ចំណេះដឹងមូលដ្ឋាន ៦ចំណុចដើម្បីក្លាយជាឪពុកម្តាយដ៏ល្អ

ធ្វើជា​ឪពុកម្តាយគេមិនមែនសាមញ្ញពេក​នោះទេ វាតម្រូវឱ្យអ្នកត្រូវចំណាយទាំងកម្លាំងកាយ កម្លាំងចិត្តក្នុងការឈ្វេងយល់ និងអនុវន្ដនូវអ្វីដែលបានសិក្សាកន្លងមក ។ ការចិញ្ចឹមកូនដ៏ល្អ ត្រូវ​បូករួមទាំងអាហារូបត្ថម្ភ និងការអប់រំ ហើយកត្តាទាំងនេះសំខាន់ខ្លាំងណាស់សម្រាប់អ្នកមានបំណងក្លាយជាឪពុកម្តាយរបស់គេ ឬអាណាព្យាបាលដែលកំពុងមានក្មេងនៅក្នុងបន្ទុក ។ បើតាមគេហទំព័រ Verry Well Family បានពីវិធី​ប្រាំមួយចំណុច ដើម្បីរៀបចំខ្លួនក្នុងការចិញ្ចិមកូន ឬធ្វើជាឪពុកម្តាយ។

.មានសិល្បៈស្ដាប់កូនពេលនិយាយ ៖ តើអ្នកធ្លាប់ជួបបញ្ហាបែបនេះដែរឬទេ ជាប់រវល់ខ្លាំងពេករហូតមិនបានចាប់អារម្មណ៍ថា តើកូនរបស់អ្នកកំពុងនិយាយអំពីអ្វីសូម្បីតែបន្តិចសោះ ។ តែសូមកុំបារម្ភអី វាកើតឡើងចំពោះឪពុកម្តាយស្ទើតែគ្រប់គ្នា។ អ្នកគប្បីប្រុងប្រយ័ត្ននូវរឿងមួយចំនួនខណៈពេលដែលអ្នកចំណាយពេលវេលាជាមួយកូន សូមជៀសវាងនូវរឿងរ៉ាវការងារមួយចំនួនដែលនាំឱ្យបាត់បង់ការយកចិត្តទុកដាក់ជាមួយកូន ។ ពេលនៅជាមួយកុមារ ឬកូន សូមផ្តល់ការយកចិត្តទុកដាក់ជាអទិភាពទៅកាន់ពួកគេ ។ លើសពីនេះទៅទៀត សូមស្ដាប់ និងសួរនាំពួកគេផង ទោះបីជាពួកគេហាក់បង្ហាញចេញនូវកាយវិការមិនចង់និយាយជាមួយអ្នក ឬគេចវេះរាល់ពេលដែលអ្នកសួរចម្លើយក៏ដោយ ។ ការបង្ហាញពីការយកចិត្តទុកដាក់ប្រៀបដូចជាការប្រាប់ថា អ្នកស្រឡាញ់ពួកគេ។ «រាល់ការស្ដាប់ត្រង់ចំណុចនេះសូមស្ដាប់ដោយយកចិត្តទុកដាក់ និងផ្តោតលើអ្វីដែលក្មេងនិយាយមិនមែនជាការស្ដាប់ដើម្បីតែឆ្លើយតបនោះទេ » ។

វិធីស្ដាប់ដ៏ល្អមួយទៀត គឺបត់បែនទៅតាមកម្រិតកូនរបស់អ្នក ហើយស្ដាប់ដោយសម្លឹងមើលភ្នែករបស់ពួកគេ ។ សូមបន្ទន់ឥរិយាបថរបស់អ្នកខណៈដែលកំពុងសា្តប់ក្មេងនិយាយ ។ ការបន្ទន់ឥរិយាបថនេះអ្នកអាចធ្វើដោយវិធីសាស្រ្តមួយចំនួនដូចជា៖ អង្គុយលុតជង្គង់ចុះឱ្យស្មើកូននៅពេលស្ដាប់ ឬលើកកូនដាក់នៅលើតុឱ្យមានកម្ពស់ស្មើនឹងខ្លួនជាដើម ។ល។ សូមចាំថា ត្រូវយកចិត្តទុកដាក់នឹងការនិយាយស្ដីរបស់កុមារ និងសម្លឹងកែវភ្នែកកុមារផងដើម្បីឱ្យកាន់តែមានភាពជិតស្និត ។

