តារាសម្តែង ប្រាសាទ ដាវីន ក្លាយជាទូតសុច្ឆន្ទៈលើកកម្ពស់ការបំបៅដោះកូន ជាលើកដំបូងនៅកម្ពុជា

ភ្នំពេញ – ដោយមើលឃើញពីគុណភាពរបស់ទឹកដោះម្តាយជាក់ស្តែងពេក អ្នកនាង ប្រាសាទ ដាវីន ដែលជាតារាសម្តែង និងជាតារាម៉ូឌែល បានស្ម័គ្រ​ចិត្ត​ធ្វើជាទូតសុឆន្ទៈរបស់អង្គការ Helen Keller ក្នុង​ការ​លើក​កម្ពស់​ការ​បំបៅ​កូនដោយ​ទឹកដោះ​ម្តាយ។

និយាយក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូនគំរូ នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ អ្នកនាង ប្រាសាទ ដាវីន បានចែករំលែកបទពិសោធផ្ទាល់ខ្លួនថា កាលពី​អំឡុងពេលមានផ្ទៃពោះ អ្នកនាងបានអានសារព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និងទស្សនាវដ្ដីជាច្រើន ព្រមទាំងការអប់រំរបស់ក្រសួងសុខាភិបាលអំពីគុណតម្លៃនៃទឹកដោះម្តាយដែលជាអាហារធម្មជាតិពិតៗគ្មានជាតិគីមី ។

នាងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការបិភោគរបបអាហារចម្រុះមុខធម្មជាតិដែលសម្បូណ៌ជីវជាតិដូចជា បន្លែពណ៌បៃតងចាស់ ផ្លែឈើពណ៌លឿង ត្រី សាច់ ស៊ុត អំបិលអ៊ីយ៉ូដជាដើម និងពិនិត្យផ្ទៃពោះបានទៀតទាត់តាមការណែនាំរបស់គ្រូពេទ្យ ។

សមិទ្ធិផលនៃការអនុវត្តន៏ការបំបៅដោះកូនដោយផ្ទាល់ ធ្វើឱ្យដើមទ្រូង និងសុដន់របស់អ្នកនាងកាន់តែស្រស់ស្អាតបន្ថែមមួយកម្រិតទៀត ។ សម្រាប់នាងប្រយោគដែលឮតៗគ្នាកន្លងមកថា បំបៅដោះកូនធ្វើឱ្យខូចទ្រង់ទ្រាយសុដន់នោះ គឺវាមិនពិតទាល់តែសោះ ។

បន្ថែមពីនោះការបំបៅកូនដោយទឹកដោះម្តាយធ្វើឲ្យនាង និងស្វាមីមានលក្ខណៈងាយស្រួល មានអារម្មណ៍រីករាយគ្រប់ពេល គ្មានសម្ពាធអ្វីទាំងអស់ គឺអាចបៅដោះកូនបានគ្រប់កាល:ទេស: ទាំងនៅផ្ទះ ទាំងនៅកន្លែងដទៃទៀត ដោយមិនចាំបាច់ចំណាយពេលវេលាដាំទឹក លាងដប រៀបចំបំបៅ មិនព្រួយបារម្ភខ្លាចកូនឈឺដូចកូនអ្នកដទៃដែលបៅទឹកដោះគោម្សៅកន្លងមក ព្រមទាំងមិនចំណាយថវិការលើទឹកដោះគៅម្សៅផងដែរ ។    

ជាមួយនឹងភាពមមាញឹកនឹងការងារ អ្នកនាង ប្រាសាទ ដាវីន នៅតែអាចបំបៅកូនជាធម្មតា ដោយបូមទឹកដោះនិងរក្សាទុកកន្លែងមានសុវត្ថិភាពដាក់ក្នុងទូរទឹកកក ដើម្បីឱ្យអ្នកថែទាំកូនរបស់នាងជួយបំបៅបន្ត ។ ចំណែកឯពេលត្រឡប់មកវិញ អ្នកនាងដាវិន បំបៅកូនបានជាធម្មតា។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលនាទីក្រុងតូក្យូស្តីពីអាហារូបត្ថម្ភដើម្បីកំនើន កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ គឺជាអាទិភាពចម្បង ហើយកម្ពុជាក៏បានប្តេជ្ញាចិត្តក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់៦ខែ ឱ្យបានដល់ ៨៥ភាគរយ នៅឆ្នាំ២០៣០ផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...