RSV ជំងឺផ្លូវដង្ហើម ដែល​ឪពុកម្តាយ​គួរ​យកចិត្តទុកដាក់

Respiratory Syncytial Virus (RSV) គឺជាមេរោគមួយប្រភេទដែលងាយឆ្លងទៅកាន់កុមារ ​និង​បណ្តាលឱ្យពួក​គេមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ជាពិសេសជំងឺរលាកទងសួត និងជំងឺរលាកសួត ។

ជាធម្មតា មេរោគនេះ តែឆ្លង​ខ្លាំង​នៅចុងរដូវភ្លៀងដល់ដើមរដូវរងារ ឬក្នុងកំឡុងពេលបំរែបំរួលអាកាសធាតុ ដោយវាឆ្លងតាមរយៈការប្រាស្រ័យទាក់ទងដូចជាការប៉ះពាល់ទឹកមាត់ តាមរយៈការក្អក កណ្តាស់ និងទំនាក់ទំនងផ្ទាល់។

វេជ្ជបណ្ឌិតផ្នែកជំងឺសួត​បាន​ឱ្យ​ដឹងថា រោគសញ្ញា​ដែលអាច​បញ្ជាក់ថា កុមារ​បានឆ្លង​នូវ​មេរោគ RSV គឺវាប្រហាក់ប្រហែល​នឹង​ជំងឺ​ផ្តាសាយដែរ ដោយ​មានអាការៈដូចជា គ្រុនក្ដៅ ហៀរសំបោរ ឈឺបំពង់ក បរិភោគអាហារមិនសូវបាន ពិបាកដកដង្ហើម និងក្អកជាដើម ហើយវានឹងត្រូវបាត់ទៅវិញក្នុងរយៈពេល ៥-៧ ថ្ងៃ។ តែសម្រាប់ក្មេងខ្លះ វាក៏អាចបណ្តាលឱ្យក្អកនិងស្លេសច្រើន វាអាចមានការដកដង្ហើមលឿន ពិបាកដកដង្ហើម ឬដកដង្ហើមមានសំឡេងលឺខ្លាំងក្នុងករណីធ្ងន់ធ្ងរ។

បច្ចុប្បន្ននេះមិនមានវ៉ាក់សាំងដើម្បីការពារជំងឺនេះទេ ដូច្នេះការការពារពីមេរោគ RSV អ្វី​ដែល​ឪពុកម្តាយ​គួរធ្វើសំខាន់បំផុត គឺបង្កើនភាពស៊ាំធម្មជាតិ តាមរយៈការផ្តល់ទឹកដោះដល់កុមារ ជៀសវាងនាំកុមារទៅកន្លែងដែលមានមនុស្សច្រើន ឬយកកុមារទៅលេងអ្នកឈឺ ។

ទន្ទឹមគ្នានេះ វិធានការណ៍សំខាន់មួយទៀតនោះ គឺការលាងដៃឱ្យស្អាត ឬប្រើជែលអាល់កុលដើម្បីលាងដៃឱ្យបានញឹកញាប់ សម្អាតប្រដាប់ប្រដាប្រើប្រាស់ និងប្រដាប់ប្រដាក្មេងលេង ហើយប្រសិនបើអ្នកសង្ស័យថាមានការឆ្លង គួរប្រញាប់ទៅជួបគ្រូពេទ្យដើម្បីព្យាបាល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...