តើច្បាប់ 80/20 អាចជួយអ្នកកំណត់ការងារអាទិភាពដោយរបៀបណា?

តើអ្នកឧស្សាហ៍មានអារម្មណ៍ថាកិច្ចការដែលអ្នកត្រូវធ្វើមានច្រើនខ្លាំង ហើយពិបាកសម្រេចចិត្តថា មួយណាសំខាន់ ឬមួយណាបន្ទាន់មែនទេ? បើដូច្នេះមែន អ្នកអាចនឹងដោះស្រាយបញ្ហានេះបាន ប្រសិនបើអ្នកអនុវត្តច្បាប់ 80/20 ដើម្បីជួយកំណត់កិច្ចការអាទិភាពរបស់អ្នក។

ជាទូទៅ ច្បាប់ 80/20 ត្រូវបានគេស្គាល់ថា ជាគោលការណ៍ Pareto ដែលចែងថា 80 ភាគរយនៃលទ្ធផល គឺទទួលបានពី ២០ភាគរយនៃសកម្មភាព។ ឬអាចនិយាយមួយបែបទៀតថា ចំនួនកិច្ចការតិច ប៉ុន្តែអាចឥទ្ធិពលធំធេងទៅលើគោលដៅរបស់អ្នក ខណៈដែលកិច្ចការមួយចំនួនធំ អាចមានឥទ្ធិពលតិចតួច ឬគ្មានឥទ្ធិពលទាល់តែសោះ។ តាមរយៈការកំណត់អត្តសញ្ញាណ និងផ្ដោតលើកិច្ចការ ២០ភាគរយដែលសំខាន់បំផុត អ្នកអាចបង្កើនផលិតភាព ប្រសិទ្ធភាព និងការពេញចិត្តចំពោះលទ្ធផលការងាររបស់អ្នក។

. តើគួរធ្វើដូចម្ដេច ដើម្បីអាចអនុវត្តច្បាប់ 80/20 បាន?

ដើម្បីអនុវត្តច្បាប់ 80/20 អ្នកត្រូវកំណត់កិច្ចការអាទិភាពឱ្យច្បាស់ ។ ដំបូងអ្នកត្រូវវិភាគពីស្ថានការណ៍ និងគោលដៅបច្ចុប្បន្នរបស់អ្នកជាមុនសិន ថាតើអ្នកកំពុងតែព្យាយាមសម្រេចអ្វីខ្លះ? តើអ្វីជាគន្លឹះសំខាន់ដែលនាំឱ្យកិច្ចការនោះជោគជ័យ ? តើអ្វីជាឧបសគ្គ ឬបញ្ហាប្រឈមចម្បង? បន្ទាប់មក អ្នកត្រូវសរសេរកិច្ចការទាំងអស់ ដែលអ្នកត្រូវធ្វើទៅក្នុងបញ្ជីមួយ ហើយបែងចែកវាទៅតាមតម្លៃ និងភាពបន្ទាន់របស់វា។ តម្លៃសំដៅលើចំនួនកិច្ចការ ដែលរួមចំណែកដល់លទ្ធផលដែលអ្នកចង់បាន, រីឯភាពបន្ទាន់សំដៅលើកិច្ចការដែលត្រូវបញ្ចប់ក្នុងពេលខ្លី។

២. តើធ្វើដូចម្ដេច ដើម្បីផ្ដោតលើកិច្ចការ 20ភាគ​រយ ដែលសំខាន់?

នៅពេលដែលអ្នកបានចាត់ថ្នាក់កិច្ចការរបស់អ្នករួចរាល់ហើយ អ្នកត្រូវបែងចែកពេលវេលា និងថាមពលរបស់អ្នកទៅតាមនោះ។ ២០ភាគរយ ដែលជាកិច្ចការ ដែលមានតម្លៃខ្ពស់ និងបន្ទាន់ខ្លាំង ឬក៏មានតម្លៃខ្ពស់ និងមិនសូវបន្ទាន់។ កិច្ចការទាំងនេះ នឹងជំរុញឱ្យការសម្រេចគោលដៅរបស់អ្នកខុសប្លែកយ៉ាងខ្លាំង។ ហេតុនេះ វាចាំបាច់ណាស់ ដែលអ្នកត្រូវចាត់ទុកវាជាកិច្ចការអាទិភាព និងបំពេញវាមុនគេ។ ចំណែក ៨០ភាគរយ ដែលមិនសូវសំខាន់ គឺជាការងារដែលមិនសូវសំខាន់ និងបន្ទាន់ខ្លាំង ឬមិនសំខាន់ និងមិនបន្ទាន់។ កិច្ចការទាំង ៨០ភាគរយនេះ មានឥទ្ធិពលតិចតួចទៅលើគោលដៅរបស់អ្នក ហើយវាជាភេទកិច្ចការ ដែលអាចឱ្យអ្នកផ្សេងធ្វើ បច្ចេកវិទ្យាធ្វើ ឬលុបចោលបាន។

