កម្មវិធីលោកឪពុកអ្នកម្ដាយក្នុងយុគសម័យថ្មី ផ្តល់វិធីសាស្រ្តគន្លឹះសន្ទនាជាមួយកូនក្នុងវ័យជំទង់

ភ្នំពេញ – កម្មវិធី “លោកឪពុកអ្នកម្ដាយក្នុងយុគសម័យថ្មី” បង្កើតឡើងដើម្បីអបអរទិវាមាតាពិភពលោក ជាពិសេសចូលរួមចំណែកការលើកកម្ពស់ស្រ្តី ដែលជាអ្នកម្តាយគ្រប់រូប នៅក្នុងការដោះស្រាយបញ្ហាទំនាក់ទំនងជាមួយកូនៗ ។ កម្មវិធីនេះរៀបចំដោយ ក្រុមហ៊ុន Talent Excellence Development Partner ប្រព្រឹត្តិទៅនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅផ្សារទំនើបអូឡាំព្យាជាន់ផ្ទាល់ដី ចាប់ពីម៉ោង ០៩ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ។

អ្នកស្រី យូ បូរី ជាស្ថាបនិកនៃក្រុមហ៊ុន Talent Excellence Development Partner បានប្រាប់ពីគោលបំណងនៃការបង្កើតកម្មវិធីនេះថា កម្មវិធី “លោកឪពុកអ្នកម្ដាយក្នុងយុគសម័យថ្មី” មានបំណង​ចូលរួមដោះស្រាយបញ្ហា ឬកង្វល់រ​បស់អាណាព្យាបាល ការផ្តល់វិធីសាស្រ្តអំពីការជជែកជាមួយកូន និងការជួយគាំទ្រកូនៗដែលមានវ័យជំទង់ដើម្បីបង្កើនកាវិវឌ្ឍន៍ឱ្យកាន់តែល្អប្រសើរ ពីព្រោះវ័យជំទង់ជាវ័យដែលមានហានិភ័យខ្លាំងបំផុត ។

អ្នកស្រីបានបន្ថែមថា ជួនកាលការចិញ្ចឹមក្មេងមកពីតូចបានល្អហើយ ប៉ុន្តែពេលវ័យជំទង់ស្រាប់តែមានការប្រែប្រួល ហើយបណ្តាលឱ្យពួកគេចាប់អ្វីលែងបាន រហូតដល់ពេលខ្លះគ្រប់គ្រង់ស្ថានការណ៍លែងបានទៀតផង ។

អ្នកស្រី យូ បូរី ជាស្ថាបនិកនៃក្រុមហ៊ុន Talent Excellence Development Partner មានប្រសាសន៍បញ្ជាក់ ៖ “ក្ដីរំពឹងនៃការចូលរួមរបស់កម្មវិធីគឺចង់ឱ្យមានការចូលរួមទាំងឪពុក និងម្តាយ ឬអាណាព្យាបាល អ្នកថែទាំក្មេង និងអ្នកពាក់ព័ន្ធ ព្រមទាំងយុវវ័យផងដែរ ព្រោះវ័យរបស់ពួកគេគឺជាវ័យមួយដែលមានភាពក្លាហាន ហ៊ានសួរនាំច្រើន ជាពិសេសអំពីបញ្ហាដែលពួកគេកំពុងតែជួបប្រទះផ្ទាល់ទៀតផង”។

អ្នកស្រី យូ បូរី បានបន្ថែមថា បើតាមការសិក្សាអាកប្បកិរិយារបស់ក្មេងជំទង់ពីមួយជំទៅមួយជំនាន់គឺសុទ្ធតែមានចំណុចពិបាករួមគ្នាទាំងអស់ ដូចច្នេះហើយការរិះរកវិធីសាស្រ្តដោះស្រាយឱ្យស្របតាមសម័យកាលជាអ្វីដែលឪពុកម្តាយមិនគួរមើលរំលង ។ ចាប់ពីឆ្នាំ១៩៨៨ មកគេបានសិក្សាស្រាវជ្រាវបន្ថែមទៀតទៅលើ ប្រព័ន្ធអកប្បកិរិយា DISC ដែលអាចវាយតម្លៃអកប្បកិរិយារបស់ក្មេងជំទង់ ការបម្រែបម្រួល និងជួយក្មេងជំទង់ឱ្យមានសតិផ្តោតសំខាន់ទៅលើការសិក្សារបស់ពួកគាត់បានកាន់តែប្រសើរបន្ថែមមួយកម្រិតទៀត តាមរយៈការស្គាល់អំពីចំណុចខ្លាំងចំណុចខ្សោយ និងអ្វីដែលត្រូវបំពេញបន្ថែម ឬអ្វីដែលត្រូវជៀសវាង ។

ស្របគ្នានេះអ្នកស្រី យូ បូរី បានកត់សម្គាល់ថា ការសង្កេតអំពីអត្តចរិតកូនតាមប្រព័ន្ធ DISC គឺជាផ្នែកមួយនៃការឆ្លើយតបនឹងការអប់រំក្មេងជំទង់តាមបែបវិទ្យាស្រាស្រ្ត ក្មេងដែលអាចពិនិត្យកម្មវិធី DISC បាន គឺចាប់ពីអាយុ ១២ឆ្នាំ ទៅ ១៣ឆ្នាំ” ។ 

ស្ថាបនិកនៃក្រុមហ៊ុន Talent Excellence Development Partner បានបន្តលើកទឹកចិត្តថា ក្នុងនាមជាមាតាបិតាក៏គួរតែដឹងអំពីអត្តចរិតកូនតាមប្រព័ន្ធ DISC គឺដើម្បីឱ្យស្គាលខ្លួ់នឯងថាជាមនុស្សបែបណា ហើយកូនជាមនុស្សប្រភេទអ្វី ។ កាលដែលបានដឹងអំពីគ្នាទៅវិញទៅមកបែបនេះ គឺជាកត្តាដែលនាំឱ្យឪពុកម្តាយ និងកូនងាយយល់ពីចិត្តគ្នា ហើយអាចកាត់បន្ថយការឈ្លោះទាស់ទែងគ្នានៅក្នុងគ្រួសារ ។ ការស្វែងយល់ពីគ្នាទៀតសោធ ឪពុកម្តាយជាតួអង្គសំខាន់ដែលត្រូវចាប់ផ្តើមមុន ព្រោះវាបានបង្ហាញនូវគំរូ ឬភាពជាអ្នកដឹកនាំទៅកាន់កូ​នៗ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...