ទម្លាប់នៃការគេងដើម្បីទទួលបានសុខភាពល្អ

ការគេង ធ្វើ​ឱ្យ​ស្ថានភាពនៃសកម្មភាពផ្លូវចិត្ត និងរាងកាយ ត្រូវបានកាត់បន្ថយ ដែលក្នុងនោះស្មារតីរបស់យើងត្រូវបានផ្លាស់ប្តូរ ហើយសកម្មភាពនៃអារម្មណ៍ត្រូវបានរារាំងក្នុងកម្រិតជាក់លាក់មួយ។ ជាទូទៅមនុស្សពេញវ័យត្រូវគេងយ៉ាងតិចណាស់ ៧ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃ។ ខណៈពេលដែលកំពុងគេង រាងកាយរបស់យើងនឹងអនុវត្តដំណើរការជួសជុល និងថែទាំជាច្រើនស្ទើរតែគ្រប់ផ្នែកនៃរាងកាយ។ ជាលទ្ធផល ការគេងលក់ស្កប់ស្កល់អាចផ្តល់អត្ថប្រយោជន៍ដល់រាងកាយ និងផ្លូវចិត្តរបស់យើងដូចជា ធ្វើឱ្យ​យើងមានអារម្មណ៍ប្រសើរឡើង បេះដូងមានសុខភាពល្អ គ្រប់គ្រងជាតិស្ករក្នុងឈាម ធ្វើឱ្យ​មុខងារផ្លូវចិត្តប្រសើរឡើង ស្តារប្រព័ន្ធការពាររាងកាយ បំបាត់ភាពតានតឹង និងរក្សាទម្ងន់សមស្របសម្រាប់សុខភាពល្អ និងពង្រឹងសមត្ថភាពកីឡារបស់យើងផងដែរ។

ខាង​ក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំនួន​សម្រាប់​ការបង្កើត​ទម្លាប់​ នៃ​ការ​គេងដើម្បីទទួលបាន​នូវ​សុខភាព​ល្អ ៖

១. កំណត់ពេលវេលាគេងឱ្យទៀងទាត់ ៖ ត្រូវ​ចូល​គេង​ឱ្យ​បាន​ទៀងទាត់​ជា​រៀង​រាល់​យប់ ហើយ​ក្រោក​ពី​ដំណេក​នៅ​ពេល​ដូច​គ្នា​ជា​រៀង​រាល់​ព្រឹក (ឧទាហរណ៍៖ គេងម៉ោង ៩:០០ យប់ និងភ្ញាក់ ៥:០០ ព្រឹក) ដើម្បីទទួលបាននូវទម្លាប់នៃការគេងដ៏ល្អ។

២. បង្កើតបរិយាកាសគេងឱ្យបានល្អ ៖ ត្រូវប្រាកដថាបន្ទប់គេងរបស់អ្នកស្ងប់ស្ងាត់ ងងឹតគ្រប់គ្រាន់ ដូច្នេះសូមបិទពន្លឺ ឬប្រើវាំងននដើម្បីលើកកម្រិតអរម៉ូនគេង (មេឡាតូនីន), ជៀសវាងសំឡេងរំខាន ឬប្រើសំឡេងធម្មជាតិ (ដូចជាសំលេងភ្លៀង), រក្សាសីតុណ្ហភាពបន្ទប់គេងឱ្យត្រជាក់ (ប្រហែល ១៨-២២°C), ជ្រើសរើសខ្នើយ និងគ្រែដែលគាំទ្រខ្លួនប្រាណឱ្យបានត្រឹមត្រូវ។

៣. ជៀសវាងសកម្មភាពដែលរំខានដល់គេង ៖ ដើម្បី​ឱ្យ​ការ​គេងទទួលបានភាពស្កប់ស្កល់ សូមកុំមើលទូរទស្សន៍ ប្រើ​កុំព្យូទ័រ ឬទូរស័ព្ទដៃ នៅរយៈពេល១ ឬ២ម៉ោងមុនគេ។ ជាមួយគ្នានេះ ក៏​សូមជៀសវាងទទួលទានអាហារច្រើន ទទួលទានជាតិកាហ្វេ ឬគ្រឿងស្រវឹងមុនពេលចូលគេង។

៤. ធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ ៖ ធ្វើលំហាត់ប្រាណខ្លះៗនៅពេលថ្ងៃអាចជួយឱ្យអ្នកគេងលក់ស្រួលនៅពេលយប់ ប៉ុន្តែសូមជៀសវាង​ការ​ធ្វើលំហាត់​ប្រាណខ្លាំងៗ​មុនពេលគេង។

៥. ធ្វើឱ្យខ្លួនស្ងប់មុនគេង ៖ ការអានសៀវភៅ ស្តាប់តន្ត្រី ឬកត់ត្រាអ្វីមួយ ជាវិធីដើម្បីធ្វើ​ឱ្យ​អ្នក​មានអារម្មណ៍ស្ងប់ ហើយ​នាំទៅ​ដល់ការ​គេងស្កប់ស្កល់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *