គិតដូចអ្នកវិទ្យាសាស្ត្រ ៖ ជំនាញគិតបែបវិទ្យាសាស្ត្រ ជាជំនាញសំខាន់សម្រាប់វិភាគ និងដោះស្រាយបញ្ហាស្មុគស្មាញ
ការគិតបែបវិទ្យាសាស្ត្រ (Scientific thinking) គឺជាសមត្ថភាព ឬទម្លាប់គិតដូចអ្នកវិទ្យាសាស្ត្រ។ របៀបគិតនេះហើយ ដែលបែងចែកអ្នកជំនាញពិតប្រាកដលើឯកទេសអ្វីមួយ ពីអ្នកដែលដឹងអំពីជំនាញនោះរាក់ៗ ដោយផ្អែកលើទិន្នន័យតិចតួច។



