អ្នកនាំពាក្យ ៖ ក្រសួងអប់រំ នឹងប្រកាសលទ្ធផលការប្រឡងបាក់ឌុបនៅថ្ងៃទី២០ កញ្ញា ទាំងរាជធានីភ្នំពេញ និង​បណ្តាខេត្តព្រមគ្នា

ខុសពីឆ្នាំកន្លងទៅ ដែលរាជធានីភ្នំពេញ និង​ខេត្ត​កណ្តាល ត្រូវ​ប្រកាស​លទ្ធផល​មុនគេ ប៉ុន្តែ​នៅឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបតាមមណ្ឌលសំណេរទាំង​២៥រាជធានី-ខេត្តនៅទូទាំងប្រទេស ក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទី២០ ខែកញ្ញា