ម្តាយឪពុកអាចបង្រៀនកុមារឱ្យមានភាពជាម្ចាស់ការ តាមរយៈរូបភាពស្វ័យសិក្សាប្រចាំថ្ងៃ

ម្តាយឪពុក​ជំរុញកុមារឱ្យចេះស្វ័យសិក្សាដោយខ្លួនឯងនឹងជួយ​ឱ្យ​ពួកគេ​មានឱកាសអភិវឌ្ឍសមត្ថភាពក្លាយជាមនុស្សមានភាពម្ចាស់ការ ក្លាហាន និងរៀនពីរបៀបក្នុងការសម្រេសចិត្តដោយខ្លួនឯង ។ មិនត្រឹមតែប៉ុណ្ណោះកុមារនឹងមានឆន្ទៈស្វែងយល់ពីការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់ ។ នេះបើការផ្សាយរបស់​គេហទំព័រ MOM NEWS Daily ស្តីពីកុមារ​ដែលចេះស្វ័យសិក្សា​ដោយ​ខ្លួនឯង ។

១. ស្វ័យសិក្សាដោយខ្លួនឯងអភិវឌ្ឍន៍ភាពម្ចាស់ការរបស់កុមារ ៖ កុមារចេះស្វ័យសិក្សាដោយខ្លួនឯងប្រៀបដូចជា ការផ្ដល់ឱកាសឱ្យពួកគេរៀនចេះទទួលខុសត្រូវ ហើយក្មេងនឹងមានទម្លាប់អនុវត្តបែបនេះពេលដែលពួកគេពេញវ័យ ។​ កុមារនឹងពោរពេញទៅដោយកម្លាំងចិត្ត អាចធ្វើអ្វីមួយដោយខ្លួនឯង ហើយកាន់តែមានអារម្មណ៍ស្វាហាប់រាល់ពេលចាប់កាន់កិច្ចការងារប្រចាំថ្ងៃរបស់ពួកគេ ។

២. កុមារអាចសម្រេចចិត្ត​ដោយខ្លួនឯងមិន​ពឹងលើមនុស្សធំ ៖ កាលដែលម្តាយឪពុកឱ្យកុមារបន្តអនុវត្តស្វ័យសិក្សាដោយខ្លួនឯងយូរៗទៅ ពួកគេអាចយល់បានប្រសើរជាងមុន និងថែមទាំងយល់បានច្បាស់ពី​អ្វីដែលពួកគេត្រូវធ្វើ ហើយថែមទាំងយល់លឿនជាងកុមារដែលមិនបានស្វ័យសិក្សាប្រៀបធៀបទៅនឹងកុមារដែលមានអាយុប្រហាក់ប្រហែលគ្នា ។ កុមារចេះរៀនដោយខ្លួនឯង ពួកគេនឹងមានទំនុកចិត្តខ្ពស់ និងចេះយកចិត្តទុកដាក់ចំពោះខ្លួនឯងដោយការគោរព ។

៣. កុមារមានសមត្ថភាពអភិវឌ្ឍន៍គំនិតផ្តួចផ្តើមចំពោះកិច្ចការរបស់ពួកគេ ៖ ស្វ័យសិក្សាមានចំណុចកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺកុមារនឹងកាន់តែទទួលបានបន្ថែមនូវភាពច្នៃប្រតិដ្ឋថ្មីៗ ដោយការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបច្ចេកវិទ្យា ។ កុមារអាចទទួលបានចំណេះដឹងច្រើនពីអ៊ីនធឺណិត ឬគម្រោងបច្ចេកវិទ្យាថ្មីៗ ហើយនឹងនាំឱ្យកុមារចាប់អារម្មណ៍នឹងមុខវិជ្ជាព័ត៌មានវិទ្យា ។

បន្ថែមពីនេះទៀត ការសិក្សាដោយ​ខ្លួនឯង ឬហៅថាស្វ័យសិក្សាអាចឱ្យក្មេងជ្រើសអ្វីដែលគេចង់សិក្សាហើយវាជាឱកាសក្នុងការសម្រួចជំនាញ ដែលខុសពីការសិក្សាទៅតាមកាលវិភាគដែលគ្រូដាក់ឱ្យតែមួយមុខ ។ ការសិក្សាតាមតែគ្រូកំណត់ពេលខ្លះគេអាចធ្វើឱ្យ​គេធុញទ្រាន់នឹងការសិក្សា ។

៤. បំផុសឱ្យកុមារមាន​សេចក្ដីគោរព និងការប្ដេជ្ញាចិត្តខ្ពស់ ៖ ស្វ័យសិក្សាប្រៀបដូចជាការត្រៀមខ្លួនរស់យ៉ាងល្អនៅពេលដែលពួកគេពេញវ័យ ខណៈដែលក្មេងចាប់ផ្តើមមានទំនុកចិត្តលើខ្លួនឯង ។ ពួកគេនឹងចាប់ផ្តើមហ៊ានសម្រេចចិត្តជ្រើសរើសមុខជំនាញដែលខ្លួនស្រឡាញ់ពេញចិត្ត ហើយប្រសិទ្ធភាពនៃការសិក្សារបស់ពួកគេក៏ផ្តល់ផលវិជ្ជមានយ៉ាងអនេក ។ ក្រឡេកទៅមើលចំណុចពិសេសចុងក្រោយមួយទៀត ស្វ័យសិក្សាដោយខ្លួនឯងនឹងធ្វើឱ្យក្មេងមិនងាយបោះបង់ការសិក្សានោះទេ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...