៥គន្លឹះជួយ​អភិវឌ្ឍខ្លួន ឱ្យ​ប្រសើរ​ជាងមុន

យើងទាំងអស់គ្នាសុទ្ធតែចង់ឃើញខ្លួនឯងប្រសើរជាងមុនគ្រប់ផ្នែក ហើយការគិតបែបនេះ មិនមែនជារឿងអាក្រក់នោះទេ ផ្ទុយទៅវិញ ថែមទាំងបង្ហាញអំពីការយកចិត្តទុកដាក់ចំពោះភាពលូតលាស់ ក៏ដូចជាពង្រឹងខ្លួនឱ្យក្លាយជាមនុស្សល្អ ។ តាមរយៈគេហទំព័រ Yourtango បានបង្ហាញគន្លឹះ៥ចំណុចសាមញ្ញៗ​ រួមចំណែកអភិវឌ្ឍន៍ខ្លួន ឱ្យក្លាយជាបុគ្គលប្រសើរពីមួយពេលទៅមួយពេល។

១. ធ្វើល្អទៅកាន់មនុស្សជុំវិញខ្លួន ៖ ទង្វើរល្អ គឺរាប់ចាប់តាំងពីរបៀប នៃប្រើប្រាស់ពាក្យសម្តីទៅកាន់មនុស្សដែលបានជួបនៅកន្លែងណាមួយ ដូចជា ញញឹមដាក់មនុស្សដែលមិនធ្លាប់ស្គាល់គ្នាពីមុនមក និងជៀសវាងការតម្លើងសម្លេងពេលនៅក្នុងចំណោមមនុស្សម្នាដទៃ។ គួរកត់សម្គាល់ថា ពេលនៅក្បែរអ្នកដទៃ ព្យាយាមបញ្ចៀស សកម្មភាពណាដែលនាំឱ្យពួកគេទទួលបាននូវអារម្មណ៍គ្មានផាសុកភាព។ ទាំងនេះសុទ្ធសឹងតែជាចំណុចរុញឱ្យអ្នកក្លាយជាមនុស្សល្អ និងប្រសើរជាងមុន។

២. សម្អាតបរិវេណនៅកន្លែងប្រើប្រាស់រួម ៖ ប្រសិនបើ ប្រទះឃើញកាកសំណល់ និងសំរាមនៅតាមដងវិថី គួរតែចូលរួមរើសប្រមូល និងយកទៅបោះចោល ទោះបីជាមិនមែនខ្លួនឯងជាអ្នកបោះចោលក៏ដោយ។

៣. ផ្តល់មេត្តាចំពោះសត្វមានជីវិតទាំងឡាយ ៖ បណ្តុះទឹកចិត្ត​សប្បុរស​ ​ចិត្ត​អាណិត​អាសូរ និងការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​សត្វទាំងអស់ដែលមាននៅជុំវិញខ្លួន។

៤. សរសើរអ្នកដទៃ ៖ មនុស្សមួយចំនួនធំ ហាក់រីករាយនឹងពាក្យសរសើរ តាមរយៈអ្នកដទៃ។ ដូច្នេះគួរតែបង្ហាញក្ដីសោមនស្ស និងពេញចិត្តចំពោះអ្នកដទៃឱ្យបានច្រើនតាមដែលអាចធ្វើបាន សរសើរអំពីម៉ូតសក់ ឬក៏របៀបដែលគេថែរក្សាខ្លួននោះទេ ។ នៅពេលដែលអ្នកបានដឹង អំពីការប្រឹងប្រែងរបស់នរណាម្នាក់ផ្តល់មកកាន់ខ្លួន ក៏គួរតែបង្ហាញសេចក្ដីពេញចិត្តទៅកាន់ពួកគេឱ្យបានដឹងផង។

៥. ត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ជំនួស ៖ ធ្វើជាបុគ្គលម្នាក់ដែលមានការតាំងចិត្ត និងត្រៀមខ្លួនរួចរាល់ ក្នុងការផ្តល់ជំនួយទៅកាន់អ្នកដទៃ ប៉ុន្តែក៏មិនគួររំពឹងថា គេនឹងទទួលការគាំទ្រពីអ្នកនោះទេ ប៉ុន្តែអ្វីដែលចាំបាច់ គឺការត្រៀមខ្លួន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។