.ការប្រកាន់ភ្ជាប់នូវវិន័យដ៏ច្បាស់លាស់ ៖ ការបង្រៀនកូនឱ្យចេះស្គាល់អំពើល្អ អំពើអាក្រក់ ឬអ្វីជារឿងខុស អ្វីជារឿងត្រូវ អាចនិយាយបានថា ជាតួនាទីយ៉ាងសំខាន់របស់ឪពុកម្តាយ ឬអាណាព្យាបាល ហើយក៏ត្រូវផ្សារភ្ជាប់ការគោរពច្បាប់ទម្លាប់ដ៏តឹងរ៉ឹងដូចគ្នាដែរ ព្រោះនៅក្នុងផ្ទះនីមួយៗតែងតែមានច្បាប់ទម្លាប់រៀងៗខ្លួន ។ ខណៈលោកអ្នកកំពុងប្រកាន់ភ្ជាប់ថាវិន័យនៅតែល្អ ក៏ប៉ុន្តែពេលខ្លះទៀតក៏ត្រូវការនូវភាពបត់បែនដែរ ។ ឧទាហរណ៍ថា អ្នកបានបដិសេធចំពោះកូនរបស់អ្នកនូវរឿងរ៉ាវដែលមិនគួរបដិសេធ ឬក៏អ្នកអនុវត្តច្បាប់នោះតឹងតែងពេក ។ ហើយនៅពេលបន្ទាប់មកអ្នកបានដឹងថា ការដែលអ្នកបដិសេធ ឬក៏ការប្រព្រឹត្តនោះមិនមែនជារឿងដែលត្រឹមត្រូវ សូមអ្នកកុំអល់អែកក្នុងការកែប្រែប្រកបដោយទំនួលខុសត្រូវ ដោយពន្យល់ពីហេតុផលឱ្យបានក្បោះក្បាយនូវអ្វីដែលអ្នកផ្លាស់ប្ដូរ ។ ហើយខណៈដែលអ្នកផ្លាស់ប្ដូរច្បាប់អ្វីមួយនៅក្នុងផ្ទះអ្នកត្រូវប្រាកដក្នុងចិត្តថា វាពិតជាខុសយ៉ាងច្បាស់មែន ។ សូមចងចាំថា យើងទាំងអស់គ្នាសុទ្ធតែអាចបង្កើតកំហុស ដូច្នេះហើយសូមកុំខ្មាសអៀនក្នុងការសារភាពពីកំហុសរបស់អ្នក ។

. ធ្វើគំរូជាមុនសិន ៖ សូមកុំធ្វើនូវសកម្មភាពទាំងឡាយណាដែលអ្នកមិនចង់ឱ្យកូនរបស់អ្នកប្រព្រឹត្ត ។ ឧទាហរណ៍អ្នកមិនចង់ឱ្យកូនរបស់អ្នកនិយាយគំហកស្រែកដាក់អ្នកដ៏ទៃទេ ដូច្នេះអ្នកក៏មិនគួរនិយាយខ្លាំងៗ ឬស្រែកដាក់កូនដូចគ្នា ។ សូមចាំថា ក្មេងៗងាយត្រាប់តាមទង្វើរបស់អ្នកលឿនជាងពាក្យណែនាំរបស់អ្នក ។

. គ្រប់គ្រងស្មារតីរបស់អ្នក ៖ ប្រសិនបើអ្នកមិនអាចទប់ស្មារតី ឬសកម្មភាពខឹងក្រោធរបស់អ្នកនៅចំពោះមុខកូនទេ នោះពួកគេនឹងមានអារម្មណ៍ភ័យខ្លាច ឬមានអារម្មណ៍ថាទទួលរងសម្ពាធ ខ្វះការយល់ចិត្ត ឬភាពកក់ក្ដៅ ។ល។ ហើយភាពភ័យខ្លាចរបស់ពួកគេនឹងមានកាន់តែច្រើននៅពេលពួកគេមានអាយុកាន់តែតិច ។ ប្រសិនបើអ្នកមានការជជែកដ៏តឹងតែងជាមួយអតិថិជន ឬប្ដីប្រពន្ធ ទោះបីជាតាមរយៈទូរស័ព្ទក្ដី ឬឈ្លោះប្រកែកដោយផ្ទាល់ក្ដី សូមរក្សារាល់សកម្មភាពទាំងនោះកុំឱ្យក្មេងតូច ឬកូនរបស់អ្នក​បានឃើញឱ្យសោះ ។

