វិធីដើរដែលជះឥទ្ធិពលវិជ្ជមានចំពោះរាងកាយលឿនបំផុត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ដើរជាសកម្មភាពជួយបង្កើនភាពរឹងមាំទៅកាន់សុខភាព ហើយការមើលរំលងទម្លាប់បែបនេះ ប្រៀបដូចជាការមើលរំលងសុខភាពផ្ទាល់ខ្លួន ការកម្សាន្ត និងការថែទាំខ្លួនឯង។ ដើរ ជាកីឡាមួយប្រភេទ ដែលមានភាពងាយស្រួល ហើយអាចដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួន ពង្រឹងសាច់ដុំរាងកាយ ដុតកាឡូរី និងផ្តល់នូវភាពស្វាហាប់។

តាមរយៈ EatThis, NotThat បានបង្ហាញមូលហេតុសំខាន់៣នៃការដើរ ដែលជះឥទ្ធិពលវិជ្ជមានចំពោះរាងកាយក្នុងរយៈពេលលឿន ៖

១. សម្រកជាតិខ្លាញ់ពីក្នុងខ្លួន ៖ ត្បិតការដើរ មិនមានល្បឿនលឿនដូចរត់ ឬកីឡាដទៃ ប៉ុន្តែ​គុណសម្បត្តិនៃការដើរ មិនធម្មតាដូចការមើលឃើញពីរូបភាពខាងក្រៅនោះទេ ដោយហេតុថា ទោះបីដើរក្នុងល្បឿនមធ្យម ក៏អាចដុតកាឡូរី ជួយចង្វាក់បេះដូង ពង្រឹងសាច់ដុំរាងកាយ ជាពិសេសជើង។ ប៉ុន្តែដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពទៀតនោះ គឺដើរមិនស្ពាយសម្ភារធ្ងន់ៗ ដើររលាស់ដៃបើកស្មា ហើយចំណាយពេលយ៉ាងហោចណាស់ពី៣០នាទី ទៅ៤៥នាទី ក្នុងមួយថ្ងៃ​។ ហើយមួយអាទិត្យ ដើរយ៉ាងតិចបួនថ្ងៃ ប៉ុន្តែបើដើរបានរយៈពេលច្រើនជាងនេះ គឺរឹតតែប្រសើរ។

២. ដើរដែលមានការកំណត់ពេល ៖ ដើរធម្មតាៗ ក៏មិនជាចោទជាបញ្ហាដែរ ប៉ុន្តែពេលគិតដល់ប្រសិទ្ធភាពបន្ថែម ការដើរក៏ត្រូវមានការកំណត់ពេល និងល្បឿនដែរ។ ដោយឡែកល្បឿននៃការដើរនោះ គឺ មុនដំបូងចាប់ផ្តើមដើរក្នុងល្បឿនសមល្មម ដែលមិនផ្តល់សម្ពាធដល់រាងកាយ តែនៅពេលដើរបែបនេះបានប្រហែល៣នាទី ត្រូវបន្ថែមល្បឿនឱ្យខ្លាំងជាងមុន ឬក៏រត់តិចៗ ដោយប្រើពេលយ៉ាងហោចណាស់មួយទៅ ពីរនាទី។ ផ្លាស់ប្តូរបែបនេះ ចុះឡើងៗ ដើម្បីឱ្យការដើរមានប្រសិទ្ធភាពជាងមុន។

៣. ដើរបែបឡើងភ្នំ ៖ ការដើរបែបឡើងភ្នំ មិនចាំបាច់ទាល់តែទៅភ្នំទេ សូម្បីនៅទីតាំងហាត់ប្រាណក៏មានឧបករណ៍សម្រាប់ដើរដែរ។ ការដើរបែបឡើងភ្នំ ឬទីទួល មិនត្រឹមតែមានឥទ្ធិពលដុតកាឡូរី ឬពង្រឹងរាងកាយទេ ប៉ុន្តែបានជួយបង្រួមរាងកាយឱ្យមានភាពធនជាងមុនបានមួយផ្នែកដែរ។ យ៉ាងណា ចំពោះល្បឿនដែលកំណត់ក្នុងការដើរមួយវគ្គៗ វិញគឺ ចន្លោះពី១៥ ទៅ២០នាទី។ ការដើរដែលបានគិតអំពីរយៈពេល និងវិធីសាស្រ្ត បានរួមចំណែកដល់សុខភាពទ្វេដង បើប្រៀបធៀបទៅនឹងការដើរធម្មតាៗ ហើយការជ្រើសរើសរបៀបដើរ គឺផ្អែកទៅតាមសុខភាព ក៏ដូចជាតម្រូវការរៀងៗខ្លួន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *