អ្នកជំនាញ ៖ មុនសម្រេចចិត្តមានបុត្រ ឪពុកម្ដាយគួរមានជំនាញចិញ្ចឹមអប់រំកុមារ

ការចិញ្ចឹមអប់រំកូន គឺជាទំនួលខុសត្រូវដ៏សំខាន់មួយ ដែលឪពុកម្ដាយគ្រប់រូបត្រូវទទួលខុសត្រូវ។ ស្របនឹងការមានបុត្រធីតា ការអប់រំពួកគេ​ឱ្យក្លាយជាធនធានឆ្នើមគឺជារឿងចាំបាច់ ដែលតម្រូវឱ្យឪពុកម្ដាយត្រូវមានជំនាញចិញ្ចឹមអប់រំឱ្យបានត្រឹមត្រូវ។

ការអស់កម្លាំងកាយចិត្តចិញ្ចឹមកូន (Parental burnout), រោគសញ្ញា និងអាការៈ

ការចិញ្ចឹមកូន គឺជាកិច្ចការមួយដែលលំបាក, បើទោះជាម្ដាយឪពុកអាចសហការគ្នាធ្វើការងារនេះបានល្អ មានការគាំទ្រគ្នាទៅវិញទៅមក ហើយកុមាររីករាយ និងមានសុខភាពល្អក៏ដោយ។