ទារកដ្ឋាន កន្លែងបន្សាំកុមារឱ្យស្រឡាញ់បរិយាកាសថ្នាក់រៀន និងបណ្តុះឥរិយាបថ

អ្នកជំនាញផ្នែកអប់រំបានលើកឡើងថា ការដាក់កូនតូច​នៅទារកដ្ឋាន គឺជាវិធីសាស្រ្តដ៏ល្អ ក្នុង​ការ​ជួយ​ពង្រឹងការអប់រំផ្នែកឥរិយាបថ និងការបន្សាំខ្លួនរបស់ពួកគេទៅនឹងមជ្ឈដ្ឋានខាងក្រៅ ហើយ​ថែមទាំងធ្វើឱ្យពួកគេសប្បាយរីករាយជាមួយបរិយាកាសសិក្សា និងបន្តបណ្តុះចិត្តស្រឡាញ់លោកគ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់ឯទៀត ។ មិនតែប៉ុណ្ណោះទារកដ្ឋាន ក៏​ជួយឱ្យកូនតូចទទួលបានការអប់រំ ឬឥរិយាបថល្អប្រកបដោយភាពនឹងធឹង ។

លោកបណ្ឌិត ឃ្លាំង សុវណ្ណ ទីប្រឹក្សាផ្នែកអប់រំរបស់សាលាផ្លេបេសត៍លើននីង (PLA Academy) បានលើកឡើងថា ជាការពិត​ អាណាព្យាបាលអាចជួលអ្នកថែទាំទារក ឬពឹងពាក់បងប្អូនឱ្យជួយថែទាំកូនៗក៏បាន ប៉ុន្តែការទុកកូនឱ្យនៅផ្ទះទទួលការថែទាំដោយអ្នក​មិនមានជំនាញត្រឹមត្រូវ អាចបណ្តាលឱ្យក្មេងប្រឈមនឹងបញ្ហាជាច្រើនដូចជា ការអប់រំផ្នែកឥរិយាបចុះខ្សោយ ឬក៏កូនអាចក្លាយទៅជាក្មេងអូទីហ្សឹមទៀតផង ។ មួយវិញទៀតក្មេងអាចបាត់បង់ការទំនាក់ទំនងសង្គម  ក្មេងដែលបាត់បង់ទំនាក់ទំនងសង្គមភាគច្រើនចូលចិត្តលេងអ្វីតែឯងៗ ចូលចិត្តនៅម្នាក់ឯង ឬកន្លែងស្ងាត់ ។

យ៉ាងណាក៏ដោយ ការជ្រើសរើសទារកដ្ឋានទៀតសោធ ឪពុកម្តាយ ឬអាណាព្យាបាលអាចយកកូនទៅដាក់តាំងតែពីពួកគេមានអាយុមួយឆ្នាំម្ល៉េះ និងត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយស្វែងរកព័ត៌មានលម្អិតអំពីសេវាកម្មរបស់សាលាតាមរយៈការស៊ើបសួរអំពីកម្មវិធីសិក្សា បរិស្ថានសិក្សា គុណភាពគ្រូ និងទិសដៅចក្ខុវិស័យរបស់សាលា ដើម្បីជៀសវាង ប្រភេទសាសាមិនមានទស្សនៈវិស័យវែងឆ្ងាយ ឬក៏មានការផ្លាស់ប្តូរសាលាដែលជាហេតុបង្កបញ្ហាដល់កូន ។ លោកថា ក្មេងជាទូទៅត្រូវការពេលវេលាយ៉ាងហោចណាស់ប្រាំមួយខែ ទៅមួយឆ្នាំ ដើម្បីបង្កើតបានបរិយាកាសមួយដែលមានផាសុខភាពសម្រាប់ពួកគេ (ការកសាងសហគមន៍ ) ។ បន្ថែមពីនោះ ការពិគ្រោះយោបល់ជាមួយអ្នកជំនាញ ឬតាមដានការចុះផ្សាយតាមគេហទំព័រនានាដែលពាក់ព័ន្ធដើម្បីទទួលបានចំណេះដឹងបន្ថែមមុននឹងសម្រេចចិត្តដាក់កូននៅទារកដ្ឋាន សុទ្ធសឹងជាសារប្រយោន៍ ព្រោះការដាក់ក្មេងនៅសាលាដែលគ្មានគុណភាព ឬកម្មវិធីនៃការបង្រៀនមិនត្រឹមត្រូវ នោះការបញ្ជ្រាបចំណេះដឹងនឹងក្លាយទៅជាសមិទ្ធិផលពិបាកប្រើការជាក់ជាពុំខាន ។ ការជ្រើសសាលាបានត្រឹមត្រូវនឹងនាំឱ្យចំណេញពេលវេលា ថវិកា និងការគិតគូរពីអនាគតកូនក្នុងរយៈពេលវែង ។

