អ្នកជំនាញប្រាប់ពីវិធីសាស្រ្តថែទាំធ្មេញកុមារឱ្យ​ស្របតាមបច្ចេកទេស

ភ្នំពេញ – ឪពុកម្តាយភាគ​ច្រើនតែងបារម្ភអំពីសុខភាពមាត់ធ្មេញរបស់កូនៗ, មានអាណាព្យាបាលមួយចំនួនបានដឹងខ្លះៗ​ហើយ​អំពីការថែទាំសុខភាពមាត់ធ្មេញ​នេះ ប៉ុន្តែនៅមិនទាន់បានដឹងស៊ីជម្រៅ ដោយគ្រាន់តែដឹងថា ត្រូវឱ្យពួកគេដុសធ្មេញ ឬហាមកូនមិនឱ្យញាំរបស់ផ្អែមជាដើម ។ តាម​ពិត​ទៅ​នៅ​មាន​រឿងជាច្រើន​​ពាក់ព័ន្ធ​នឹង​ការ​​ថែរក្សា​សុខភាពមាត់ធ្មេញចំពោះ​កុមារ ដែល​ឪពុកម្តាយ ក៏​ដូចជាអាណាព្យាបាល​គួរ​ស្វែង​យល់ ។

លោកស្រីទន្តបណ្ឌិត ណម ចំណាន ប្រធានផ្នែកគ្លីនិក នៃមន្ទីរព្យាបាលធ្មេញមែលវីន បានលើកឡើងថា ធ្មេញមានសារៈសំខាន់ណាស់ក្នុងសរីរាង្គរបស់មនុស្ស ព្រោះមនុស្ស​ត្រូវការធ្មេញដើម្បីទំពាអាហារមួយថ្ងៃ២ទៅ៣ដង មួយវិញទៀតវាបានផ្តល់ស្នាមញញឹមដ៏ស្រស់ស្អាត ផ្តល់ភាពងាយស្រួលក្នុងការបញ្ចេញសំឡេង ថែមទាំងនិយាយបានច្បាស់ល្អទៀតផង ។ ជាពិសេសមាត់ធ្មេញគឺជាច្រកទ្វារដ៏សំខាន់ដែលយើងត្រូវការសម្អាតជានិច្ចដើម្បីកុំឱ្យ​មេរោគបង្កហានិភ័យ ដូចជាបង្ក​ឱ្យ​កើត​មាន​ជំងឺទូទៅ​ផ្សេងៗទៀត។ ដូច្នេះឪពុកម្តាយ ឬអាណាព្យាបាលមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការនាំកូនៗមកទទួលការពិនិត្យមាត់ធ្មេញឱ្យ​បានទៀងទាត់ដើម្បីការពារធ្មេញកុំឱ្យ​ខូចច្រើន ។

បើតាមការលើកឡើងរបស់លោកស្រីទន្តបណ្ឌិត ​តួអង្គសំខាន់ដែលអាចជួយកុមារ ក្នុងការការពារធ្មេញមិនឱ្យខូច គឺឪពុកម្តាយ ឬអាណាព្យាបាលតែម្តង ព្រោះជាទូទៅការឱ្យ​តម្លៃ និងចំណេះដឹងក្នុងការថែទាំសុខភាពមាត់ធ្មេញរបស់ប្រជាជនខ្មែរយើង​នៅមានកម្រិត ដោយ​នៅមានជំនឿបែបបុរាណច្រើន ។ លោកស្រីថា បើទោះបីជាពេលខ្លះឪពុកម្តាយ​មានលុយ មានចំណេះដឹងក៏ដោយ តែពួកគាត់នៅ​តែយល់ថា ធ្មេញទឹកដោះគង់តែត្រូវផ្លាស់ដោយធ្មេញស្រុក ជាហេតុ​ធ្វើ​ឱ្យ​គាត់ មិននាំកូនមកទទួលការពិនិត្យធ្មេញនោះទេ ដោយ​ទុករហូតទាល់តែមានបញ្ហាឈឺធ្មេញ ទើបបាននាំកូនមកទទួលការព្យាបាល។ ការធ្វើបែបនេះពុំបាននាំផលចំណេញសោះឡើយ ផ្ទុយទៅវិញមានតែធ្វើឱ្យការចំណាយកាន់តែច្រើនឡើងៗដើម្បីព្យាបាលនៅពេលអនាគត ហើយថែមទាំងផ្តល់នូវផលរំខានក្នុងការសិក្សារបស់កូនទៀតផង ។

