ម្តាយឪពុកថែរក្សាសុខភាពមាត់ធ្មេញកុមារបានល្អ​​ ជួយកាត់បន្ថយការចំណាយនិងលើកកម្ពស់ការអប់រំតាមវ័យ

ភ្នំពេញ – កុមារគ្រប់រូបអាចញញឹមស្រស់ស្រាយ ឬទទួលបានការអប់រំពេញលេញនៅពេលសុខភាពមាត់ធ្មេញរបស់ពួកគេទទួលបានការថែទាំល្អប្រសើរពីម្តាយឪពុក ឬអាណាព្យាបាល។ ការសម្អាតមាត់ធ្មេញបានល្អ ព្រមទាំងចំណេះដឹងទទួលទានអាហារដែលមិនប៉ះពាល់ដល់សុខភាពធ្មេញសំខាន់សម្រាប់កុមារ ពិសេសប្រភេទអាហារនិងភេសជ្ជៈផ្អែមងាយបណ្តាលឱ្យធ្មេញកុមារងារខូច។​ ខាងក្រោមនេះជាចំណេះដឹងមួយចំនួនដែលលោកស្រីទន្តបណ្ឌិត ណម ចំណាន ប្រធានផ្នែកគ្លីនិកមន្ទីរព្យាបាលធ្មេញ មែលវីន បានណែនាំដល់ម្តាយឪពុកដើម្បីដឹងពីការវិវត្តន៍និងការថែទាំសុខភាពធ្មេញកុមារ។

១. ទារកពីអាយុពី ៦ខែដល់ ២ឆ្នាំ ៖ ការសម្អាតធ្មេញទឹកដោះដំបូង គឺជាតួនាទីរបស់ឪពុកម្តាយដោយប្រើស្បៃផ្សើមទឹកតិចៗជូតថ្មមៗលើផ្ទៃធ្មេញដើម្បីកាត់បន្ថយជាតិផ្អែម ក៏ដូចជាសម្អាតបាក់តេរីដែលតោងស្អិតលើផ្ទៃធ្មេញរៀងរាល់ពេលបំបៅដោះរួច។ បន្ថែមពីនោះ អាណាព្យាបាលគួរតែឧស្សាហ៍ប្រើខ្សែអំបោះទាក់នៅចន្លោះធ្មេញស្រាលៗដើម្បីកោសសម្អាតឱ្យបានគ្រប់ផ្ទៃធ្មេញ ។

២. កុមារពីអាយុ ២ឆ្នាំដល់ ៤ឆ្នាំ៖ នេះជាពេលដែលកុមារកំពុងរៀនដើរ រៀនរត់ ហើយក៏ជាពេលដែលកុមាររៀនប្រើដៃចាប់កាន់ឧបករណ៍ប្រើប្រាស់មួយចំនួនបាន។ វាជាពេលវេលាដ៏សំខាន់ដែលឪពុកម្តាយចាប់ផ្តើមនាំកុមារឱ្យចេះរៀនកាន់ច្រាសដុសធ្មេញនៅក្នុងបន្ទប់ទឹក ឬក៏ដាក់គាត់អង្គុយលើភ្លៅផ្តេកក្បាលលើខ្លួន ហើយឆ្លុះកញ្ចក់ដុសឱ្យគាត់មើល ឬឱ្យនរណាម្នាក់ធ្វើជាគំរូដុសធ្មេញនៅទល់មុខគាត់ក៏បាន។

ការបង្រៀនឱ្យកុមារចេះសម្អាតមាត់ធ្មេញអាចរៀនតាមរយៈការប្រើប្រាស់ App តុក្កតាបង្រៀនដុសធ្មេញជាជំនួយ ដើម្បីលើកទឹកចិត្តកុមារឱ្យចាប់ផ្តើមទម្លាប់ដុសធ្មេញ ព្រោះនៅអាយុនេះកុមារចូលចិត្តរៀនធ្វើតាមមនុស្សធំណាស់ ។ គួរកត់ចំណាំថា នៅអាយុនេះត្រូវជ្រើសរើសថ្នាំដុសធ្មេញដែលមានហ្ល្វុយអររ៉ាយកំហាប់តិច (អាចមើលបាននៅលើទីបថ្នាំដុសធ្មេញ ឬគេសសេរថាសម្រាប់កុមារ) ហើយដាក់ទំហំថ្នាំដុសធ្មេញតូចប៉ុនគ្រាប់សណ្តែកបាយប៉ុណ្ណោះ ជៀសវាងគាត់លេបចូលពោះដែលអាចបណ្តាលឱ្យលើសជាតិហ្ល្វុយអររ៉ាយ។ បើគាត់ចូលចិត្តលេបថ្នាំដុសធ្មេញ យើងអាចដុសតែជាមួយនឹងច្រាសធម្មតា និងទឹកប៉ុណ្ណឹងសិនបានហើយ ។

