រដ្ឋបាលខេត្តប៉ៃលិនរៀបចំរថយន្តក្រុងពីរគ្រឿង ជួយដឹកជញ្ជូនសិស្សពីច្រកព្រំដែនមកសាលារៀនដោយឥតគិតថ្លៃ
រដ្ឋបាលខេត្តប៉ៃលិន កាលពីពេលថ្មីៗនេះ បានរៀបចំរថយន្តក្រុងចំនួន២គ្រឿង ដើម្បីដឹកជញ្ជូនសិស្សានុសិស្សដែលឆ្លងដែនជាប្រចាំថ្ងៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ មកសិក្សារៀនសូត្រតាមបណ្តាសាលារៀននានាក្នុងខេត្តប៉ៃលិន ដោយឥតគិតថ្លៃ។

