UN ព្រមានថា AI អាចបង្កើនគម្លាតកាន់តែធំរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ

របាយការណ៍របស់អង្គការសហប្រជាជាតិ បានបង្ហាញកាលពីសប្ដាហ៍មុនថា បញ្ញាសិប្បនិម្មិត (AI) អាចពង្រីកគម្លាតរវាងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ ដោយអំពាវនាវឱ្យមានវិធានការ គោលនយោបាយ ដើម្បីកំណត់ផលប៉ះពាល់។