៥ចំណុចឪពុកម្ដាយគួរអនុញ្ញាតិឱ្យកូនៗជួយការងារផ្ទះ

បើតាមអ្នកជំនាញអប់រំកុមារតូចថា ការចូលរួមរបស់កុមារក្នុងកិច្ចការផ្ទះ ដូចជា ការស្រោចទឹករុក្ខជាតិ ឬបត់សម្លៀកបំពាក់ជាដើម។ ការងារទាំងនេះពិតជាមានអត្ថប្រយោជន៍រយៈពេលវែង និងរយៈពេលខ្លីជាច្រើនដែលជួយកុមារយល់ពីទម្លាប់បង្កើតទំនុកចិត្ត និងបណ្តុះអារម្មណ៍នៃការចូលរួមក្នុងក្រុមគ្រួសាររបស់ពួកគេ។

ខាងក្រោមនេះ ជាអត្ថប្រយោជន៍មួយចំនួនដែលឪពុកម្ដាយគួរអនុញ្ញាតិឱ្យកូនៗរបស់ខ្លួនជួយការងារផ្ទះ ៖

ទី១. ជួយឱ្យកុមារស្គាល់អំពីការទទួលខុសត្រូវ ៖ ការចូលរួមរបស់កុមារក្នុងកិច្ចការផ្ទះ និងប្រគល់កិច្ចការតូចៗឱ្យពួកគេ ពិតជាធ្វើឱ្យពួកគេបណ្ដុះការទទួលខុសត្រូវ។ នេះជាបំណិនជីវិតដ៏សំខាន់ដែលនឹងជួយកុមារតាំងពីវ័យក្មេង និងរក្សាការទទួលខុសត្រូវរហូតដល់ពួកគេធំឡើង។ ឧទាហរណ៍ ការរៀបចំបន្ទប់គេង ឬចាក់ទឹកដាក់ដបតូចៗ ទាំងនេះគឺជារឿងតូចតាចដែលក្មេងៗអាចធ្វើបានយ៉ាងងាយស្រួល ព្រមទាំងជួយឱ្យពួកគេធ្វើការជាក្រុម និងអនុវត្តការទទួលខុសត្រូវរបស់ពួកគេបានល្អ។

ទី២. ជួយអភិវឌ្ឍសមត្ថភាពអនុវត្តផែនការ ៖ ការធ្វើផែនការមានសារៈសំខាន់នៅដំណាក់កាលណាមួយនៃជីវិត ហើយអ្វីដែលប្រសើរជាងនេះ ប្រសិនបើកូនរបស់អ្នករៀនជំនាញជាមូលដ្ឋាននេះនៅដំណាក់កាលដំបូងនៃជីវិត ។ ទន្ទឹមគ្នានេះ នៅពេលដែលពួកគេធំឡើង ហើយត្រូវធ្វើកិច្ចការច្រើន ការរៀបចំផែនការឱ្យបានត្រឹមត្រូវគឺមានសារៈសំខាន់ខ្លាំងណាស់។

ទី៣. ជួយបង្រៀនកុមារឱ្យមានសមត្ថភាពចេះយល់ចិត្ត និងជួយអ្នកដទៃ ៖ ការជួយអ្នកដទៃគឺជាវិធីដ៏ល្អមួយដើម្បីបង្រៀនការយល់ចិត្តដល់កូនរបស់អ្នក។ អនុញ្ញាតឱ្យកូនរបស់អ្នកជួយសមាជិកផ្សេងទៀតនៃគ្រួសាររបស់ពួកគេ។ នៅពេលពួកគេបញ្ចប់ការងារ ត្រូវប្រាកដថា អ្នកពេញចិត្តចំពោះពួកគេ។ ប្រើប្រយោគដូចជា កូនធ្វើការងារនេះបានល្អណាស់! នេះជាការលើកទឹកចិត្តពួកគេឱ្យចាប់អារម្មណ៍លើការងារផ្សេងទៀត ហើយនឹងយល់ពីសារៈសំខាន់នៃការយល់ចិត្តផងដែរ។

ទី៤. ជួយឱ្យកុមារមានអារម្មណ៍ពេលសម្រេចសមិទ្ធផល ៖ ការបញ្ចប់ភារកិច្ចដោយទទួលបានការសរសើរ ធ្វើឱ្យកុមារមានអារម្មណ៍ល្អ ។ ដូចនេះ រាល់ពេលដែលអ្នកនឹងចាត់ចែងកិច្ចការផ្ទះខ្លះដល់កូនៗ ពួកគេនឹងព្យាយាមធ្វើបានល្អជាងនេះ ព្រោះពួកគេដឹងថា ពួកគេនឹងត្រូវបានគេកោតសរសើរប្រសិនបើពួកគេធ្វើកិច្ចការល្អ។

ទី៥. ជួយឱ្យកុមារពឹងលើខ្លួនឯង ៖ គ្មានអ្វីចម្លែកនោះទេដែលក្មេងៗតែងពឹងផ្អែកលើឪពុកម្តាយរបស់ពួកគេ ប៉ុន្តែការផ្តល់ទំនួលខុសត្រូវតូចតាចនឹងធ្វើឱ្យពួកគេមានភាពជឿជាក់លើខ្លួនឯង។ ទន្ទឹមគ្នានេះ នឹងបង្កើតទំនុកចិត្តលើពួកគេក្នុងការធ្វើកិច្ចការដោយខ្លួនឯង ជាជាងពឹងលើនរណាម្នាក់។

ជាមួយគ្នានេះ ឪពុកម្ដាយត្រូវតែចងចាំថា កុមារនៅក្មេង ដូច្នេះ ត្រូវទទួលស្គាល់ថា ការងារដែលបានដាក់ឱ្យពួកគេធ្វើមិនមែនជាការដែលល្អឥតខ្ចោះនោះទេ។ ប៉ុន្តែក៏មិនមែនមានន័យថា អ្នកឈប់ឱ្យពួកគេជួយការងារផ្ទះនោះដែរ គឺត្រូវឱ្យតម្លៃលើការខិតខំប្រឹងប្រែង និងលើកទឹកចិត្តឱ្យពួកគេធ្វើកាន់តែប្រសើរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...