ទីភ្នាក់ងារកយកា ចូលរួមកសាងសមត្ថភាពមន្រ្តីកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម
មន្ត្រីរាជការកម្ពុជាប្រមាណ ៣០រូប រួមមានតំណាងមកពីក្រសួងយុត្តិធម៌ ក្រសួងបរិស្ថាន ក្រសួងចំនួន៥ទៀត ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាក្រុមការងារបច្ចេកទេសទីក្រុងនិរន្តរភាព (SCTWG) បានចូលរួមកម្មវិធីតម្រង់ទិស ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ

