វិធីបែបធម្មជាតិបំបាត់អាការៈឈឺក្បាលជាប្រចាំរបស់ស្ត្រីមានផ្ទៃពោះ

អាការៈឈឺក្បាលតែងតែកើតឡើងចំពោះស្រ្តីមានផ្ទៃពោះ អាចបណ្តាលមកពីការប្រែប្រួលអ័រម៉ូនក្នុងរាងកាយ បញ្ហាគ្រប់គ្រង​របបអាហារពុំត្រឹមត្រូវ ស្ត្រី​​ទទួល​ទា​ន​ដំ​ណេក​មិ​នបាន​​​គ្រប់​គ្រាន់ និងមានហេតុផលជាច្រើនទៀត ។ ប្រសិនបើមានអាការៈ​ឈឺក្បាលញឹកញាប់​​ វានឹងរំខានធ្ងន់ធ្ងរដល់សុខភាពម្តាយ និង​ទារក​នៅ​ក្នុងផ្ទៃ ។ ការរំខាន​នេះអាចបាត់ទៅវិញនៅពេលម្តាយប្រើប្រាស់ឱសថបំបាត់​ការឈឺចាប់ ប៉ុន្តែការប្រើប្រាស់ឱសថក្នុងដំណាក់កាលនេះ គួរ​ចាត់​ជា​ជម្រើស​ចុង​ក្រោយ​បំផុតទើបប្រសើរ ។ អត្ថបទស្រាវជ្រាវមួយបានចុះដោយគេហទំព័រ Very Well Family បានបង្ហាញពីវិធីសាស្ត្របែបធម្មជាតិ ៤ចំណុចអាច​ជួយ​កា​ត់​​បន្ថយអាការៈឈឺក្បាលរបស់ស្ត្រី​មានផ្ទៃពោះ ។

១. សម្រាកក្នុងគេងបន្ទប់គ្មានពន្លឺ ៖ បិទភ្លើងនិងបន្ថយសំឡេងទូរទស្សន៍ ប្រសិនបើអាចបិទទាំងអស់តែម្ដងមុននឹងគេង ។ បន្ទាប់មកប្រើ​កន្សែង​ត្រជាក់ ឬប្រើ​កន្សែង​ទឹកក្តៅតិចៗ ស្អំនៅត្រង់កន្លែងដែលអ្នកមានអារម្មណ៍ថាកំពុងឈឺ ដូចជានៅលើថ្ងាសជាដើម ។

២. ការត្រាំនៅក្នុងទឹក ៖ ប្រសិនអាការៈឈឺក្បាល​មិនធ្ងន់ធ្ងរខ្លាំងពេកនោះទេ អ្នកអាចងូតទឹកត្រជាក់នៅទីតាំងដែលមានសុវត្ថិភាពសម្រាប់អ្នក ។ ពេលនោះ​​អ្នក​​នឹង​អាចរីករាយ ហើយអនុញ្ញាតឱ្យរាងកាយមានឱកាសត្រាំនៅក្នុងអាងស្តុកទឹកបានក្នុងរយៈពេលវែង រហូតដល់បានធូរស្រាលឡើងវិញ ​។

៣. ម៉ាស្សាសុខភាពបែបធម្មជាតិ ៖ សេវាកម្មធម្មជាតិមាន ដូចជាម៉ាស្សា ការចាប់សរសៃ ឬក៏ការចាក់ម្ជុលវិទ្យាសាស្រ្តលើស្បែកដើម្បីជួយបំបាត់ការឈឺចាប់ ក៏​អា​ចបំបាត់អាការៈឈឺក្បាលរបស់ស្ត្រី ។ ទន្ទឹមគ្នានេះ អ្នកត្រូវប្រាកដថាទីតាំងដែលអ្នកទៅទទួលសេវាកកម្មមានទទួលស្គាល់ពីអ្នកជំនាញ ឬមាន​អាជ្ញា​ប័ណ្ណ​ត្រឹម​ត្រូវ ។ នៅពេលមានអាការៈឈឺក្បាលត្រូវពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ ជាពិសេសពេលដែលអ្នកឈឺចាប់ខ្លាំងពិបាកទ្រាំ ។

៤. ពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតសុខភាពភ្នែក ៖ ពេលខ្លះអាការៈផ្សេងៗពេលមានផ្ទៃពោះក៏អាចប៉ះពាល់ដល់សុខភាព​ភ្នែកដែរ ដូចជា​ ភ្នែកស្ងួត  ភ្នែក​ងាយ​ស្រវាំងរាល់ពេលសម្លឹងទៅបរិយាកាសខាងក្រៅ ឬមើលហាក់មិនសូវច្បាស់ដូចមុន ។ អាការៈ​ឈឺក្បាល​ពេលខ្លះ​អាច​បណ្តាល​មក​ពីភ្នែក​មាន​បញ្ហាដោ​យ​ការ​ចុះខ្សោយនៃសារពាង្គកាយរបស់ស្រ្តីអំឡុងពេលមានផ្ទៃពោះ ។ ដូច្នេះហើយការទៅជួបគ្រូរពេទ្យដើម្បីពិនិត្យភ្នែក និងព្យាបាល ឬសុំ​យោបល់​ក្នុងករណី​ភ្នែក​មាន​បញ្ហា គឺប្រៀបដូចជាការដោះស្រាយបញ្ហាឈឺក្បាលដូច្នោះដែរ ។

បន្ថែមលើចំណុចសំខាន់ៗទាំងបួនខាងលើ ការយល់ពីប្រភេទនៃជំងឺ ឬបុព្វហេតុនៃអាការៈឈឺក្បាលឱ្យបានពិតប្រាកដ ជា​វិធី​សាស្រ្តមួ​យជួយការពារបានយ៉ាង​ល្អ​ប្រសើរ ។ ករណីស្រ្តីមានផ្ទៃពោះបានរកឃើញខ្លួនឯងថា ការឈឺក្បាលបណ្តាលមកពីចំណុចណាមួយហើយ នោះការត្រៀមខ្លួន ឬការជ្រើសរើស​វិធី​នៃ​ការ​ព្យាបាល​នឹងកាន់តែឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...