និស្សិតអន្តរជាតិទៅបន្តការសិក្សានៅកាណាដា ធ្លាក់ចុះ ៦០% ចំពេលផ្លាស់ប្ដូរច្បាប់អន្តោប្រវេសន៍
ចំនួននិស្សិតអន្តរជាតិទៅបន្តការសិក្សានៅប្រទេសកាណាដា បានធ្លាក់ចុះប្រមាណ ៦០ភាគរយ នៅដើមឆ្នាំ២០២៥ ខណៈដែលរដ្ឋាភិបាលប្រទេសនេះបានបន្តធ្វើកំណែទម្រង់អន្តោប្រវេសន៍ ដើម្បីទប់ស្កាត់ការស្នាក់នៅបណ្ដោះអាសន្ន។










