លោកជំទាវ ជូ ប៊ុនអេង ៖ ទប់ស្កាត់​ការរំលោភបំពានកុមារផ្តើមពីស្មារតីអ្នកប្រើប្រាស់អ៊ីនធឺណិត

ភ្នំពេញ – លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) មានប្រសាសន៍ថា ទប់ស្កាត់​ការរំលោភបំពានកុមារតាមអ៊ីនធឺណេតផ្តើមចេញពីស្មារតីអ្នកប្រើប្រាស់អ៊ីនធឺណិត និងភាគីពាក់ព័ន្ធទាំងអស់គ្នា មិនមែនពឹងលើយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតតែមួយថ្ងៃនោះទេ ។ ការលើកឡើងនេះ យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២២ ផ្តួចផ្តើមប្រារព្ធឡើងដោយអង្គការសកម្មភាពដើម្បីកុមារ (APLE Cambodia) នាពេលថ្មីៗនេះ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ។

នៅក្នុងយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២២ លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថា ទប់ស្កាត់​ការរំលោភបំពានកុមារតាមអ៊ីនធឺណិត ត្រឹមតែធ្វើយុទ្ធនាការមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ គ្រាន់តែជាការដាស់ស្មារតីមួយពេលៗតែប៉ុណ្ណោះ អ្វីដែលសំខាន់តួអង្គពាក់ព័ន្ធត្រូវមានចំណេះដឹង និងពញ្ញាក់ស្មារតី ការ​ពារសុវត្ថិភាពអ៊ីនធឺណិតជានិច្ច ។

ទន្ទឹមគ្នានេះ លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍លើកទឹកចិត្តដល់អ្នកចូលរួមវេទិកាទាំងអស់ ត្រូវបន្តផ្សព្វផ្សាយដល់សហគមន៍នានានៅទូទាំងប្រទេសអំពីគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិត ដើម្បីជាការដាស់ស្មារតី និងក្រើនរំលឹកដល់អ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងការទាញយកប្រយោជន៍ជាច្រើន ស្របតាមការរីកចម្រើន​របស់​សង្គមជាតិ ព្រមទាំងមាន​ស្មារតីទទួលខុសត្រូវ ។

លោកជំទាវ ជូ ប៊ុនអេង ៖

“ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់ បង្កើនការយល់ដឹងពីសុវត្ថិភាពអ៊ីនធឺណិត យើងទាំងអស់គ្នាត្រូវមានចំណេះដឹងគ្រប់គ្រាន់ដើម្បីចូលរួមធ្វើឱ្យអ៊ីនធឺណិតកាន់តែមានសុវត្ថិភាពសម្រាប់កុមារ និងយុវជនទូទៅ”

បន្ថែមលើការលើកឡើងខាងលើ លោកជំទាវបន្តឱ្យដឹងទៀតថា ប្រសិនបើយុវជ​នប្រើប្រាស់ព័ត៌មានមិនបានត្រឹមត្រូវលើអ៊ីនធឺណេត នោះនឹងអាចឱ្យយុវជនជួបគ្រោះថ្នាក់ពីបច្ចេកវិទ្យាតាមរយៈការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត ។  លោកជំទាវបញ្ជាក់ថា ម្តាយឪពុក និងអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ថ្លឹងថ្លែងពីរបៀបប្រើប្រាស់អ៊ីនធឺណិតដើម្បីសុវត្ថិភាព តាមរយៈការកែខៃវាទៅជាឱកាសសម្រាប់មនុស្សគ្រប់គ្នា ទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ ។​

– លោកជំទាវ ជូ ប៊ុនអេង

“ប្រើពេលតែមួយម៉ោងឱ្យមានប្រយោជនៅលើអ៊ីនធឺណិត វាប្រសើរជាងប្រើពេលច្រើនម៉ោងទាំងមិនមានកាលវិភាគត្រឹមត្រូវនៅក្នុងការមើលប្រព័ន្ធអ៊ីនធឺណិត ឬមិនមានគោលបំណងច្បាស់លាស់ក្នុងការប្រើប្រាស់”

សូមជម្រាបថា យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២២ នៅប្រទេសកម្ពុជា បានផ្តួចផ្តើមប្រារព្ធឡើងដោយអង្គការសកម្មភាពដើម្បីកុមារ ដែលជាអង្គការប្រយុទ្ធប្រឆាំងអំពើរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ​ និងស្ថាប័នដៃគូប្រចាំប្រទេស ព្រមទាំងគណៈកម្មាធិការរៀបចំទិវាសុវត្ថិភាពអ៊ីនធឺណិតចាប់តាំងពីឆ្នាំ២០១៩ មកម្លេះ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...