លោកស្រីទន្តបណ្ឌិត ណម ចំណាន បានផ្តល់ដំបូន្មាន​ដល់​ឪពុកម្តាយ​ទាំងឡាយ គួរ​យកចិត្ត​ទុកដាក់​ជួយ​កុមាររក្សា​ធ្មេញ​ឱ្យ​បាន​ល្អប្រសើរ គួរ​បង្រៀន​ឱ្យ​ពួក​គេ​ចេះដុសធ្មេញ​នៅអាយុ​២ឆ្នាំ ដោយ​ធ្វើការ​ដុស​ឱ្យ​ត្រឹម​ត្រូវក្នុង​១ថ្ងៃ​យ៉ាងហោចណាស់២ដង, ឪពុកម្តាយ​ក៏​គួរ​នាំ​កូន​មក​ពិនិត្យ​ធ្មេញ​ជា​រៀង​រាល់ ៣ ទៅ​៤ខែម្តង ឱ្យ​បានទៀងទាត់។ ជាមួយ​គ្នា​ការ​អប់រំកូន​ឱ្យ​កាត់បន្ថយ​ការ​បរិភោគ​ចំណីអាហារ ឬភេសជ្ជៈដែលមានជាតិផ្អែមខ្លាំង ព្រមទាំង​សង្កេត​មើល​កុមារ ដោយ​កុំ​ឱ្យ​ពួក​គេ​បង្កើតនូវ​ទម្លាប់មិនល្អមួយ​ចំនួន​ដែល​បង្ក​ឱ្យ​មានការ​ប្រែប្រួល​ដល់ឆ្អឹងធ្គាម និង​កម្លាំងធ្មេញ​ពេល​កំពុងដុះ ដូចជា ការ​បៀម​មេដៃ ខាំបបូរមាត់លេង ដក​ដង្ហើម​តាមមាត់ លេបអាហារមិនប្រើ​អណ្តាត​ទប់ដល់ក្រអូមមាត់ជាដើម។

ជាមួយ​គ្នានេះ លោកស្រីទន្តបណ្ឌិត ក៏​បានប្រាប់ដល់​ឪពុកម្តាយ​ទាំងអស់ គួរ​តែ​សង្កេត​មើលកូន​​អំពី​អាការៈ​ដែល​ពួកគេ​អាចមានបញ្ហាធ្មេញធ្ងន់ធ្ងរ ដែល​ចាំបាច់​ត្រូវ​នាំ​ពួក​គេទៅ​កាន់​មន្ទីរពេទ្យ​ ដូចជា នៅពេលដែលកុមារមិនអាចបរិភោគចំណីអាហារបាន ពុំចង់ញាំសាច់ ឬតែងតែត្អូញត្អែរថាឈឺធ្មេញពេលគាត់ញាំសាច់ ។ ចំណុចមួយទៀតដែលបង្ហាញពីស្ថានភាពធ្ងន់ធ្ងរ នៃការឈឺធ្មេញ គឺពេលកុមារញាំរបស់ផ្អែមខ្លាំង ត្រជាក់ខ្លាំង គាត់នឹងមានអាការៈស្រៀវធ្មេញ ហើយយកដៃក្តោបមាត់យំ ។ លោកស្រីថា ទាំងនេះភាគច្រើនជារោគសញ្ញាដង្កូវស៊ីធ្មេញជ្រៅដល់សសៃ ឬមានសាច់ជាប់នៅចន្លោះធ្មេញ ឬមានការបង្ករោគ មានខ្ទុះអាប់សែលើអញ្ចាញធ្មេញ ឬហើមអញ្ចាញធ្មេញជាដើម ហើយ​ពេលខ្លះរោគសញ្ញាទាំងនេះអមមកជាមួយការរង្គើធ្មេញ ឬមានឈាមចេញតាមអញ្ចាញធ្មេញក៏មានដែរ ។

បើ​យោងតាមគេហទំព័រ KidsHealth កុមារចាប់ផ្តើមលេចចេញនូវ​ធ្មេញដំបូងតាំងតែពីអំឡុងពេលម្តាយ​កំពុង​ពរពោះនៅ​ត្រីមាសទី២ម្ល៉េះ ដោយគ្រាន់តែធ្មេញរបស់ពួកគេមិនទាន់ដុះរូបរាងធ្មេញចេញមក ដូច្នេះតម្រូវឱ្យយកចិត្តទុកដាក់តាំងពីនៅតូច ។ ជាធម្មតា គួរនាំពួកគេទៅមន្ទីរថែទាំធ្មេញពេលពួកគេមានអាយុគម្រប់មួយឆ្នាំ ។ ការទៅជួបគ្រូពេទ្យជាលើកដំបូង បើទោះបីជាមិនមានបញ្ហាក៏ដោយ ប៉ុន្តែនៅតែអាចព្យាបាលទាន់ពេលវេលា ហើយនៅពេលដែលកុមារមានទម្លាប់មកមន្ទីរ​ពេទ្យតាំងតែពីក្មេងបែបនេះ គឺជាការបន្សាំខ្លួនដើម្បីកុំឱ្យមានការបារម្ភពេលពួកគេមកពេទ្យតែឯងនៅពេលពួកគេពេញវ័យ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...