ប្រសិនបើចៃដន្យអ្នកបានជាជ្រុលបណ្តាលឱ្យកូនរបស់អ្នក​ឃើញ​សកម្មភាពទាំងនោះ អ្នកអាចអធិប្បាយពន្យល់ទៅកាន់កូនថា ទង្វើរនោះមិនសមរម្យនោះទេ ហើយសុំទោសកូនរបស់អ្នកដែលបណ្តាលឱ្យរឿងនេះកើតឡើង ឬនៅពេលដែលអ្នកអាចគ្រប់គ្រងអារម្មណ៍និងដោះស្រាយបញ្ហាណាមួយដោយការគ្រប់គ្រងអារម្មណ៍បាន អ្នកអាចបង្ហាញសកម្មភាពទាំងនោះឱ្យកូនបានឃើញដើម្បីឱ្យគេរៀនពីវិធីដោះស្រាយបញ្ហាដោយសន្តិវិធី ។

៥. អ្នកត្រូវចេះវិធីបត់បែនទៅតាមស្ថានការណ៍ ៖ ជាធម្មតាម្តាយឪពុកដែលយកចិត្តទុកដាក់ចំពោះកូនដោយស្មោះអស់ពីចិត្តតែងតែមានការរំពឹងទុកពីការលូតលាស់ ឬការវិវឌ្ឍន៍ ក៏ប៉ុន្តែមិនមែនរាល់ការរំពឹងទុកទាំងអស់សុទ្ធតែសមបំណងនោះទេ ដូច្នេះអ្នកជាអាណាព្យាបាលចាំបាច់ត្រូវចេះបត់បែនទទួលយកលទ្ធផល មិនអនុញ្ញាតឱ្យក្ដីរំពឹងរបស់អ្នកមកត្រួតបញ្ជាអ្នក បណ្តាលឱ្យអារម្មណ៍ក្រេវក្រោធ និងឈានទៅដល់ការដាក់ទោសកូនរបស់អ្នកហួសហេតុនោះដែរ ។ ឧទាហរណ៍​ថា អ្នកបានខិតខំរកលុយទាំងយប់ទាំងថ្ងៃដើម្បីឱ្យកូនទៅរៀនបន្ថែមម៉ោង ដោយដាក់ក្ដីរំពឹងថាពួកគេនឹងប្រលងបាននិន្ទេសល្អ ក៏ប៉ុន្តែជាលទ្ធផលកូនរបស់អ្នកមិនត្រឹមតែប្រឡងមិនបាននិន្ទេសល្អនោះទេថែមទាំងប្រឡងមិនជាប់ទៀតផង ។ ត្រង់ចំណុចនេះនរណាក៏មានអារម្មណ៍ខកចិត្តដែរ ក៏ប៉ុន្តែអ្នកត្រូវចេះបង្វែរស្ថានការណ៍នោះឱ្យមានភាពល្អប្រសើរដោយកុំដាក់ទោស ហើយស្វែងរកហេតុផល និងដំណោះស្រាយរួមណាមួយ ។

៦. កុំកម្រនូវសេចក្ដីស្រឡាញ់ចំពោះក្មេងតូច ៖ អ្នកប្រហែលជាធ្លាប់បានឮខ្លះៗហើយនាពេលកន្លងមកមានឪពុកម្តាយមួយចំនួនបាននិយាយថា ស្រឡាញ់កូនកុំឱ្យដឹងចិត្ត ការពោលប្រយោគមួយឃ្លានេះធ្វើឱ្យអាណាព្យាបាលមួយចំនួនលាក់ទុកនូវក្ដីស្រឡាញ់ ឬគេចចេញពីភាពស្និតស្នាលជាមួយកូន ។ ក៏ប៉ុន្តែការធ្វើដូច្នោះពុំគាប់ប្រសើរឡើយ អ្នកគប្បីបង្ហាញចេញនូវក្ដីស្រឡាញ់ ការបារម្មណ៍ ភាពស្និតស្នាលទាំងអម្បាលម៉ាន ដែលមាននៅក្នុងជម្រៅដួងចិត្តរបស់អ្នកបង្ហាញទៅកាន់កូនដូចជា៖ ការវិនិយោគពេលវេលាជាមួយកូនជាអាទិភាព, ការបង្កើតសកម្មភាពសប្បាយៗជាមួយកូនតូច, អង្អែលក្បាលពួកគេ, កាន់ដៃកូននៅពេលដើរ អោបកូន ថើបកូនមុនចូលគេង ងូតទឹកឱ្យកូន និងនិយាយលេងជាមួយកូនជាដើម ឬក៏ព្យាយាមយល់ពីចំណង់ចំណូលចិត្តរបស់កូនដើម្បីផ្តល់ឱ្យនូវសម្មភាពដែលឆ្លើយតបនឹងតម្រូវការរបស់គេ ។ កាលបង្ហាញចេញនូវសកម្មភាពទាំងនោះកូនរបស់អ្នកនឹងទទួលបាននូវភាពកក់ក្ដៅ និងមានផាសុខភាពជាពិសេសផ្នែកផ្លូវចិត្តរបស់កុមារតូច ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...