លោក ស គីណាល់ ៖ យុវជនដែលចង់ក្លាយជាសហគ្រិន ត្រូវគិតពីការជួយដោះស្រាយបញ្ហាសង្គម ជាជាងគិតពីលុយ

“សូមឱ្យក្លាយជាសហគ្រិន ព្រោះតែក្ដីស្រមៃ ក្ដីស្រឡាញ់ និងទឹកចិត្តចង់ចូលរួមដោះស្រាយបញ្ហាសង្គម មិនមែនព្រោះតែឃើញភាពជោគជ័យរបស់អ្នកដទៃ ឬការក្លាយជាអ្នកមាននោះទេ”។ នេះជាប្រសាសន៍លើកឡើងរបស់លោក ស គីណាល់ អនុប្រធានប្រតិបត្តិ នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងពិព័រណ៌ការងារ និងផលិតភាពជាតិ ២០២៤ កាលពីពេលថ្មីៗនេះ។

លោក ស គីណាល់ បានលើកឡើងថា សម្រាប់យុវជន ដែលមានគំនិតចង់ក្លាយជាសហគ្រិន ត្រូវគិតថា ខ្លួនចង់ក្លាយជាសហគ្រិន ដោយសារចង់ដោះស្រាយបញ្ហាសង្គម និងធ្វើឱ្យសង្គមមានភាពប្រសើរឡើង។ បន្ទាប់មកសូមគិតថា ទ្រព្យសម្បត្តិ លុយកាក់ គឺជារង្វាន់ ដែលទទួលបានពីការខិតខំប្រឹងប្រែង និងការដោះស្រាយបញ្ហាសម្រាប់សង្គម។ លោកសង្កត់ធ្ងន់ថា បើមិនដូច្នេះទេ នៅពេលចាប់ផ្ដើមចេញរកស៊ី យើងនឹងក្លាយជាអ្នករកស៊ី ដែលគ្មានសុចរិតភាព គ្មានក្ដីស្រឡាញ់ និងស្នាដៃ ប៉ុន្តែគឺរកស៊ី ដើម្បីតែលុយមួយមុខ។

លោកបន្តថា លើសពីការដោះស្រាយបញ្ហាសង្គម សូមយុវជនធ្វើជាសហគ្រិន ដែលបង្កើតគុណតម្លៃ សម្រាប់ស្ថាប័ន និងសង្គម មិនមែន ដើម្បីតែភាពល្បីល្បាញ ដែលចង់ឱ្យសង្គមស្គាល់ថាខ្លួនជាសហគ្រិន, បើមិនដូច្នេះទេ យើងនឹងឈ្លក់វង្វេងនឹងភាពល្បីល្បាយ។

សហគ្រិនរូបនេះ បានប្រៀបធៀប ពីការរកស៊ី​ ទៅនឹងការរៀនសូត្រថា ការធ្វើជាសហគ្រិនមិនខុសពីការរៀននោះទេ ការរៀន គឺយើងចង់បានសញ្ញាបត្រ ប៉ុន្តែអ្វីដែលលើសពីការទទួលស្គាល់ ដែលយើងមានសញ្ញាប័ត្រ គឺចំណេះដឹងដែលទទួលបានពីការសិក្សា។ ហេតុនេះ ការធ្វើជាសហគ្រិនក៏មិនខុសគ្នាដែរ គឺយើងធ្វើ ដើម្បីស្ថាប័ន និងសង្គម។

ការធ្វើជាសហគ្រិន ប្រៀបបានដូចជាយើងរៀនដែរ ដើម្បីទទួលបានសញ្ញាបត្រ អ្វីដែលយើងចង់បានបំផុត គឺចំណេះដឹង សញ្ញាបត្រគ្រាន់តែជាការទទួលស្គាល់ប៉ុណ្ណោះ។

លោក គីណាល់ បានបញ្ជាក់ថា ក្នុងលក្ខខណ្ឌសង្គមបច្ចុប្បន្ន ការគាំទ្រ និងចូលរួមជ្រោមជ្រែងយុវជនដែលមានក្តីស្រមៃចង់ក្លាយជាសហគ្រិនពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា។ លោកបន្តថា មូលហេតុដែលសំខាន់​ ព្រោះយុវជនគឺជាកតាលីករដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ, យុវជនជាអ្នកដែលមានឥទ្ធិពល និងប៉ះពាល់ខ្លាំងលើសង្គម, យុវជនជាអ្នកដឹកនាំនៅថ្ងៃអនាគត ហើយជាពិសេស យុវជននៅថ្ងៃនេះ ក្លាយជាគម្រូ សម្រាប់យុវជន នៅជំនាន់បន្ទាប់ទៀត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...