. តើធ្វើដូចម្ដេច ដើម្បីជៀសវៀងពីគ្រោះថ្នាក់នៃការអនុវត្តច្បាប់ 80/20?  

ច្បាប់ 80/20 គឺជាគោលការណ៍ណែនាំ ដែលផ្ដល់នូវអត្ថប្រយោជន៍ខ្ពស់ ប៉ុន្តែក៏មិនមែនជារូបមន្តដែលរឹងទទឹង និងដាច់ខាតនោះដែរ។ ច្បាប់នេះ ក៏មិនមែនមានន័យដាច់ខាតថា អ្នកត្រូវតែព្រងើយកន្ដើយ ឬមិនអើពើនឹងការងារ ៨០ភាគរយ ដែលមិនសូវសំខាន់ ឬអ្នកត្រូវតែធ្វើកិច្ចការ ២០ភាគរយ ដែលសំខាន់បំផុតនោះទេ។ ពេលខ្លះ តម្លៃ សារៈសំខាន់ និងភាពបន្ទាន់នៃកិច្ចការអាចផ្លាស់ប្ដូរ អាស្រ័យទៅលើបរិបទ ឬកាលៈទេសៈជាក់ស្ដែង។ ជួនកាល អ្នកប្រហែលជាត្រូវការតុល្យភាពនៃកិច្ចការរបស់អ្នកជាមួយនឹងការចំណាយពេលធ្វើរឿងដែលអ្នកចូលចិត្ត ឬទំនាក់ទំនងរបស់អ្នក ឬពេលខ្លះ អ្នកត្រូវពិនិត្យមើល និង​កែសម្រួល​ឡើងវិញនូវគោលដៅ និងភារកិច្ចរបស់អ្នក ដោយផ្អែកលើព័ត៌មាន ឬឱកាសថ្មីៗ។ សូមចងចាំថា ច្បាប់ 80/20 គឺជារូបមន្តមួយ ដើម្បីជួយអ្នកធ្វើការសម្រេចចិត្តបានប្រសើរជាងមុន មិនមែនជារូបមន្ត ដែលអ្នកត្រូវតែអនុវត្តទាំងងងឹតងងុលនោះទេ។

៤. តើធ្វើដូចម្តេចដើម្បីវាស់វែងអត្ថប្រយោជន៍នៃច្បាប់ 80/20?

ច្បាប់ 80/20 អាចជួយអ្នកឱ្យប្រសើរឡើងនូវការកំណត់អាទិភាពការងាររបស់អ្នក ប៉ុន្តែតើអ្នកដឹងដោយរបៀបណាថា រូបមន្តនេះអាចជួយអ្នកបាន? មធ្យោបាយ​ដ៏ល្អបំផុត ដើម្បីវាស់ស្ទង់អត្ថប្រយោជន៍នៃច្បាប់ 80/20 គឺត្រូវតាមដានវឌ្ឍនភាព និងលទ្ធផលដែលអ្នកទទួលបាន។ អ្នកអាចប្រើវិធីសាស្ត្រ ឬឧបករណ៍ផ្សេងៗ ដើម្បីតាមដានការអនុវត្តរបស់អ្នក ដូចជាប្រើប្រតិទិន កំណត់ហេតុ កម្មវិធីកំណត់ម៉ោង ការទទួលយកមតិកែលម្អ ឬមធ្យោបាយណាមួយ ដែលងាយស្រួលសម្រាប់អ្នក។ តាមរយៈការតាមដានវឌ្ឍនភាព និងលទ្ធផលរបស់អ្នក អ្នកអាចដឹងថា តើអ្នកសម្រេចបានកិច្ចការដែលអ្នកកំណត់បានប៉ុន្មាន? តើអ្នកទទួលបានភាពប្រសើរឡើងកម្រិតណា? និងថាតើអ្នកបានសន្សំពេលវេលា ថវិកា ថាមពល ឬធនធានកម្រិតណា?៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...