អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០សម្រាប់និស្សិតបរទេសឱ្យសិក្សានៅក្រៅប្រទេស ដើម្បីកាត់បន្ថយការចំណាយសិក្សារបស់និស្សិត។

តើអាហារូបករណ៍ទាំង១០ មានអ្វីខ្លះ?

ទី១ អាហារូបករណ៍ Fulbright ឬ Fulbright Foreign Student Program ៖ ជាកម្មវិធីអាហារូបករណ៍មួយដែលផ្ដល់ឱ្យដល់និស្សិតអន្តរជាតិមកពីគ្រប់សញ្ជាតិសាសន៍ ដែលមកពី១៦០ប្រទេសក្នុងពិភពលោក។ អាហារូបករណ៍ផ្ដល់នូវការគាំទ្រដល់បេក្ខជនជ័យលាភីអាហារូបករណ៍ សម្រាប់ថ្លៃសិក្សា ថ្លៃធ្វើដំណើរ និងកន្លែងស្នាក់នៅ ក្នុងកំឡុងពេលសិក្សា។ ព័ត៌មានលម្អិតអំពីអាហារូបករណ៍អាចចូលទៅកាន់ https://foreign.fulbrightonline.org/about/foreign-student-program

ទី២ អាហារូបករណ៍ Chevening ឬ Chevening Scholarship ៖ មិនខុសគ្នាពីអាហារូបករណ៍ Fulbright ប៉ុន្មាន អាហារូបករណ៍ Chevening ក៏ផ្ដល់ជូនអាហារូបករណ៍សិក្សាពេញលេញលើថ្លៃសិក្សា កន្លែងស្នាក់នៅ ការចំណាយលើការស្នាក់នៅ និងថ្លៃធ្វើដំណើរក្នុងកំឡុងពេលសិក្សាផងដែរ។ Chevening ផ្ដល់ឱកាសសិក្សានៅចក្រភពអង់គ្លេសនាសាកលវិទ្យាល័យណាមួយដែលនិស្សិតបានស្នើ និងជ្រើសរើសសិក្សា។ ព័ត៌មានលម្អិតអំពីអាហារូបករណ៍អាចចូលទៅកាន់ https://www.chevening.org/scholarships/

ទី៣ អាហារូបករណ៍ Rhodes ឬ Rhodes Scholarship ៖ ជាអាហារូបករណ៍ដែលមានវ័យចំណាយជាងគេ និងជាអាហារូបករណ៍ដែលមានកិត្យានុភាពសម្រាប់និស្សិតឆ្នើមមកពីជុំវិញពិភពលោក ដែលផ្ដោតលើគុណសម្បតិ្តសិក្សា សក្ដានុពលភាពជាអ្នកដឹកនាំ និងការប្ដេជ្ញាចិត្តក្នុងការជួយពិភពលោកឱ្យមានផលវិជ្ជមាន។ អាហារូបករណ៍គ្របដណ្ដប់ថ្លៃសិក្សា ថ្លៃរស់នៅ និងថ្លៃធ្វើដំណើរ សម្រាប់និស្សិតទៅសិក្សានៅសាកលវិទ្យាល័យ Oxford។ ព័ត៌មានលម្អិតអំពីអាហារូបករណ៍អាចចូលទៅកាន់ https://www.rhodeshouse.ox.ac.uk/scholarships/the-rhodes-scholarship/

ទី៤ កម្មវិធីអាហារូបករណ៍ Erasmus+ ឬ Erasmus+ Program ៖ ជាគំនិតផ្ដួចផ្ដើមរបស់សហភាពអ៉ឺរ៉ុប ដែលផ្ដល់មូលនិធិសម្រាប់និស្សិតអន្តរជាតិសិក្សានៅសហភាពអ៉ឺរ៉ុប ដោយគាំទ្រ និងគ្របបណ្ដប់លើថ្លៃសិក្សា ថ្លៃរស់នៅ និងថ្លៃធ្វើដំណើរ។ កម្មវិធីអាហារូបករណ៍ផ្ដល់ជូនការសិក្សាលើថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យនានាជាង៣០ប្រទេស។ ព័ត៌មានលម្អិតអំពីអាហារូបករណ៍អាចចូលទៅកាន់ https://erasmus-plus.ec.europa.eu/

ទី៥ អាហារូបករណ៍ធនាគារពិភពលោក ឬ World Bank Scholarships Program ៖ ជាកម្មវិធីអាហារូបករណ៍ដែលផ្ដល់សម្រាប់ប្រជាជននៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍ ឱ្យបានសិក្សានូវជំនាញដែលទាក់ទងនឹងការកំពុងអភិវឌ្ឍដើម្បីយកទៅបម្រើក្នុងប្រទេសកំណើតរបស់ខ្លួន។ អាហារូបករណ៍ ផ្ដល់ការគាំទ្រលើថ្លៃសិក្សា ថ្លៃចំណាយការរស់នៅ និងថ្លៃធ្វើដំណើរសម្រាប់និស្សិតក្នុងកំឡុងពេលសិក្សា។ ព័ត៌មានលម្អិតអំពីអាហារូបករណ៍អាចចូលទៅកាន់ https://www.worldbank.org/en/programs/scholarships

ទី៦ អាហារូបករណ៍ Commonwealth ឬ Commonwealth Scholarships ៖ ជាកម្មវិធីអាហារូបករណ៍ ដែលផ្ដល់ការសិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យផ្សេងក្នុងចក្រភពអង់គ្លេស ហើយអាហារូបករណ៍ផ្ដល់ការគាំទ្រលើថ្លៃសិក្សា ថ្លៃចំណាយស្នាក់នៅ និងការធ្វើដំណើរ។ ព័ត៌មានលម្អិតអំពីអាហារូបករណ៍អាចចូលទៅកាន់ https://study-uk.britishcouncil.org/scholarships-funding/commonwealth-scholarships

ទី៧ អាហារូបករណ៍ Australian Awards ឬ Australian Awards Scholarships ៖ ជាអាហារូបករណ៍សម្រាប់និស្សិតមកពីប្រទេសកំពុងអភិវឌ្ឍមានឱកាសសិក្សានៅប្រទេស​អូស្ត្រាលី ដោយអាហារូបករណ៍គ្របដណ្ដប់លើថ្លៃសិក្សា ថ្លៃចំណាយស្នាក់នៅ និងថ្លៃធ្វើដំណើរ។ បេក្ខជនដែលសាកសមនឹងអាហារូបករណ៍នេះ ជាបេក្ខជនដែលមានគុណសម្បត្តិសិក្សា សក្តានុពលក្នុងភាពជាអ្នកដឹកនាំ និងការប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យមានផលប៉ះពាល់ជាវិជ្ជមានសម្រាប់ប្រទេសកំណើត។ ព័ត៌មានលម្អិតអំពីអាហារូបករណ៍អាចចូលទៅកាន់ https://www.dfat.gov.au/people-to-people/australia-awards/australia-awards-scholarships

ទី៨ អាហារូបករណ៍ Swiss Government Excellence ឬ Swiss Government Excellence Scholarships ៖​ ជាអាហារូបករណ៍ដែលផ្ដល់ឱ្យការសិក្សាទៅកាន់និស្សិតអន្តរជាតិជាង១៨០ប្រទេសជុំវិញពិភពលោក សិក្សាក្នុងថ្នាក់បណ្ឌិត ឬក្រោយបណ្ឌិត ទៅសិក្សានៅក្នុងប្រទេសស្វីស។ ព័ត៌មានលម្អិតអំពីអាហារូបករណ៍អាចចូលទៅកាន់ https://www.sbfi.admin.ch/sbfi/en/home/education/scholarships-and-grants/swiss-government-excellence-scholarships.html

ទី៩ អាហារូបករណ៍ New Zealand Development ឬ New Zealand Development Scholarships ៖ ជាអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិមកពីប្រទេសកំពុងអភិវឌ្ឍន៍ ទៅសិក្សានៅប្រទេសនូវែលហ្សេឡង់ ដោយគាំទ្រ និងគ្រប់ដណ្ដប់លើថ្លៃសិក្សាពេញលេញ ថ្លៃស្នាក់នៅ និងថ្លៃធ្វើដំណើរ។ ព័ត៌មានលម្អិតអំពីអាហារូបករណ៍អាចចូលទៅកាន់  https://www.nzscholarships.govt.nz/

និង ទី១០ អាហារូបករណ៍ Gate Cambridge ឬ Gates Cambridge Scholarship ៖ ជាអាហារូបករណ៍ពេញលេញសម្រាប់និស្សិត ឬបេក្ខភាពឆ្នើមមកពីគ្រប់តំបន់នៃពិភពលោក ដើម្បីសិក្សានៅសាកលវិទ្យាល័យ Cambridge។ អាហារូបករណ៍គាំទ្រ និងគ្រប់ដណ្ដប់លើការសិក្សាពេញលេញ ថ្លៃកន្លែងស្នាក់នៅ និងថ្លៃធ្វើដំណើរ។ ព័ត៌មានលម្អិតអំពីអាហារូបករណ៍អាចចូលទៅកាន់ https://www.gatescambridge.org/

ជារួមការសិក្សានៅបរទេសដោយអាហារូបករណ៍ អាចជាបទពិសោធន៍ដ៏សំបូរបែប និងជាឱកាសដ៏ធំបំផុតសម្រាប់លូតលាស់ក្នុងការអប់រំ សម្រាប់យុវជនក្នុងវិស័យផ្សេងៗគ្នា ត្បិតការដាក់ពាក្យស្នើសុំអាហារូបករណ៍មានភាពស្មុគ្រស្មាញ និងមានបញ្ហាប្រឈម ប៉ុន្តែបេក្ខជនជ័យលាភីនឹងទទួលបានលទ្ធផលសមស្របនឹងមូលនិធិអាហារូបករណ៍ផ្ដល់ឱ្យសម្រាប់សិក្សា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...