អ្នកជំនាញផ្នែកអប់រំរូបនេះបន្តថា បរិយាកាសទារកដ្ឋានសម្រាប់កុមារក៏សំខាន់ដែរ ដោយមិនគួរផ្លាស់ប្តូរសាលាញឹកញាប់ពេក ព្រោះធ្វើឱ្យឥរិយាបថកុមារចាប់ផ្តើមបាត់បង់លំនឹង ។ មិនត្រឹមតែបរិយាកាសនៅសាលាទេ សូម្បីការអប់រំ ឬការចិញ្ចឹមកូននៅផ្ទះក៏ដូចគ្នាដែរ ពុំគួរផ្លាស់ប្តូរមនុស្សច្រើនក្រុមពេកនោះទេ ។ ប្រើមនុស្សច្រើនក្រុមត្រង់ចំណុចនេះគឺចង់មានន័យថា ប្រសិនបើពេលព្រឹកនៅជាមួយជីដូនជីតា ហើយល្ងាចនៅជាមួយអ្នកមើលថែរ ចំណែកឯពេលយប់នៅជាមួឪពុកម្តាយ ។ ភាពចម្រុះទាំងនោះនឹងធ្វើឱ្យក្មេងមានអារម្មណ៍វិលវល់មិនដឹងថាត្រូវប្រតិបត្តិតាមតួអង្គណាមួយឱ្យប្រាកដ ។ ដូច្នេះការចិញ្ចឹមអប់រំដោយប្រភេទមនុស្សតិចក្រុមដូចជា កន្លែងថែទាំ និងឪពុកម្តាយ មានប្រសិទ្ធភាពខ្ពស់ជាងច្រើនក្រុម ។

បណ្ឌិត ឃ្លាំង សុវណ្ណ

” ការចិញ្ចឹមកូនដៃតិច ប្រសើជាងការចិញ្ចឹមដៃច្រើន “

ក្រៅពីគ្រូបង្រៀន កូនគួរតែនៅជាមួយម្តាយឪពុក មិនគួរយកទៅផ្ញើនៅនឹងបងប្អូនយាយតាច្រើនពេកនោះទេ ។ តែក្នុងករណីអាណាព្យាបាលមិនអាចជៀសផុតពីការប្រើប្រាស់មនុស្សច្រើនប្រភេទក្នុងការអប់រំកូនបាន មានវិធីសាស្រ្តមួយទៀតដែលអាចស្រោចស្រង់ស្ថានការណ៍នេះបាន គឺត្រូវជួបជជែកពិភាក្សាឱ្យយល់គ្នាជាមុនរវាង អាណាព្យាបាល លោកគ្រូអ្នកគ្រូ បងប្អូន ឬអ្នកមើលថែរអំពីគោលបំណង និងរបៀបអប់រំកុមារឱ្យមានចក្ខុវិស័យរួម ដើម្បីកុំឱ្យកុមារពិបាកសម្របខ្លួន និងងាយស្រូបយកការបង្រៀនណែនាំពីសំណាក់អាណាព្យាបាល លោកគ្រូអ្នកគ្រូទាំងឡាយ ។

លោកបណ្ឌិត ឃ្លាំង សុវណ្ណ លើកទឹកចិត្តឱ្យអាណាព្យាបាលទាំងអស់ដែលសម្រេចចិត្តដាក់កូននៅមណ្ឌលថែទាំទារក សូមដាក់ពួកគេនៅទីនោះមួយថ្ងៃពេញ ព្រោះធ្វើឱ្យក្មេងអាចបន្សាំខ្លួនជាមួយនឹងបរិយាកាសខាងក្រៅបានច្រើន ថែមទាំងជួយឱ្យសុខភាពផ្លូវចិត្តផ្លូវកាយមានភាពរឹងមាំ ។ ជារួមការផ្តល់ឱកាសឱ្យពួកគេបាននៅក្នុងទារកដ្ឋាន គឺជាការកសាងមូលដ្ឋានគ្រឹះឥរិយាបថល្អ សុខមាភាពផ្លូវចិត្តនិងផ្លូវកាយ និងការអប់រំប្រកបដោយប្រសិទ្ធភាពទាំងពេលបច្ចុប្បន្ន និងទៅអនាគត ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។