លោកស្រី ស៊ាន ស្រីមុំ ៖ ឪពុកម្តាយគួរ​ផ្តល់​ឱកាស​ឱ្យ​កុមារ​ ពិសេសក្មេងស្រីចូលរួមសម្រេចចិត្តនៅក្នុង​គ្រួសារ

គ្រួសារពិតជា​មានឥទ្ធិពលណាស់​សម្រាប់​កុមារ តាមរយៈការផ្តល់ឱកាសឱ្យពួកគេ​ទទួលបានការអប់រំដ៏ពេញលេញ រួមទាំងចំណេះដឹងផ្នែកយេនឌ័រ ការស្វែងយល់អំពីផ្នត់គំនិតសង្គម និងអនុញ្ញាឱ្យពួក​គេ​ចូលរួមបញ្ចេញយោបល់ផ្សេងៗនៅក្នុងផ្ទះដោយគ្មានការវាយតម្លៃ ។ នេះ​បើតាម​លោកស្រី ស៊ាន ស្រីមុំ ប្រធានកម្មវិធីអង្គការមជ្ឈមណ្ឌលធនធានស្រ្ដីប្រចាំខេត្តសៀមរាប (WRC) ថ្លែង​នៅក្នុងកម្មវិធីបញ្ឈប់​អំពើហិង្សាលើកុមារ ដែល​រៀបចំដោយអង្គការ Plan International កាលពីពេលថ្មីៗនេះ។

លោកស្រី ស៊ាន ស្រីមុំ បានលើក​ឡើងថា ការអនុញ្ញាតឱ្យកុមារ ឬក្មេងស្រីបានចូលរួមនៅក្នុងការផ្តល់ជាមតិយោបល់នៅក្នុងក្រុមគ្រួសារ គឺជារឿងសំខាន់បំផុត ព្រោះវាមិនមែនត្រឹមតែបង្ហាញពីគំរូភាពល្អៗប៉ុណ្ណោះទេ ប៉ុន្តែក៏​ជាការចូលរួមរបស់ក្មេងស្រី ឬកុមារបានបង្កើននូវភាពស្និទ្ធស្នាលក្នុងគ្រួសារផងដែរ ។ ការចូលរួមទាំងនោះ​មានដូចជា ការធ្វើ ឬជជែកអំពីកិច្ចការក្នុងផ្ទះ ឬការនិយាយពីបញ្ហានានាដែលកើតឡើងប្រចាំថ្ងៃជាដើម ទន្ទឹមគ្នានោះក៏​ត្រូវគោរពរាល់ការសម្រេចចិត្តរបស់ពួកគេផងដែរ ។

លោកស្រីសង្ឃឹមថា ឪពុកម្តាយទាំងឡាយគួរតែងាកមកមើលទាក់ទងជាមួយនឹងការអប់រំកូនតាមបែបវិជ្ជមាន ដើម្បីឱ្យការចិញ្ចឹមកូនបានល្អ និងផ្តល់ឱកាសឱ្យកុមារមានពេលវេលាគ្រប់គ្រាន់ក្នុងការទទួលបានការអប់រំប្រកបដោយសមភាព ។

លោកស្រី ស៊ាន ស្រីមុំ

“ក្នុងនាមជាឪពុកម្តាយគួរតែមានឥរិយាបថផ្លាស់ប្រែក្នុងការអប់រំដើម្បីឱ្យកូនអាចទទួលបាននូវភាពស្មើគ្នាទាំងបុរសនិងស្រ្តី និងផ្ដល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយទៅដល់កុមារដើម្បីឱ្យកុមារឈានទៅរកការសម្រេចចិត្តឱ្យបានត្រឹមត្រូវ”

បើតាម​លោកស្រី ស្រីមុំ ការយកចិត្តទុកដាក់ គឺគិតចាប់ពីរបស់របរ ឬការលេងល្បែង ដោយ​ឪពុកម្តាយមិនគួរ​មានការបែងចែកអំពីរបស់លេងរវាងក្មេងប្រុស និងក្មេងស្រី ។ លោកស្រីថា ការបែងចែកនេះហើយ ជាកត្តារាំងស្ទះទេពកោសល្យ ថែមទាំងធ្វើឱ្យក្មេងស្រី ឬកុមារមិនហ៊ានបង្ហាញនូវចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ទោះបីរឿងរ៉ាវទាំងនេះមើលទៅហាក់ដូចជារឿងសាមញ្ញសម្រាប់មនុស្សធំ ប៉ុន្តែវាជាចំណុចមួយដែលនាំឱ្យកុមារីកាន់តែបាត់បង់នូវភាពក្លាហាន និងពិបាកឈោងចាប់ឱកាសបានដូចកុមារា ។

ចំណែកឯក្មេងស្រីខ្លួនឯងផ្ទាល់ គួរតែស្វែងយល់អំពីរូបរាងកាយ ជាពិសេសផ្នែកសុខភាពទាំងផ្លូវចិត្តនិងផ្លូវកាយ បន្តអភិវឌ្ឍជំនាញតាមរយៈការបង្កើនចំណេះដឹង ឬការសិក្សាស្រាវជ្រាវ និងការសាកល្បងចូលរួមសកម្មភាពសង្គមនានាដើម្បីចាប់យកឱកាសដែលសង្គមបានផ្តល់ឱ្យ ទាំងនេះសុទ្ធសឹងតែជាហេតុធ្វើឱ្យពួកគេកាន់តែរឹងមាំ និងការសម្រេចចិត្តកាន់តែប្រសើរ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...