សកម្មភាពអប់រំទាំង ៤ចំណុចពង្រឹងបំណិនរស់នៅរបស់កុមារឱ្យប្រសើរ

ភ្នំពេញ – ក្រៅពីថែទាំកុមារឱ្យមានសុខភាពល្អតាំងពីកើតរហូតដល់អាយុបីឆ្នាំ ម្តាយឪពុកអាចចាប់ផ្តើមបង្រៀននិងអប់រំកុមារនៅវ័យបន្ទាប់ទៀតឱ្យស្គាល់ពីរបៀបនៃការរស់នៅថ្មីៗរា​ប់​ទាំងជំនាញជីវិត និងសកម្មភាពផ្សេងៗក្នុងសង្គមដោយសេចក្តី​ថ្លៃថ្នូរ ។ នៅក្នុងសៀវភៅស្ដីពីការ​ចិញ្ចឹម​កូនបែបវិជ្ជមានរបស់ក្រសួងកិច្ចការនារី បានរៀបរាប់ពីចំណុចសំខាន់ៗ មួយចំនួនទាក់ទងនឹងបំណិនជីវិត និងជំនាញបន្ថែមដល់កុមារស្ថិតនៅក្នុងវ័យនេះ ។

១. ផ្តល់ឱកាសដល់កូន ៖​ ផ្តល់ឱកាសដល់កូនឱ្យចូលរួមសកម្មភាពអ្វីមួយតាមតែអាចធ្វើទៅបាន ជាចំណែកជួយឱ្យកុមារមានភាពក្លាហាន និងចាប់ផ្តើម​រៀនពីទំនួ​ល​​ខុសត្រូវ ​។ ទន្ទឹមគ្នានេះ ប្រសិនបើកុមារមានពិការភាព ម្តាយឪពុកអាចជួយជំរុញឱ្យកុមារទទួលបានឱកាសចូលរួមសកម្មភាព និងព្រឹត្តិការណ៍សង្គមនានា ដើម្បីជាប្រយោជន៍ស្មើគ្នា និងលូតលាស់ប្រាជ្ញាស្មារតី​ ។

២. ការបង្រៀន​និងអប់រំ ៖ នៅពេលកូន​ ឬកុមារចម្រើនវ័យ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំត្រូវចុះឈ្មោះកុមារឱ្យចូលរៀននៅសាលាមត្តេយ្យ និងតាមកម្រិតថ្នាក់ជាបន្តបន្ទាប់ ព្រមទាំងបន្តអប់រំកូន ឬកុមារពីអាកប្បកិរិយា សីលធម៌ ចំណេះដឹង បំណិនជីវិត និងជំនាញបន្ថែម ។

៣. បង្រៀននិងអប់រំកុមារពីការលូតលាស់រាងកាយ ៖ ពន្យល់កូន ឬកុមារ ពីការលូតលាស់ នៃរូបកាយនៅពេលដែលកុមារពេញវ័យ ឬកុមារចាប់ផ្តើមមានចំណង់ផ្លូវភេទ ។ ដូចនេះឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំពន្យល់កុមារពីរបៀបគ្រប់គ្រងចំណង់ផ្លូវភេទតាមបែបវិជ្ជមាន ដូចជាហាត់ប្រាណ អានសៀវភៅ ដើរលំហែ ស្ដាប់ចម្រៀង ជជែកគ្នាលេងជាមួយមិត្តភ័ក្ដិដែលទុកចិត្តបាន មើលរឿងកំប្លែង និងខ្សែភាពយន្ត ឬលេងកីឡាជាដើម ។ សកម្មភាពទាំងអស់នេះ ត្រូវធានាថា មិនធ្វើឱ្យប៉ះពាល់ដល់ខ្លួនឯង និងអ្នកដទៃឡើយ ។

៤. អប់រំកូនពីផលប៉ះពាល់នៃគ្រឿងញៀន ៖ នៅពេលដែលកុមារមានវ័យជំទង់ ឪពុកម្តាយ អាណាព្យាបាល ឬអ្នថែទាំនៅតែបន្តលើកទឹកចិត្ត អប់រំកូនឱ្យយល់ពីភារកិច្ចដែលត្រូវជៀសវាងការសេពគប់មិត្តដែលសង្គមមិនឱ្យតម្លៃដូចជា ប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង ។ល។ លើសពីនេះពន្យល់កុមារពីមូលហេតុដែលនាំឱ្យមានការប្រើប្រាស់គ្រឿងញៀន ផលប៉ះពាល់ និងមធ្យោបាយដែលធ្វើឱ្យខ្លួនគេសប្បាយដោយមិនប្រើគ្រឿងញៀន ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...