៣. កុមារពីអាយុ ឆ្នាំដល់ ៦ឆ្នាំ ៖ វ័យនេះកុមាររាងធំបន្តិចគាត់អាចកាន់ច្រាសដុសធ្មេញបានដោយខ្លួនឯង តែពេលខ្លះពួកគាត់ក៏ខ្ជិល ឬគេចមិនចង់ដុសធ្មេញដែរ ដូច្នេះអាណាព្យាបាលត្រូវបន្តការលើកទឹកចិត្តតាមរយៈការផ្តល់ជារង្វាន់ជូនគាត់រៀងរាល់សប្តាហ៍ដូចជាការទិញសៀវភៅអាន ឬជូនគាត់ទៅញាំអាហារដែលគាត់ចូលចិត្តជាដើម ។

បណ្ឌិតផ្នែកធ្មេញដដែលបន្តថា អាណាព្យាបាលគួរតែចាប់ផ្តើមនាំកុមារមកទទួលសេវាកម្មថែទាំធ្មេញបាននៅគ្លីនិកផ្ទាល់គួរតែចាប់ផ្តើមពីអាយុ២ឆ្នាំឡើងព្រោះជាពេលដែលធ្មេញទឹកដោះដុះគ្រប់ចំនួន ។ បើទោះបីជាពួកគាត់ពុំទាន់ព្រមឲ្យគ្រូពេទ្យពិនិត្យក៏ដោយ ប៉ុន្តែក្មេងអាចបន្សាំអារម្មណ៍ជាមួយបរិយាកាសគ្លីនិក ពិសេសគឺគ្រូពេទ្យធ្មេញអាចជួយបង្រៀនពីរបស់ដុសធ្មេញដែលត្រឹមត្រូវ ដែលជាសកម្មភាពកាត់បន្ថយការភ័យខ្លាចនៅពេលដែលពួកគាត់មកពិនិត្យលើកក្រោយ និងជួយការពារកុំឱ្យមានជម្ងឺដង្កូវស៊ីធ្មេញ ។ ដូច្នេះរៀងរាល់ពេលដែលឪពុកម្តាយអញ្ជើញមកពិនិត្យធ្មេញរៀងរាល់ ៦ខែម្តង គួរតែនាំយកកូនតូចៗមកជាមួយផង។

“ការនាំកុមារមកទទួលការពិនិត្យឱ្យបានទៀងទាត់នឹងជួយកាត់បន្ថយការចំណាយរបស់ឪពុកម្តាយតាមរយៈការពត់ធ្មេញនៅពេលធំឡើង ។ នៅពេលដែលកុមារពុំមានការឈឺចាប់ធ្មេញ នោះកុមារអាចញាំចំណីបានឆ្ញាញ់ ញញឹមស្អាត មិនខកខានការរៀនសូត្រ (សុំច្បាប់មកព្យាបាលធ្មេញ) និងមិនយំរករឿងឪពុកម្តាយពេលដែលឈឺ”

