បរិភោគអាហារខាងក្រៅនៅតែអាចផ្តោតអំពីសុខភាព

ការបរិភោគអាហារក្រៅផ្ទះ និងការផ្តោតលើគុណភាពអាហារចំពោះសុខភាព ហាក់មានភាពប្រទាញប្រទង់គ្នា, ការទទួលទានខាងក្រៅ អ្នក​នឹងបាននូវបទពិសោធន៍រីករាយ និងការបង្កើតទំនាក់ទំនងសង្គម ប៉ុន្តែជាមួយគ្នានេះ ការជ្រើសរើសអាហារនៅខាងក្រៅឱ្យស្របនឹងតម្រូវការសុខភាព ហាក់ពិបាកបន្តិច ដូច្នេះចំពោះអ្នកឧស្សាហ៍ទៅទទួលទានអាហារនៅខាងក្រៅ គួរមានវិធីបែបណាខ្លះ ដើម្បីឱ្យការទទួលទានឆ្លើយតប នឹងតម្រូវការសុខភាព?​​

តាមរយៈគេហទព័រ Healthline បានបង្ហាញគន្លឹះមួយចំនួនដើម្បីរក្សាភាពឈ្លាសវៃ ក្នុងការទទួលទានអាហារខាងក្រៅ ដោយមានរៀបរាប់បន្ថែមនៅខាងក្រោម ៖

១. អានរាល់រាយមុខម្ហូបមុននឹងទៅកន្លែងណាមួយ ៖ ប្រសិនបើមិនប្រាកដថា នៅកន្លែងដែលត្រូវទៅញ៉ាំអាហារទាំងនោះ​ថា តើមានអ្វីខ្លះទេ? គឺចាំបាច់ណាស់ ក្នុងការចូលទៅអានអំពីប្រភេទមុខម្ហូបដែលមានទុកជាមុន ព្រោះការអានទុកមុន គឺជាឱកាសក្នុងការដឹងអំពីប្រភេទអាហារអាល្លែកហ្ស៊ីនឹងខ្លួនឯង ឬក៏ការគិតទុកមុន អំពីអាហារដែលផ្តល់សារធាតុចិញ្ចឹមទៅកាន់រាងកាយក្នុងកម្រិតខ្ពស់!​ ក៏ដូចជាការកាត់បន្ថយស្រេ្តសក្នុងការគិតដែលមិនចាំបាច់នៅពេលទៅដល់កន្លែង ឬរួមចំណែកផ្តល់ភាពងាយស្រួលក្នុងការសម្រេចចិត្ត។

T

២. មានអាហារសម្រន់ទុកខ្លះ ៖ ប្រសិនបើធ្វើដំណើរទៅភោជនីយដ្ឋានទាំងអារម្មណ៍ឃ្លានខ្លាំង វាប៉ះពាល់ដល់ការសម្រេចចិត្ត នៅពេលជ្រើសរើសមុខម្ហូបដូចជា ការហៅម្ហូបច្រើនជ្រុល ឬជ្រើសរើសអាហារដែលមិនឆ្លើយតបនឹងការចង់បានរបស់ខ្លួនឯង ដូច្នេះវិធីសាស្រ្តក្នុងការការពារគឺស្តុកចំណីខ្លះ ដើម្បីទទួលទាន មុនពេលទៅដល់កន្លែងញ៉ាំអាហារ។

៣. ការពិសាទឹកមុន ឬអំឡុងពេលញ៉ាំអាហារ ៖ ទឹកជាជម្រើសដ៏ល្អមួយ! មិនថាមុនពេលទទួលទានអាហារ ឬក្រោយពេលទទួលទានអាហារនោះទេ! ជាពិសេសទម្លាប់ទទួលទានជំនួសឱ្យភេសជ្ជៈប៉ូវកម្លាំង ឬមានសារធាតុផ្អែម។ ការទទួលទានទឹកធម្មតា ជំនួសឱ្យទឹកដែលមានជាតិផ្អែម មិនត្រឹមតែកាត់បន្ថយកាឡូរី ដែលធ្វើឱ្យសុខភាពរាងកាយរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកទៅកាន់សុខភាពផ្លូវចិត្តផងដែរ។

៤. ទទួលទានអាហារដោយមានស្មារតីក្នុងខ្លួន ៖ កាលដែលមិនប្រញាប់ប្រញាល់ក្នុងការទទួលទានអាហារ ជាការជំរុញឱ្យមានអារម្មណ៍ផ្តោតទៅលើបច្ចុប្បន្នភាពបានច្រើន ក៏ដូចជាការសម្រេចចិត្តជ្រើសរើសបានត្រឹមត្រូវ មិនថាតម្លៃអាហារ បរិយាកាស និងគុណភាពចំណីអាហារ។ ហើយអំឡុងពេលទទួលទាន គួរចំណាយពេលគិតអំពីរស់ជាតិ ក្លិន និងអារម្មណ៍ដែលទទួលបានពីការបរិភោគអាហារទាំងនោះ ដើម្បីបង្កើនឱ្យការទទួលទានអាហារប្រកបដោយស្មារតីក្នុងខ្លួន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *