អ្នកជំនាញ​ប្រាប់​ពីរបៀបឆ្លើយតបជាមួយ​កូនដែលមានអាកប្បកិរិយាប្រភេទជាអ្នក​ដឹកនាំ

ភ្នំពេញ – តាមការសិក្សាស្រាវជ្រាវ នៃអកប្បកិរិយារបស់មនុស្ស ត្រវ​គេ​គេរកឃើញថា មានបួនប្រភេទ គឺ D (ចរិតអ្នកដឹកនាំ), I (ចរិតឥទ្ធិពល), S (ចរិតស្ថិរភាព) និង C (ចរិតមនសិការ)។ ក្នុងចំណោម​អកប្បកិរិយា​ទាំង៤នេះ មនុស្ស​ដែលមាន​ចរិត D ត្រូវគេមើលឃើញថា ជាមនុស្ស​ដែល​ពិបាក​ក្នុង​ការ​គ្រប់គ្រង ដូច្នេះ​តើ​ឪពុកម្តាយ​ដែលមានកូនចរិត D ត្រូវ​គ្រប់គ្រង​កូនដោយរបៀបម៉េច?

អ្នកស្រី យូ បូរី ស្ថាបនិកនៃក្រុមហ៊ុន Talent Excellence Development Partner (TEDP) និង​ជាអ្នកជំនាញ​ បាន​និយាយថា ជាដំបូង​ ឪពុកម្តាយ​គួរសង្កេត​មើលពី​អកប្បកិរិយា​របស់កូនជា​មុនសិន ដោយមិនចាំបាច់រង់ចាំទាល់តែពួកគេរៀនចប់មហាវិទ្យាល័យនោះទេ គឺគេអាចសង្កេតដឹងតាំងតែពីកូនទើបនឹងកើតមកម្លេះ ។​

តាមលោកស្រី យូ បូរី មនុស្សដែលមានទំនោរចរិតប្រភេទ D គឺមានតែបីភាគរយប៉ុណ្ណោះនៅលើលោក ហើយមនុស្សប្រភេទនេះច្រើនប្រព្រឹត្តិនូវសកម្មភាពដូចជា ចូលចិត្តកិច្ចការលំបាកៗ ឬជាអ្នកចូលចិត្តគ្រប់គ្រង ពួកគេច្រើនចូលរួមសកម្មភាពដែលប្រឈមមុខនឹងការជំរុញ ឬបំផុសនៅកិច្ចការថ្មីៗ, ចូលចិត្តដោះស្រាយបញ្ហាថ្មីៗ ចូលចិត្តភាពច្នៃប្រតិដ្ឋ មិនថាស្ថិតនៅក្នុងស្ថានភាពការងាអ្វីក៏ដោយ។ មនុស្សប្រភេទនេះស្រឡាញ់សេរីភាពនៃការសម្រេចចិត្តខ្លាំងណាស់ ។ លោកឪពុកអ្នកម្តាយអាចសង្កេតតាមដានកូនពេលនៅផ្ទះតាមរយៈសកម្មភាពដូចជា ក្មេងដែលកម្រធ្វើតាមអាណាព្យាបាលបង្គាប់ណាស់ គេចូលចិត្តធ្វើអ្វីមួយដោយវិភាគ និងគិតដោយខ្លួនឯងជាចម្បង ព្យាយាមសម្រេចចិត្តខ្លួនឯងជានិច្ច ហើយតែងបង្ហាញអាការៈមិនពេញចិត្តរាល់ពេលដែលមានសកម្មណាមួយហាក់បង្ហាញថា ឪពុកម្តាយ ឬអាណាព្យាបាលកំពុងគ្រប់គ្រងពួកគេយ៉ាងលើសលប់ ។

ជាមួយ​គ្នា​នេះ អ្វីដែលមនុស្សប្រភេទ D ខ្លាចជាងគេ គឺមនុស្សដើរខ្សែលើ ដោយ​គេពិបាកនឹងទទួលយកណាស់ពេលដឹងថា ខ្លួនគេត្រូវបានបោកប្រាស់ដោយនរណាម្នាក់ ។ មនុស្សប្រភេទនេះ នៅពេលស្ថិតនៅក្រោមសម្ពាធអ្វីមួយ ឬមានបញ្ហាអាក់អន់ចិត្ត នោះអកប្បកិរិយាផ្តាច់ការនឹងលេចចេញមកខាងក្រៅ មានន័យថាប្រសិនបើគាត់ចង់បានអ្វីគាត់ត្រូវយកឱ្យបាន ។ ទោះបីជាកូនប្រភេទនេះមានចរិតហាក់កាច និងមានសម្ដីមុតៗចាក់ដោតបន្តិចមែន ប៉ុន្តែមិនមែនជាបញ្ហាដែលគ្មានដំណោះស្រាយនោះទេ ។

ជាដំណោះស្រាយដ៏ល្អដើម្បីឆ្លើយតបនឹងបញ្ហានេះ អាណាព្យាបាលពេលជួបកូន ឬមនុស្សប្រភេទនេះ សូមសិក្សាពីចំណុចខ្លាំង និងព្យាយាមបង្កើតបរិយាកាសមួយឱ្យត្រូវនឹងចំណង់ចំណូលចិត្ត ឬផ្តល់ឱកាសឱ្យពួកគេបានបំពេញកិច្ចការដែលស្របនឹងចំណុចខ្លាំងរបស់កូនដើម្បីអាចបញ្ចេញសក្ដានុពល ។ ហើយ​ចូលចងចាំថា ការប្រឆាំងដោយត្រង់ជាមួយកូន ឬមនុស្សប្រភេទនេះពុំបានផ្តល់នូវផលវិជ្ជមានឡើយ គឺមានតែធ្វើឱ្យកូនមិនសប្បាយចិត្ត និងបង្កើតនូវបរិយាកាសមួយដែលនិយាយគ្នាមិនស្ដាប់ប៉ុណ្ណោះ ។

បើតាម​ការលើកឡើងរបស់អ្នកជំនាញរូបនេះ កូនដែលមានចរិតលក្ខណៈប្រភេទ D គេត្រូវការឱ្យឪពុកម្តាយជាមនុស្សដែលពូកែស្ដាប់ដ៏ល្អ ដូច្នេះប្រសិនបើមានកូនប្រភេទនេះ អាណាព្យាបាលត្រូវអភិវឌ្ឍជំនាញស្ដាប់ជាចាំបាច់ មានន័យថា ស្ដាប់ដោយយល់ចិត្តទុកដាក់ និងស្ដាប់សុទ្ធចិត្តដោយគ្មានការវាយតម្លៃអ្វីទាំងអស់​ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...