លោកស្រីទន្តបណ្ឌិត ណម ចំណាន

អ្នកជំនាញរូបនេះបន្ថែមថា នៅពេលដែលម្តាយឪពុកយកចិត្តទុកដាក់ពិនិត្យសុខភាពធ្មេញកុមារបានទៀងទាត់ ភាគច្រើនធ្មេញកុមារមិនសូវមានបញ្ហាអ្វីច្រើនទេ។ ម្តាយឪពុកត្រូវដឹងថា កុមារតូចៗមិនងាយឱ្យពេទ្យធ្មេញប៉ះធ្មេញទេ ដូច្នេះវាអាស្រ័យមួយចំណែកធំទៅលើការសហការណ៍របស់គាត់ ពិសេសគឺអាណាព្យាបាលដែលត្រូវតែនៅក្បែរកូនគាត់ជានិច្ច ដើម្បីជួយនិយាយលួងលោម លើកទឹកចិត្ត និងការផ្តល់ជារង្វាន់ផ្សេងៗបន្ទាប់ពីធ្វើធ្មេញរួច ។

លោកស្រីបញ្ជាក់បន្តថា កូនក្មេងមិនងាយផ្ចង់អារម្មណ៍ហាមាត់ឱ្យគ្រូពេទ្យធ្វើការងារប៉ះធ្មេញបានយូរទេ ដែលតម្រូវឱ្យគ្រូពេទ្យត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ ហើយជំនួយការវិញក៏ត្រូវមានចាប់ពី ២នាក់ឡើង ដើម្បីឱ្យពេលវេលានៃការងារកាន់តែលឿន ហើយមានប្រសិទ្ធិភាព ។ ការធ្វើបែបនេះគឺជាការផ្តល់នូវបទពិសោធន៍មួយដ៏ល្អដល់កុមារ ដើម្បីលើកទឹកចិត្តឲ្យពួកគាត់មកទទួលការព្យាបាលបន្តបន្ទាប់ទៀតតាមគោលការណ៍ធ្វើពីការងារស្រាលៗទៅដល់ការងារធំៗ ។

ជាទូទៅការព្យាបាលធ្មេញកុមារធ្មេញកុមារ អ្នកជំនាញប្រើបច្ចេកទេស “Tell-Show-Do” មានន័យថា ប្រាប់ថាគ្រូពេទ្យនឹងត្រូវធ្វើអ្វី រួចបង្ហាញរបស់ដែលត្រូវដាក់ចូលមាត់គាត់ ពេលខ្លះឱ្យគាត់កាន់ ឬស្ទាបកុំឱ្យខ្លាច រួចហើយធ្វើតែម្តង គឺពន្យល់បណ្តើរធ្វើបណ្តើរ ។ ពេលធ្វើជាមួយកូនក្មេងម្តងៗ គឺត្រូវមានភាពអត់ធ្មត់ព្រោះត្រូវការពន្យល់និងលួងលោមច្រើន ។ ទោះជាយ៉ាងណាក៏ដោយ មានក្មេងប្រហែល១០% ដែលពុំសហការ ទោះជាខំពន្យល់យ៉ាងណាក៏មិនព្រមស្តាប់ដែរ ប៉ុន្តែអ្នកជំនាញនៅតែមានវិធីសាស្រ្តមួយចំនួនថែមទៀតដើម្បីជួយសម្រួលអាម្មណ៍គាត់មុន និងកំឡុងពេលព្យាបាល គឺការដាក់ថ្នាំសណ្តំស្រាលដើម្បីកុំឱ្យគាត់ខ្លាច ។

សូមជម្រាបជូនថា ​នៅគ្លីនិក Melvin Dental Care មានគ្រូពេទ្យដែលមានបទពិសោធន៍ក្នុងការព្យាបាលជាមួយកុមារតូចៗជាច្រើនដោយជោគជ័យ ប្រសិនបើកុមារខ្លាចពេទ្យធ្មេញ គឺនៅតែមានវីធីដើម្បីជួយព្យាបាលការពារធ្មេញតាមរយៈការបិទថ្នាំហ្ល្វរអររ៉ាយ និងការប្រឹក្សាក្នុងការថែទាំធ្មេញកុមារចាប់ពីអាយុ ២ឆ្នាំឡើង ។ លើសពីនោះ មែលវីន ក៏មានតុសម្រាប់កុមារតូចៗអាចអង្គុយលេងរៀបផ្គុំរូបភាព អានសៀវភៅ ផាត់ពណ៌ ក៏ដូចជាការទទួលបាននូវការបង្រៀនដុសធ្មេញពីក្រុមគ្រូពេទ្យផងដែរ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...