ក្រសួងកិច្ចការនារី ៖ មិនអើពើជាមួយកុមារ ក៏ជាការរួមចំណែកនៃការរំលោភបំពានដែរ

ការមិនអើពើយកចិត្តទុកដាក់ចំពោះកុមារពីសំណាក់មនុស្សធំ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកដែលពាក់ព័ន្ធនានា ដូចជាមិនបានផ្តល់ជំនួយនៅពេលកុមារជួបបញ្ហា ឬត្រូវការជំនួយជាដើម វាបង្ហាញថា អ្នកនោះ​កំពុងរួមចំណែកក្នុងការរំលោភបំពានលើកុមារហើយ ។ នេះ​បើ​តាមការ​លើក​ឡើង​នៅ​ក្នុងសៀវភៅ «ការ​ចិញ្ចឹម​កូនបែបវិជ្ជមាន» បោះពុម្ពផ្សាយ​ដោយ​ក្រសួង​កិច្ច​ការ​នារី។

សៀវភៅ​នោះ​បាន​បញ្ជាក់ថា កា​រមិនអើពើ​យកចិត្តទុកដាក់​ចំពោះ​កុមារ នឹង​ធ្វើ​ឱ្យ​ពួកគេលូតលាស់យឺត មិនហ៊ានសាកល្បងអ្វីថ្មីៗ ភ័យខ្លាច បាត់បង់ទំនុកចិត្ត គិតថាខ្លួនគ្មានតម្លៃ ខូចចិត្ត អស់សង្ឃឹម។ល។

តើចំណុចអ្វីខ្លះអាចឱ្យយើងកំណត់សម្គាល់បានថា វាជាចំណុចមិនអើពើ ?

ការ​មិនអើពើចំពោះកុមារ​រួមមាន ៖ កុមារមិនមានឱកាសចូលរៀន, មិនផ្តល់ភាពកក់ក្ដៅ, កុមារមិនបានទទួលការចាក់ថ្នាំបង្ការគ្រប់គ្រាន់, មិនបានចុះសំបុត្រកំណើត, ការបំបែកកូនចេញពីគ្រួសារ, ការផ្ដល់អាហារូបត្ថម្ភមិនបានគ្រប់គ្រាន់, សំលៀកបំពាក់មិនសមស្រនឹងរដូវកាល, ការស់នៅគ្មានអនាម័យ, មិនមានការថែទាំសុខភាពបានត្រឹមត្រូវ, ខ្វះការអប់រំ និងគ្មានសុវត្ថិភាព ។ល។

តើគួរឆ្លើយតបនិងបញ្ហានេះយ៉ាងដូចម្តេច?

ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំត្រូវយកចិត្តទុកដាក់ ជាពិសេសក្នុងការរៀបចំផ្ទះសម្បែង បរិស្ថានឱ្យមានសុវត្ថិភាព និងមើលថែកូន ឬកុមារតូចៗដើម្បីទប់ស្កាត់ពួកគេពីឥរិយាបទដែលបង្កគ្រោះថ្នាក់ ។

សូមរក្សា​ឱ្យកូន ឬកុមារស្ថិតនៅក្នុងគ្រួសារទោះបីជាគ្រួសារមានជីវភាពយ៉ាងណាក៏ដោយ ។ នៅក្នុងមណ្ឌលកុមារកំព្រា កុមារងាយនឹងរងអំពើហិង្សា ការមិនអើពើ ឬការរំលោភបំពាននានាពីសំណាក់កុមារទៅលើកុមារ ពីមនុស្សធំទៅលើកុមារ ។

ហើយ​ប្រសិនបើកូនរបស់លោកអ្នកមានពិការភាព សូមលើទឹកចិត្តឱ្យមានការអភិវឌ្ឍច្រើនបំផុតតាមដែលលោកអ្នកអាចធ្វើបាន ដោយអនុញ្ញាតឱ្យកូន ឬកុមារបានលេងជាមួយកុមារដ៏ទៃទៀត, ឱ្យចូលរៀន និងស្វែងរកដំបូន្មានពីក្រុមជំនាញ ពីបុគ្គលិកបម្រើសេវាសុខាភិបាល និងសេវាសង្គមកិច្ចនៅក្នុងមូលដ្ឋាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...