រដ្ឋមន្រ្តីអប់រំ​ ទទួល​បាន​ពាន “​កិត្តិគុណ” ​​ប្រសិទ្ធនាមថា “​គរុ​វិជ្ជាចារ្យកវី​និពន្ធ​”

សមាគម​អ្នក​និពន្ធ​ខ្មែរ បានសម្រេចប្រគល់ជ័យលាភី​​ពាន «​កិត្តិគុណ» ដែល​ប្រសិទ្ធនាមថា «​គរុ​វិជ្ជាចារ្យកវី​និពន្ធ​» ជូនដល់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងឱកាស​អបអរសាទរទិវាជាតិអំណាន​លើកទី១០។