ប្រាជ្ញាសិប្បនិម្មិត AI ជះឥទ្ធិពលវិជ្ជមានកាន់តែខ្លាំងលើការរស់នៅរបស់មនុស្ស តែក៏គួរឱ្យខ្លាចដែរសម្រាប់អនាគត

បច្ចេកវិទ្យា ៖ កន្លងទៅយើងបានដឹងខ្លះៗហើយអំពីព័ត៌មាននៃបច្ចេកវិទ្យា AI (Artificial Intelligence) ឬ “ប្រាជ្ញាសិប្បនិម្មិត” ។ វាត្រូវបានទទួលស្គាល់យ៉ាងខ្លាំងរួចមកហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងស្ថានភាពដែលពិភពលោកជួបការរាតត្បាតវីរុសកូវីដ-19។ ស្របនឹងអត្ថប្រយោជន៍ទទួលបានពីបច្ចេកវិទ្យាទំនើបនេះ វាក៏បានបង្កើតទិដ្ឋភាពចម្រូងចម្រាសជាច្រើនផងដែរនៅឧស្សាហកម្មបច្ចេកវិទ្យា ពាក់ព័ន្ធនឹងការងាររបស់មនុស្ស ព្រមទាំងការអភិវឌ្ឍន៍មុខងារផ្សេងៗរបស់វា។

ខាងក្រោមនេះជាការពិតមួយចំនួនអំពី AI ដែលអ្នកមិនទាន់បានដឹង ឬបានដឹងខ្លះហើយអំពីបច្ចេកវិទ្យា AI ឬប្រាជ្ញាសិប្បនិម្មិត។ តើវាគួរឱ្យខ្លាច ឬជារឿងល្អនៅពេលដែលវាចាប់ផ្តើមដំណើរការកាន់តែខ្លាំងនោះនៅពេលអនាគត?

តាមរយៈអង្គការ UNDP មនុស្សយន្ត Sophia នាងបានធ្វើដំណើរមកដល់កម្ពុជា។
តាមរយៈអង្គការ UNDP មនុស្សយន្ត Sophia នាងបានធ្វើដំណើរមកដល់កម្ពុជា។

1. AI ក្លាយជាសត្វចញ្ចឹមនៅផ្ទះ ៖ រូបជាសត្វចិញ្ចឹមបំពាក់ដោយ AI ជាបច្ចេកវិទ្យាថ្មីដែលអ្នកវិទ្យាសាស្ត្រស្រាវជ្រាវមានវត្តមានរួចទៅហើយនាពេលបច្ចុប្បន្ន។ នៅបណ្តាប្រទេសជឿនលឿនមួយចំនួនបានប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ គ្រប់គ្រងស្ថានភាពស្ទើរគ្រប់យ៉ាងនៅក្នុងផ្ទះ។ វាមានអារម្មណ៍រូបរាងដូចជាសត្វមែនទែន ដែលម្ចាស់មិនពិបាកថែទាំនិងផ្តល់ចំណីឱ្យនោះទេ។ គេរំពឹងថាវានឹងមានកាន់តែច្រើននៅលើទីផ្សារបច្ចេកវិទ្យាក្នុងឆ្នាំ 2025 ខាងមុខ។

2. AI ភាគច្រើនបំពាក់លើមនុស្សយន្ត រ៉ូបូត មានភេទជាស្ត្រី ៖ ទោះបីជាមិនអាចមានអវៈយាវៈដើម្បីសម្គាល់ដូចមនុស្ស តែមនុស្សយន្តភាគច្រើនមានសំឡេងជាមនុស្សស្រី ។ ជាក់ស្តែងដូចជាបច្ចេកវិទ្យា Alexa របស់ Amazon និង Siri របស់ Google ត្រូវបានបង្កើតឡើងដើម្បីជាជំនួយរបស់មនុស្ស។ សំឡេងមនុស្សស្រី បង្កើនឱ្យមានភាពស្និទ្ធស្នាល រមទម្យ និងសុភាពរាបសារជាសំឡេងបុរស។

