នាយកសាលា IAMA ៖ កុមារចេះគិតលេខលឿនរហ័សនឹងក្លាយជាមនុស្សពូកែវិភាគនិងដោះស្រាយបញ្ហា

ភ្នំពេញ – តាំងពីអតីតកាលរហូតមក​ដល់ពេលបច្ចុប្បន្ន គណិតវិទ្យាជា​វិជ្ជាសំខាន់​មួយកំពុងប្រើប្រាស់​នៅ​ក្នុង​វិស័យ​វិទ្យាសាស្រ្ត និងជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ជាតិ ។ រាល់ថ្ងៃគណិតវិទ្យាបាន​​ជួយ​សម្រួល​ដល់កិច្ច​ការជាច្រើន រាប់ទាំងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ទំនាក់ទំនង ព្រម​ទាំង​ការអបរំជាដើម ។ ដើ​ម្បី​ប្រើ​ប្រាស់​ចំណេះដឹ​ងទាំងនេះឱ្យមានប្រសិទ្ធភាព មនុស្សចាំបាច់ត្រូវចេះមូលដ្ឋានគណិតវិទ្យាតាំងពីវ័យកុមារ ។ លោក សុខ វិចិត្រ នាយកសាលា IAMA Cam​bo​di​a​ កំពុង​បង្ហាត់កុមារឱ្យចេះគណនាលេខលឿនរហ័ស បាននិយាយថា ប្រសិន​បើ​កុមារ​ទទួល​បាន​ចំណេះ​ដឹង​គណិតវិទ្យា​តាំងពីតូច នោះនឹងជួយ​ជំរុញ​ការ​គិត​របស់​ពួក​គេ​​កាន់តែប្រសើរ ។

លោក សុខ វិចិត្រ នាយកសាលា IAMA Cambodia មានប្រសាសន៍ថា កុមារមានមូលដ្ឋានគិតលេខលឿនរហ័សទទួលបានផលចំណេញដោយផ្ទាល់ និង​​ដោ​យ​​​​ប្រយោលពីការសិក្សារបស់ពួកគេ ។ ផលចំណេញដោយផ្ទាល់ ឬផលចំណេញដែលអាចមើលឃើញ គឺកុមារនឹងពូកែគិតលេខ ហើយអាចជួយ​ឱ្យ​ការ​សិក្សា​គណិ​តវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងមុខវិទ្យានានាមានទំនាក់ទំនងគ្នាបានល្អ និងគណនាបានលឿនជាងគេ ។

 លោក សុខ វិចិត្រ នាយកសាលា IAMA Cambodia

” ឧទាហរណ៍ពេលធ្វើប្រមាណវិធីណាមួយ កុមារគ្រាន់តែមើលតែលេខហ្នឹង គឺគាត់អាចសរសេរចម្លើយយកតែម្ដង ។ ដូច្នេះ​ហើយ​ក្មេង​អាច​ចំណេញ​ទាំង​ពេល​វេលា ​និងបានពន្លឿនការគិតរបស់គាត់ឱ្យទៀតផង

ដោយ​ឡែក​ផលចំណេញដោយប្រយោល ឬផលចំណេញដែលមិនអាចមើលឃើញភ្លាមៗបាន គឺ​ជួយបណ្តុះភាពជាអ្នកដឹកនាំដល់កុមារ ​ជួយ​ឱ្យ​កុមារ​គិត​បាន​រហ័ស ​ចេះជំនាញនិយាយស្ដីមានហេតុផល និងចេះរៀបចំផែនការជីវិតបានល្អជាមុន ឬក៏រៀបចំផែនការការងារផ្សេងៗជាដើម។ ​លោកបន្តថា ជា​ធម្មតា​អ្នក​ដែល​​ពូកែគណិតវិទ្យា ជាមនុស្ស​ដែល​មានរបស់សំខាន់មួយខុសពីមនុស្សទូទៅ នោះគឺមានការចងចាំល្អ និង​ចងចាំបាន​រយៈពេលវែង ហើ​យ​ថែម​ទាំង​អាច​បញ្ចេញ​រាល់ការចងចាំទាំងឡាយមកវិញលឿនជាងមនុស្សធម្មតា ។

ត្រឡប់មកវិញ លោក សុខ វិចិត្រ ចង់ឱ្យ​ឪពុកម្តាយទាំងឡាយ​ព្យាយាមរិះរកវិធីយ៉ាងណាជួយជំរុញកូនឱ្យឆ្លាត ឱ្យពូកែ ដោយ​កុំ​បណ្តោយ​ឱ្យកូនបាត់បង់ឱកាស​ទទួ​ល​បានការអប់រំ​ៗ ប៉ុន្តែក៏កុំរំពឹងថា ទាល់តែកូនរៀនបានលេខ១ ទើបអាចក្លាយទៅជាមនុស្សឆ្លាត ។

លោក សុខ វិចិត្រ បានបញ្ជាក់ថា ពាក្យថាឆ្លាតនិងពូកែត្រង់ចំណុចនេះ សម្តៅ​ដល់កុមារ​ដែល​មាន​​ការ​គិតលឿន​រហ័ស ​អាច​មើល​ឃើញ​បញ្ហា​មុន​គេ​ និង​មើល​ឃើ​ញដំណោះស្រាយមុនគេ ចេះវិភាគស៊ីជម្រៅលើបញ្ហា ចេះរៀបផែនការជីវិត ឬរៀបចំផែនការសម្រាប់ខ្លួនឯង ជាពិសេសនិយាយស្ដីមានហេតុផល​  ព្រមទាំង​មាន​ការចង​ចាំ​ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...