វេជ្ជបណ្ឌិត ជា ម៉ារី ៖ បំបៅកូនដោយទឹកដោះម្តាយនិងផ្តល់អាហារូបត្ថម្ភបានត្រឹមត្រូវដល់កុមារជាការអភិវឌ្ឍមូលធនមនុស្ស

កោះកុង លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារីអ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល មានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហារូបត្ថម្ភត្រឹមត្រូវដល់កុមារតាមការណែនាំពីសុខាភិបាល ជាការអភិវឌ្ឍមូលធនមនុស្សឱ្យកាន់តែប្រសើរនៅក្នុងសង្គម ។ លោកស្រីវេជ្ជបណ្ឌិតមានប្រសាសន៍នៅក្នុងដំណើរបោះជំរុំយុវជនជើងឯកអាហារូបត្ថម្ភលើកទី២ នៅតំបន់ទេសចរណ៍ធម្មជាតិអារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃអាទិត្យកន្លងទៅ ។

លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារីមានប្រសាសន៍បញ្ជាក់ថា ស្ត្រីត្រូវយកចិត្តទុកដាក់ទៅលើសុខភាពផ្ទាល់ខ្លួនឱ្យបានល្អនៅក្នុងដំណាក់កាលមុនពេលមានផ្ទៃពោះ ក្នុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល​ ។ លោកស្រីវេជ្ជបណ្ឌិត បន្តថា ស្ត្រីជាម្តាយបន្ទាប់ពីសម្រាលរួច ត្រូវបំបៅកូនដោយទឹកដោះម្តាយភ្លាមៗ បំបៅកូនឱ្យបានពេញលេញរហូតដល់រយៈពេល​ ០៦ខែ​ និងបន្តបំបៅកូនដោយទឹកដោះម្តាយរហូតដល់កូនមានអាយុពីរឆ្នាំ ​ដោយមានបន្ថែមអាហារូបត្ថម្ភផ្សេងៗដែលជួយដល់ការលូតលាស់របស់កុមារ ។

លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី ៖

“បំបៅទឹកដោះម្តាយនេះសំខាន់ណាស់សម្រាប់កុមារ នៅពេលកូនចូលរៀនថ្នាក់មត្តេយ្យសិក្សា​​ កុមារតូចត្រូវការអាហារូបត្ថម្ភបន្ថែមទៀត​ គឺត្រូវរៀបចំរបបអាហារសុខភាពសម្រាប់ពួកគេ​​ ដែលជាអាហារសារជាតិចិញ្ចឹមគ្រប់គ្រាន់ជួយដល់ការលូតលាស់រាងកាយ​​និងប្រាជ្ញាស្មារតីរបស់កុមារ”

ឆ្លើយនឹងសំណួរថា តើនរណាជាតួអង្គលើកកម្ពស់អាហារូបត្ថម្ភសម្រាប់កុមារ ? លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា គ្រប់គ្នាមានភារកិច្ចលើកកម្ពស់អាហារូបត្ថម្ភដល់កុមារ​ ។ ទន្ទឹមគ្នានេះ ចំណេះដឹងអាហារូបត្ថម្ភត្រូវចាប់ផ្តើមផ្តល់ទៅកាន់អ្នកម្តាយគ្រប់រូបតាមរយៈការផ្តល់ព័ត៌មានពីមណ្ឌលសុខភាពរាល់ពេលដែលស្ត្រីជាម្តាយ ឬស្រី្តមានផ្ទៃពោះមករកសេវា ដែលព័ត៌មានទាំងនោះត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខភិបាល ។​

នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រីវេជ្ជបណ្ឌិត​ ជា ម៉ារី អ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល

“ការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហារូបត្ថម្ភត្រឹមត្រូវដល់កុមារតាមការណែនាំពីសុខាភិបាល ជាការអភិវឌ្ឍមូលធនមនុស្សឱ្យកាន់តែប្រសើរនៅក្នុងសង្គម មានន័យថា​ ជាធនធានមនុស្សខ្លាំងមានសមត្ថភាពសម្រាប់សង្គមជាតិ”

បើតាមផែនទីបង្ហាញផ្លូវស្ដីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ឆ្នាំ២០៣០ ដើម្បីផ្ដល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូប គិតគូពីចីរភាពសេដ្ឋកិច្ច ចីរភាពសង្គម និងចីរភាពបរិស្ថាន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអាទិភាព ៤ចំណុច រួមមាន ទី១. ការលកកម្ពស់របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា ទី២. ការលើកកម្ពស់ភាពអង់អាចរបស់យុវជន ស្រ្តី និងជនងាយរងគ្រោះ។ ទី៣. ការពង្រឹងភាពធន់លើមុខរបរចិញ្ចឹមជីវិតនិងប្រព័ន្ធស្បៀង និងទី៤. ការពង្រឹងអភិបាលកិច្ចដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែមានបរិយាបន្ន។

សូមជម្រាបថា កាលពីថ្ងៃទី២០​ ដល់ថ្ងៃទី២៣​ ខែឧសភាកន្លងទៅ​ លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារីអ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល​ បានចូលរួមជាវាគ្មិននិងជាកម្មាគណៈកម្មការដាក់ពិន្ទុលើការធ្វើម្ហូបចម្អិនដោយក្រុមយុវជនជើងឯកអាហារូបត្ថម្ភ រួមមាន សម្លរកកូរសម្លរម្ជូរស្រែ និងឆាបន្លែចម្រុះមុខ រៀបចំដោយអង្គការហេឡឡែន ខេលល័រ អន្តរជាតិកម្ពុជា (HKI) គាំទ្រដោយគម្រោង MUSEFO នៃអង្គការ GIZ ។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅតំបន់ទេសចរណ៍ធម្មជាតិអារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង​ មានយុវជនចូលរួមចំនួន​ ៣០មកពីសាកលវិទ្យាល័យនិងវិទ្យាស្ថាននានា ៕


ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បណ្ឌិត តាន់ មុនីវណ្ណ បង្ហាញ៣ចំណុច ពី​របៀប នៃការ​គិត​ឱ្យ​បានល្អ

ការ​គិត​ឱ្យ​បាន​ល្អ គឺជា​ចំណុច​ចាប់​ផ្តើម​មួយ​ ដើម្បីនាំឆ្ពោះទៅ​កាន់ភាពជោគជ័យ មិន​ថា​នៅ​ក្នុង​ជីវិត​សិក្សា ឬ​ក្នុង​អាជីពការងារនោះទេ ។…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រកឃើញ​ម្ចាស់​ជ័យលាភីប្រកួតនិយាយជាសាធារណៈស្ដីអំពីថ្នាំជក់

ក្រោយពីឆ្លងកាត់ការប្រកួតអស់ជាច្រើនជុំ ទីបំផុតបានរកឃើញបេក្ខជនចំនួន៣រូប ដែលឈ្នះជ័យលាភីក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ …
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារទាំងប្រាំមួយប្រភេទ ជួយបង្កើនអរម៉ូនរីករាយ (Serotonin) នៅក្នុងខ្លួនរបស់អ្នក

អរម៉ូនរីករាយ (Serotonin) គឺជាសារជាតិគីមីដែលត្រូវបានគេជឿថាដើរតួជាអ្នករក្សាលំនឹង នៃអារម្មណ៍។ វាត្រូវបានគេរកឃើញថា អាចជួយឱ្យ​យើង​គេង​លក់ស្រួល…
ព្រឹត្តិការណ៍, អប់រំកុមារតូច

វេជ្ជបណ្ឌិត ជា ម៉ារី ៖ បំបៅកូនដោយទឹកដោះម្តាយនិងផ្តល់អាហារូបត្ថម្ភបានត្រឹមត្រូវដល់កុមារជាការអភិវឌ្ឍមូលធនមនុស្ស

លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារីអ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល មានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្តាយ …
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

គម្រោង «ទំនើបកម្មប្រព័ន្ធអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ផ្ដល់ឱកាសសិក្សាជំនាញវិជ្ជាជីវៈ៩០កន្លែង​សម្រាប់ពលរដ្ឋនៅ​ខេត្តមណ្ឌលគិរី

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីៈខេត្តមណ្ឌលគិរី បានប្រកាស​ផ្តល់អាហារូបករណ៍​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន​៩០កន្លែងសម្រាប់​យុវជន …
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ រៀបចំការប្រកួតនិយាយជាសាធារណៈ លើ​ប្រធានបទ “បង្ការការប្រើប្រាស់ថ្នាំជក់” នៅតាមគ្រឹះស្ថានសិក្សា

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) នឹងរៀបចំកម្មវិធីប្រកួតនិយាយសាធារណៈ …
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សាស្រ្តាចារ្យ ជុំ ផារីណូ លើកទឹកចិត្តស្រ្តី និងក្មេងស្រីពង្រឹងសមត្ថភាពរៀនជំនាញបច្ចេកវិទ្យា

បច្ចេកវិទ្យា ជាជំនាញមួយថ្មីដែលអនុញ្ញាតិឱ្យក្មេងស្រីអាចសិក្សាបានដូចបុរសដែរ ព្រោះការសិក្សាផ្នែកនេះ មិនប្រើកម្លាំងអ្វីច្រើននោះឡើយ ហើយស្រី្តនិងក្មេង…
ព្រឹត្តិការណ៍, អប់រំកុមារតូច

៤ចំណុច ជួយ​ឪពុកម្តាយ​ដោះស្រាយភាពតានតឹងរបស់កូន

កូន ឬកុមារតូចប្រហែលជាអាចសង្កេត ឬធ្វើត្រាប់តាមនូវសកម្មភាពទាំងឡាយដែលឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំបានធ្វើនៅ…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បណ្ឌិត ឃៀង សុធី ៖ ជំនាញ៥ ជួយ​យុវជនអភិវឌ្ឍសមត្ថភាពក្នុងការរៀនបច្ចេកវិទ្យាទទួលបានជោគជ័យ

នៅរយៈពេល ២ទៅ៣ឆ្នាំខាងមុខនេះ បរិបទសង្គម​នឹង​មានការផ្លាស់ប្តូរ រីកចម្រើន​ជឿនលឿន ដោយសារតែល្បឿននៃបច្ចេកវិទ្យា ចំណេះដឹង…
ចំណេះជីវិត, ព្រឹត្តិការណ៍

ចំណេះដឹងពីសិល្បៈជាមូលដ្ឋានគំនិតច្នៃប្រតិដ្ឋសម្រាប់ការអប់រំសម័យទំនើប

មេរៀនសិល្បៈ ដូចជា សិល្បៈគំនូរ សិល្បៈចម្លាក់ តន្ត្រី និងល្ខោន​ អាចឱ្យអ្នកសិក្សាបញ្ចេញអារម្មណ៍របស់ពួកគេនៅក្នុងសកម្មភាពច្នៃប្រតិដ្ឋអ្វីមួយ។…