3. AI អាចដឹងពីអារម្មណ៍របស់អ្នក ៖ កាលពីឆ្នាំ 1990 រ៉ូបូតមួយដែលមានឈ្មោះថា Kismet បានក្លាយទៅជារ៉ូបូតដំបូងដែលត្រូវបានគេទទួលស្គាល់ថាមានបច្ចេកវិទ្យាអាចកំណត់ដឹងពីអារម្មណ៍របស់មនុស្សតាមរយៈកាយវិកា ព្រមទាំងចាប់បានពីការលើកដាក់សំឡេងរបស់មនុស្ស។ សំណួរពេលនេះ ចុះទម្រាំមកដល់ឆ្នាំ2021 ហើយបន្តនៅថ្ងៃអនាគតទៀតនោះ? នេះបង្ហាញពីភាពអស្ចារ្យមួយដែលបច្ចេកវិទ្យាកាន់តែជិតជីវិតនិងដង្ហើមរបស់មនុស្ស។

robot ai

4. AI អាចជួសជុលបញ្ហារបស់ប្រព័ន្ធដំណើរការខ្លួន ៖ អាចរឿងដែលអ្នកគិតថាមិនទៅរួច ប៉ុន្តែការពិត AI បំពាក់លើរ៉ូបូតមួយចំនួនអាចធ្វើបាន។ ប្រសិនបើមនុស្សយន្តដែលប្រើប្រាស់បច្ចេកវិទ្យា AI អាចជួសជុលជើងដៃ ឬផ្នែកណាមួយនៃតួខ្លួនបាន មានន័យថា អាចគ្រប់គ្រងឬបញ្ជាសកម្មភាពណាមួយបានដោយងាយ ប្រសិនបើអ្នកប្រើប្រាស់ពុំបានគិតស៊ីជម្រៅលើការងារគ្រប់គ្រងវា។

5. AI ជំនួសការងាររបស់មនុស្ស៖ មកដល់ពេលនេះការងាររបស់ពលរដ្ឋកាណាដាប្រមាណជាង 1 លានកន្លែង ត្រូវបានជំនួសដោយសកម្មភាព AI ដើម្បីកាត់បន្ថយការចំណាយរបស់ថ្លៃដើម។ តាមការស្រាវជ្រាវរបស់ Guardian បានបញ្ជាក់ថា ការងារបែបបដិសណ្ឋារកិច្ចចំនួន 85 ភាគរយលើលោកនឹងប្រឈមមុខទៅនឹងការបាត់បង់នៅពេលអនាគត។ នៅប្រទេសថៃឡដ៍ បានប្រើប្រាស់រ៉ូប៉ូតអ្នកផ្តល់ព័ត៌មាននៅក្នុងមន្ទីរពេទ្យធំៗមួយចំនួន។  

6. AI មានភាពវ៉ៃឆ្លាតជាមនុស្ស ៖ បច្ចេកវិទ្យានេះអាចរៀនសូត្របានលឿន ហើយផ្ទុកការចងចាំបានច្រើនជាងមនុស្ស។ គេជឿជាក់ថា AI កាលពីឆ្នាំ 2013 មានភាពវ៉ៃឆ្លាតស្មើទៅនឹងក្មេង 4 ឆ្នាំ ហើយនៅឆ្នាំ 2029 វានឹងមានកម្រិតចេះដឹងស្មើនឹងមនុស្សពេញវ័យម្នាក់។

ai robot japan

7. មនុស្សនឹងអាចមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សយន្ត (AI) ៖ តាមការស្រាវជ្រារបស់អ្នកវិទ្យាសាស្ត្រមួយចំនួនជឿជាក់ថា ត្រឹមឆ្នាំ 2050 មនុស្សនឹងអាចមានសិទ្ធិរៀបការស្របច្បាប់ជាមួយនឹងមនុស្សយន្ត ខណៈដែលបច្ចុប្បន្ន AI កំពុងអភិវឌ្ឍខ្លួននៅឡើយ។

