ល្បិចស្និទ្ធស្នាលទាំង១៧ របស់ជនខិលខូចកេងប្រវ័ញ្ចនិងរំលោភបំពានលើកុមារ

ភ្នំពេញ – កុមារគ្រប់និន្នាការភេទនៅតែរងការរំលោភបំពានតាមទម្រង់ផ្សេងៗគ្នានៅតាមបណ្តាប្រទេសនីមួយៗ ។ សម្រាប់ប្រទេស​កម្ពុជា គេបានចាត់​ទុកកុមារ​​​ជាក្រុមមនុស្សងាយរងគ្រោះពីអំពើរំលោភបំពាន ដែលតម្រូវឱ្យម្តាយឪពុក ឬអាណាព្យាបាលយកចិត្តទុកដាក់លើសុវត្ថិភាពកុមារ។ ករណីរំលោភបំពានកុមារ ភាគច្រើន មិនមែនជាមនុស្សប្លែកមុខឡើយ ប៉ុន្តែជាមនុស្សដែលកុមារស្គាល់ ជាសមាជិកគ្រួសាររបស់ពួកគេ ឬជាមនុស្សក្នុងសហគមន៍ពួកគេ ។ នេះបើតាមការចុះផ្សាយរបស់អង្គការយូនីសេហ្វ ។

បើយោង​តាម​សៀវភៅ «ការ​ចិញ្ចឹម​កូនបែបវិជ្ជមាន» របស់ក្រសួងកិច្ចការនារី បានបង្ហាញថា ជនល្មើស​តែង​ប្រើប្រាស់វិធីខុសៗពីគ្នា​ ដោយក្នុងនោះ​ ១៧វិធី​ដែលជនល្មើសតែងប្រើប្រាស់ ដូចជា សន្យាថានឹងផ្តល់ការងារដោយទទួលបានប្រាក់ខែខ្ពស់ សន្យាថានឹងជួយរកការងារធ្វើ ទិញទឹកចិត្តក្រុមគ្រួសារដោយផ្តល់ជាសម្ភារៈ​ និងប្រាក់កាស លួងលោមធ្វើជាសង្សា ប្រើល្បិចរៀបការជាមួយ រួចយកទៅលក់ ប្រើគ្រឿងញៀន ឬថ្នាំសណ្តំ និងសុំធ្វើជាបងប្អូនធម៌ ឬកូនចិញ្ចឹម ។

ទន្ទឹមគ្នានេះ ជនល្មើសតែង​លួងលោម និងអូសទាញឱ្យចូលរួមពិធីផ្សេងៗ បបួលដើរលេងកន្លែងស្ងាត់ ឬកន្លែងដែលអ្នកដ៏ទៃមើលមិនឃើញ ធ្វើជាចិត្តសប្បុរស និងមនុស្សធម៌ តាំងខ្លួនជាមនុស្សដែលចូលចិត្ត និងស្រឡាញ់កុមារដូចជាកូនរបស់ខ្លួន និងសន្យារៀបការជាមួយ ។ លើសពីនេះ ជនល្មើសតែផ្គាប់ផ្គន់ និងធ្វើជាមនុស្សមានទំនាក់ទំនងល្អជាមួយកុមារ និងគ្រួសារ ការពួនស្ទាក់ និងការចាប់ពង្រត់ ធ្វើជាគ្រូព្យាបាលជំងឺ ធ្វើជាអ្នកជួយឧបត្ថមដល់មណ្ឌលកុមារកំព្រាព្រមទាំងឱ្យខ្ចីប្រាក់ដើម្បីបង្ហាញការជឿជាក់ដោយមិនយកការប្រាក់ ឬយកការប្រាក់តិចជាដើម ។

សូមជម្រាបថា កន្លងទៅតាមអ្នកជំនាញសុវត្ថិភាពកុមារ បានបញ្ជាក់ថា ការលួងលោម​កុមារ​តាមប្រព័ន្ធ​អ៊ិនធឺណេត​កំពុងក្លាយជា​ក្ដីព្រួយបារម្ភ​នៅកម្ពុជា ​។ ​ភាគច្រើន​កុមារ​មានអាយុ​ចន្លោះពី ​១២ ទៅ១៥ឆ្នាំ​ងាយរងគ្រោះ​ពីការចាញ់បោកនេះ​ តាមរយៈ​ការថតរូប​អាក្រាតរបស់ខ្លួនឯង​ផ្ញើទៅឱ្យ​ជនល្មើស​ បន្ទាប់ពី​ជនប្រព្រឹត្តបាន​សន្យារៀបការ​ ប្រាប់ថា​ស្រឡាញ់ និងសន្យា​ឱ្យជាកាដូ​ជាដើម​ ។ ​ចំណែក​ជនប្រព្រឹត្ត​ភាគច្រើន​ជាមនុស្សចាស់​មានអាយុ​ចន្លោះពី ​៤៥ទៅ ៥០ឆ្នាំ​។​ ជនប្រព្រឹត្តល្មើសទាំងនេះ ​បានគំរាម​ជំរិតទារប្រាក់​ ព្រមាន​បង្ហោះរូប​អាក្រាត​ជាសាធារណៈ ​និងគំរាមឱ្យកុមារ​បន្តថតរូបអាក្រាត​ជាដើម​ ៕ ​


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...