជំងឺកូវីដ-១៩ ថមថយ ដែលនាំឱ្យរដ្ឋាភិ​បាល​សម្រេច​ចិត្តចាប់​ផ្តើម​បើក​ដំណើរ​ការ​ប្រទេស​ឡើង​វិញ​ជា​​ធ​ម្ម​តា​ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...