8. AI មានសញ្ជាតិនិងលិខិតឆ្លងដែន ៖ អ្នកបានស្គាល់ហើយមនុស្សយន្ត Sophia ដែលមានរូបរាងដូចមនុស្ស។ តាមរយៈអង្គការ UNDP មនុស្សយន្ត Sophia នាងបានធ្វើដំណើរមកដល់កម្ពុជា។ នាងបានក្លាយជាមនុស្សយន្តដំបូងដែលមានកាន់លិខិតឆ្លងដែនជាជនជាតិអារ៉ាប៊ីសាអូឌីត ហើយវាបានក្លាយទៅជាចម្រូ​ងចម្រា​សមតិទាំងសាទរ ទាំងព្រួយបារម្ភសម្រាប់មនុស្សនៅជុំវិញពិភពលោកផងដែរ។

9. AI អាចសរសេរអក្សរបានយ៉ាងល្អ ៖ គ្រាមួយដែលមានហេតុការណ៍រញ្ជួយដីនៅកាលីហ្វ័រញ៉ា មនុស្សយន្តមួយត្រូវបានគេដាក់ឱ្យធ្វើការងារក្នុងសរសេរអត្ថបទស្តីអំពីបញ្ហានេះ តាមរយៈការប្រមូលទិន្នន័យពីក្រុមភូមិសាស្ត្រ។


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ការព្យាយាមមិនបោះបង់ ជំរុញយុវជន សាំង វ៉ាន់ណៃ ក្លាយជាម្ចាស់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន

យុវជន សាំង វ៉ាន់ណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលកន្លងទៅថ្មីនេះ រូបគេបានឈ្នះជ័យលាភីលេខ១ ក្នុងការ​ប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។
ចំណេះជីវិត, ព្រឹត្តិការណ៍

អាហារ ៤ ប្រភេទ ដែលអ្នកអាចទទួលទាន ដើម្បីបង្កើនថាមពលរាងកាយ

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដើម្បីឱ្យរាងកាយមានថាមពលពេញលេញ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ ទៅ ៨​ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាមួយគ្នានេះ អាហារក៏ដើរតួនាទីសំខាន់ ក្នុងការបង្កើនថាមពល…
ចំណេះជីវិត, ព្រឹត្តិការណ៍

១០គន្លឹះជំរុញការផ្តោតអារម្មណ៍ប្រកបដោយប្រសិទ្ធភាព

ផ្តោតស្មារតីដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកបំពេញការងារ ក្នុងការចម្រាញ់យកនូវផលិតភាព និងគុណភាពពីភារកិច្ចដែលកំពុងឬគ្រោងនឹងអនុវត្តន៍…..
ចំណេះជីវិត, ព្រឹត្តិការណ៍

ស្វែងយល់អំពីអានុភាព នៃការផ្តោត ដែលជួយដល់​ការ​អភិវឌ្ឍន៍ផលិភាពក្នុងការងារ និង​ការ​សិក្សា

ឈ្វេងយល់អំពីអំណាចនៃការផ្តោត ជាជំនាញសំខាន់ដែលអាចជួយអភិវឌ្ឍន៍ផលិភាព កាត់បន្ថយស្រ្តេស និងជំរុញគុណភាពការងារ រួមទាំងការសិក្សា…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship …
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជន៣រូប ជាប់ជ័យលាភីក្នុងការ​ប្រកួតប្រជែងអាន របស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ

យុវជន​៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយ​ពី​ចូលរួម​ប្រកួត​ប្រជែងអានជាមួយ​យុវជន​ជិត១រយនាក់ នៅ​ក្នុងកម្មវិធី​ប្រកួតប្រជែង​អាន ដែល​រៀបចំ​ឡើង​ដោយ​យុទ្ធនាការ​សៀវភៅ​មួយ​សហគមន៍​មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum បង្ហាញគំនិតគោលនយោបាយមូលដ្ឋាន សម្រាប់ការប្រើប្រាស់ AI ក្នុងវិស័យអប់រំ និងត្រៀមខ្លួនសម្រាប់អនាគត

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ការស្រាវជ្រាវ ៖ ការបង្កើតវគ្គសិក្សាកម្រិតឧត្តមសម្រាប់មនុស្សគ្រប់វ័យ អាចពង្រឹងសុខុមាលភាពមនុស្សចាស់

មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់មិនល្អប្រចាំថ្ងៃ៤ ដែលនាំ​ឱ្យ​​អស់ថាមពលរាងកាយ និង​ថាមពលចិត្ត

ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..