«ក្បួនដង្ហែរទីក្រុងខ្មែរ» បង្ហាញពីការរក្សា និងលើកស្ទួយវប្បធម៌របស់ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក

កញ្ញា អ៉ីម លីដា ជានិស្សិតខ្មែរកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ និងព័ត៌មានវិទ្យា និងជាប្រធានសមាគមនិស្សិតខ្មែរនៅសហរដ្ឋអាមេរិក, កាលពីប៉ុន្មានថ្ងៃមុន នាង​បាន​ចូលរួម​កម្មវិធី «ដង្ហែរក្បួនទីក្រុងខ្មែរ» នៅទីក្រុងឡុងប៊ិច ដោយ​នាង​មើលឃើញថា កម្មវិធីមួយនេះ បានលើកស្ទួយផ្សព្វផ្សាយ និងរក្សាវប្បធម៌ខ្មែរដល់កូនខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិកឱ្យបានស្គាល់ពីវប្បធម៌បានកាន់តែច្រើន។

ក្នុងកិច្ចសម្ភាសន៍​ជាមួយ AMS Education កញ្ញា អ៊ីម លីដា ឱ្យដឹងថា កម្មវិធីដង្ហែរក្បួនទីក្រុងខ្មែរនេះ ជាការធ្វើឡើងលើកទី១៦ហើយដែលប្រជាពលរដ្ឋខ្មែរកំពុងរស់នៅសហរដ្ឋអាមេរិកបានធ្វើឡើង។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីការរួបរួមសាមគ្គី ថែរក្សា និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរឱ្យសិស្សនិស្សិត ជាពិសេសប្រជាពលរដ្ឋខ្មែរទាំងក្មេងចាស់ប្រុសស្រីដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងជនបរទេសបានស្គាល់ពីវប្បធម៌ខ្មែរ។

រូបភាព៖ លោក តាន់ ស៊ី វុត្ថា

បើតាមការរៀបរាប់របស់ កញ្ញា លីដា កម្មវិធីដង្ហែរក្បួនវប្បធម៌ខ្មែរនេះ គេមានសកម្មភាពជាច្រើនដើម្បីបង្ហាញពីអត្ថសញ្ញាណជាតិខ្មែរដូចជា ការអញ្ជើញព្រះសង្ឃសូត្រមន្តលើករាសី ពិធីក្រុងពាលី ការបង្ហាញពីប្រដាល់គុនខ្មែរ ល្បុក្កតោ ការរាំលេងកម្សាន្តនូវចង្វាក់ប្រពៃណីខ្មែរ និងមានរបាំខ្មែរជាច្រើនផ្សេងទៀតផងដែរ។ លើសពីនេះក៏មានការបង្ហាញផ្សេងៗអំពីវប្បធម៌ខ្មែរជាច្រើន​ និងមានការជួបជុំ និងមានស្តង់ម្ហូបអាហារដែលធ្វើដោយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកថែមទៀត។

រូបភាព៖ លោក តាន់ ស៊ី វុត្ថា

ក្នុងនាមជាប្រធានសមាគមន៍និស្សិតខ្មែរនៅសហរដ្ឋអាមេរិក កញ្ញា អ៉ីម លីដា ពិតជាសប្បាយរីករាយដែលបានចូលរួម និងបានឃើញមានកម្មពិធីបែបនេះនៅក្នុងទឹកដីសហរដ្ឋអាមេរិក ព្រោះកម្មពិធីនេះបានចូលរួមមួយចំណែកធំអាចឱ្យកញ្ញាបាត់នឹកផ្ទះខ្លះៗនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ។ ពិសេសជាងនេះ កញ្ញា ពិតជាមានចិត្តកោតសរសើរទៅដល់ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកដែលនៅតែព្យាយាមថែរក្សា និងបង្ហាញវប្បធម៌ទៅកាន់ជនបរទេសឱ្យបានស្គាល់ និងអាចបង្ហាញនៅលើទឹកដីសហរដ្ឋអាមេរិក។

កញ្ញា អ៊ីម លីដា និងក្រុមការងារនៃសមាគមនិស្សិតកម្ពុជាប្រចាំសហរដ្ឋអាមេរិក

ស្របក្នុងឱកាសនេះ កញ្ញា អ៉ីម លីដា បានធ្វើការសំណូមពរដល់និស្សិតខ្មែរដែលកំពុងសិក្សានៅសហរដ្ឋអាមេរិកក្នុងតំបន់ ឬតំបន់ក្បែរៗគួរតែបានចូលរួមក្នុងក្នុងកម្មវិធីនេះក្នុងឆ្នាំក្រោយៗទៀត បើទោះបីជាមិនបានបង្ហាញស្នាដៃផ្សេងៗតែក៏អាចចូលរួមជាអ្នកចូលរួមបាន។

គួរបញ្ចាក់ដែរថា ក្បួនដង្ហែរទីក្រុងខ្មែរ នេះបានប្រព្រឹត្តឡើងកាលពីថ្ងៃអាទិត្យ ទី៧ ខែមេសា​កន្លងទៅនៅទីក្រុងឡុងប៊ិច នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...