ពិការភាពទាំង ៤ប្រភេទរបស់កុមារអាចជួយសង្គ្រោះបានទាន់ពេលវេលា

ភ្នំពេញ – ផ្អែកតាមឯកសារស្តីពីយុទ្ធសាស្ត្រចិញ្ចឹមកូនបែបវិជ្ជមានរបស់ក្រសួងកិច្ចការនារី បានបង្ហាញថា ប្រភេទទាំងបួននៃពិការភាពរបស់កុមារអាចកើតឡើងផ្សេងៗគ្នា ។ ប្រភេទពិការភាពខ្លះអាចកើតមានមុនកំណើត (ក្នុងពេលមានផ្ទៃពោះ) កំឡុងពេលកើត (សម្រាល) ហើយ​ខ្លះទៀតអាចកើតមានក្រោយពីកំណើត។ កុមារមួយចំនួនអាចកើតមកមានពិការភាព​​តែមួយប្រភេទ តែកុមារមួយចំនួនទៀតអាចមានច្រើនជាងមួយប្រភេទ ។ ខាងក្រោម​នេះជាប្រភេទពិការភាពផ្សេងៗគ្នាដែលអាចកើតមានលើកុមារមួយចំនួន ។

ថ្លង់ ឬខ្សោយការស្តាប់ ៖ កុមារអាចមានអវៈយវៈ និងសតិបញ្ញាល្អ ប៉ុន្តែកុមារខ្សោយការស្តាប់ (មិនអាចស្តាប់បាន ឬស្តាប់បាន ) ។ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ អាចកត់សម្គាល់ប្រធានពិការភាពនេះនៅពេលដែលកុមារមានអាយុក្រោមបីឆ្នាំដូចជា កូន ឬកុមារមិនងាកមិនភ្ញាក់នៅពេលហៅឈ្មោះ ឬមានសំឡេងខ្លាំងៗ ។ ការជួយអន្តរាគមន៍ទាន់ពេលវេលាដល់កូន ឬកុមារដែលថ្លង់ ឬខ្សោយការស្តាប់ នោះអាចឱ្យពួកគេមានឱកាសរៀនភាសាបានល្អដូចកុមារដទៃទៀតដែរ ។ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំអាចជួយជំរុញឱ្យកុមារធ្វើសកម្មភាពផ្សេងៗ និយាយភាសាកាយវិការ លេងជាមួយកូនដោយប្រើសម្ភារៈមានសំឡេង ។

ខ្សោយសតិបញ្ញា៖ គឺកើតមានតាមកម្រិត ។ កុមារមួយចំនួនមានបញ្ហាខ្សោយសតិបញ្ញាប្រភេទស្រាល ។ ពួកគាត់អាចទៅរៀនបានយ៉ាងហោចណាស់បានចប់បឋមសិក្សា ហើយពួកគេក៏អាចមើលថែខ្លួនឯងបានដូចជា ការស្លៀកពាក់ ងូតទឹកគេង និងហូបចុកជាដើម ។ មានកុមារមួយចំនួនទៀតមានបញ្ហាខ្សោយសតិបញ្ញាប្រភេទធ្ងន់ធ្ងរ ។ ពួកគេមិនអាចមើលថែ​ទាំ​ខ្លួនឯងបាន មិនចេះនិយាយ ហើយត្រូវការអ្នកជួយមើលថែទាំជាពិសេសដូចជា ការបន្ទោរបង់ ការបញ្ចុកអាហារ ការស្លៀកពាក់ និងការរស់នៅប្រចាំថ្ងៃជាដើម ។ កុមារទាំងនេះក៏ត្រូវការការពារជាពិសេសថែមទៀតពីការមិនអើពើ ឬការរំលោភបំពានផ្សេងៗ ។

ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំអាចស្វែងរកសេវាការថែទាំកុមារប្រភេទនេះ ពីសេវាសង្គមកិច្ចដែលមាននៅមូលដ្ឋាន ឬទៅទទួលសេវាពីមជ្ឈមណ្ឌលសុខភាពផ្លូវចិត្ត ដែលមានទីតាំងនៅក្នុងមន្ទីរពេទ្យ បង្អែកជ័យជំនះ ខេត្តកណ្តាល ។

ខ្សោយកាយសម្បទា ឬរាងកាយ៖ កុមារមួយចំនួនទៀតមានសតិបញ្ញាធម្មតា ឬស្ទើរតែធម្មតា តែពួកគេមានបញ្ហាក្នុងការធ្វើចលនា ឬបន្លាស់ទី ។ ពួកគេអាចដើរបានដោយមានការជួយ ឬឧបករណ៍ជំនួយដូចជា ឈើច្រត់ ឬរទេះរុញ ។ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំអាចស្វែងរកសេវាការថែទាំកុមារប្រភេទនេះ ពីសេវាសង្គមកិច្ចដែលមាននៅមូលដ្ឋាន ឬទៅទទួលសេវាពីមជ្ឈមណ្ឌលសុខភាពផ្លូវចិត្ត ដែលមានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល មជ្ឈមណ្ឌលស្តារនីតិសម្បទាបន្ទាយព្រាប ឬនៅគៀនឃ្លាំងក្នុងរាជធានីភ្នំពេញ និងមជ្ឈមណ្ឌល ស្តារនីតិសម្បទានៅតាមខេត្ត ។

ពិការភ្នែក ឬខ្សោយគំហើញ៖ អាស្រ័យតាមកម្រិតនៃពិការភាព ហើយកុមារទាំងនេះ អាចមានសតិបញ្ញាធម្មតាដូចកុមារដទៃទៀតដែរ ។ កុមារខ្លះអាចមើលឃើញដោយលំបាក ហើ​យ​កុមារមួយចំនួនទៀតមិនអាចមើលឃើញទាំងស្រុងទេ ។ ឪពុកម្តាយអាណាព្យាបាល ឬអ្នកថែទាំអាចកត់សម្គាល់កូន ឬកុមារដែលមានបញ្ហាភ្នែកតាំងពីតូចតាមរយៈសកម្មភាពទារកដូចជា មិនសូវមានចលនា មិនងើបក មិនឈោងចាប់របស់របរលេង មិនលូន ឬវារ ទារកលេងកម្សាន្តតិចតួច នៅតែម្នាក់ឯងច្រើន ឬមិនសូវបានចូលរួមសកម្មភាពសង្គមពេលគេមានវ័យធំឡើង ។

អ្នកថែទាំអាចជួយកូន ឬកុមារតាំងពីពួកគេនៅជាទារក ដោយលេង និយាយ និងចូលរួមសកម្មភាពប្រចាំថ្ងៃ ឬនៅក្នុងសង្គម ។ ពួកគេត្រូវការតំហែទាំ និងការគាំទ្រពីសេវាសង្គមកិច្ចដែលមាននៅមូលដ្ឋាន និងមជ្ឈមណ្ឌលស្តារនីតិសម្បទានានា ។ 

ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ គួរផ្តល់ការថែទាំជាពិសេសដើម្បីការពារកុមារដែលមានពិការភាព ពីការរំលោភបំពានគ្រប់ប្រភេទ ។ កុមារទាំងនោះនឹងទទួលបានគ្រប់យ៉ាងដូចកុមារទូទៅដែរដូចជា ចុះបញ្ជីកំណើត សៀវភៅគ្រួសារ និងចុះឈ្មោះចូលរៀន ។ ពួកគេ នឹងទទួលបានការគាំទ្រឱ្យបានចូលរៀននៅសាលាមត្តេយ្យ យ៉ាង​ហោចណាស់មួយឆ្នាំមុនចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សា ហើយនៅបន្តការ​គាំទ្រ និងលើកទឹកចិត្តពួកគាត់ឱ្យបន្តរៀនរហូតបញ្ចប់អនុវិទ្យាល័យ វិទ្យាល័យ ឬ​មហាវិទ្យាល័យដូចកុមារទូទៅដែរ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...