ភ្នំពេញ – ខណៈសាលារៀនចាប់ផ្ដើមបើកចូលរៀនឡើងវិញ ទាមទារឱ្យសិស្សានុសិស្សត្រៀមខ្លួនសិក្សាខុសពីការរៀនតាមប្រព័ន្ធអនឡាញ ។ ទន្ទឹមនឹងនេះ សិស្សានុសិស្សអាចអនុវត្តចំណុចមួយចំនួន រួមមាន រៀបចំកាលវិភាគសិក្សា ការបែងចែកពេលវេលា ដាក់គោលដៅសិក្សា ប្ដេជ្ញាចិត្តខិតខំរៀន និងថែរក្សាសុខភាព ។ ខាងក្រោមនេះ ជាចំណុចត្រៀមខ្លួនចូលរៀននៅថ្នាក់រៀនមួយចំនួន ដែលសិស្សានុសិស្សអាចយកទៅអនុវត្តបានដើម្បីទទួលបានលទ្ធផលសិក្សាល្អ ។
១. រៀបចំកាលវិភាគ ៖ រៀបចំកាលវិភាគសិក្សាពិតជាសំខាន់អាចជួយឱ្យសិស្សានុសិស្សងាយស្រួលសិក្សា ដឹងពីមុខវិជ្ជាសិក្សា និងអាចកំណត់មុខវិជ្ជាដែលខ្លួនចូលចិត្តរៀនជាអាទិភាព ។ លើសពីនេះ ការអនុវត្តន៍តាមកាលវិភាគកាន់តែសំខាន់ ប្រសិនសិស្សានុសិស្សរៀបចំកាលវិភាគ ហើយមិនអនុវត្តតាមនោះនឹងមិនទទួលបានលទ្ធផលល្អឡើយ ។ ទន្ទឹមនឹងនេះ ចាប់ផ្ដើមរៀបចំកាលវិភាគសិក្សាដោយយកចិត្តទុកដាក់ស្វ័យសិក្សាលើមុខវិជ្ជាទាំងនោះ ដើម្បីទទួលបានចំណេះដឹងបន្ថែមទៀត ។
២. បែងចែកពេលវេលា ៖ មនុស្សម្នាក់ៗមានពេលវេលា ២៤ម៉ោងដូចគ្នាក្នុងរយៈពេលមួយថ្ងៃ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលអាចប្រើប្រាសពេលវេលាឱ្យមានប្រសិទ្ធភាព ។ ដូចនេះ ប្រសិនបើសិស្សានុសិស្សបែងចែកពេលវេលាបានល្អនោះនឹងជួយឱ្យអ្នកសម្រេចបានលទ្ធលជាច្រើន ។ លើសពីនេះ ការចែងចែកពេលវេលាសិក្សាបានល្អជួយឱ្យសិស្សានុសិស្សមានពេលផ្ទាល់ខ្លួនសម្រាប់កម្សាន្ត ។ ជាពិសេស អំឡុងពេលចូលរៀននៅសាលាសិស្សានុសិស្សត្រូវប្រាកដថាខ្លួនបានបែងចែកពេលវេលាសម្រាប់ធ្វើដំណើរ ពេលវេលាសម្រាប់រៀននៅសាលា ពេលវេលាសម្រាប់រៀននិងស្រាវជ្រាវនៅផ្ទះបន្ថែម និងពេលវេលាសម្រាប់សម្រាក ។
៣. ដាក់គោលដៅសិក្សា ៖ សិស្សានុសិស្សត្រូវគិតថាការចូលរៀននៅសាលាវិញប្រៀបដូចជាវិស្សមកាលថ្មីដូចគ្នា ព្រោះកន្លងទៅយើងបានរៀនតាមប្រព័ន្ធអនឡាញ ។ ទន្ទឹមនឹងនេះ សិស្សានុសិស្សអាចកំណត់គោលដៅសិក្សាដោយប្រឡងយកនិទ្ទេសល្អឱ្យបាន ឬប្រឡងឱ្យជាប់គ្រប់មុខវិជ្ជា ។ ម៉្យាងវិញទៀត សិស្សមួយចំនួនដែលខ្ជិលរៀន មិនចូលចិត្តអានសៀវភៅ អាចកំណត់គោលដៅចុងឆ្នាំនឹងអានសៀវភៅឱ្យបានយ៉ាងតិច៥ក្បាល ។ យ៉ាងណាមិញ ការដាក់គោលដៅសិក្សានឹងជួយឱ្យសិស្សានុសិស្សទទួលបានលទ្ធផលសិក្សាល្អជាងអ្នកដែលមិនបានដាក់គោលដៅសិក្សា ។
៤. ប្ដេជ្ញាចិត្តខិតខំរៀន ៖ សិស្សានុសិស្សត្រូវប្ដេជ្ញាចិត្តខិតខំរៀនសូត្រជានិច្ច បើទោះជាជួបការលំបាកមួយចំនួននៅក្នុងការសិក្សាក៏ដោយ ។ លើសពីនេះ ដើម្បីទទួលបានលទ្ធផលសិក្សាល្អលុះត្រាសិស្សានុសិស្សប្ដេជ្ញាចិត្តខិតខំរៀនមិនបោះបង់ ។ ម៉្យាងវិញទៀត ការប្ដេជ្ញាចិត្តជួយឱ្យសិស្សទាំអស់មានកម្លាំងចិត្តខិតខំរៀនដើម្បីទទួលបានលទ្ធផលល្អ ។ លើសពីនេះ សិស្សនុសិស្សនៅតែអាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបានសម្រាប់ជំនួយដល់ការសិក្សាស្រាវជ្រាវផងដែរ ។
៥. ថែរក្សាសុខភាព ៖ សុខភាពជារឿងសំខាន់ដែលសិស្សនុសិស្សត្រូវយកចិត្តទុកដាក់ និងរក្សាសុខភាពឱ្យបានល្អ ។ លើសពីនេះ ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ញ៉ាំអាហារឱ្យបានទៀងពេល ព្រមទាំងធ្វើលំហាត់ប្រាណជាប្រចាំ អាចជួយឱ្យសិស្សានុសិស្សមានរាងកាយមាំមួន សុខភាពល្អ ។ ម៉្យាងវិញទៀត ការថែរក្សាអនាម័យនៅតាមសាលារៀន តាមវិធានការសុខាភិបាល បីការពារបីកុំ ជួយទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ ៕
កញ្ញា វ៉ាន គីមសល់ ជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យបណ្ដាញសារព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧សម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ព្រះសង្ឃខ្មែរទី១ បញ្ចប់ការសិក្សាថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យាល័យ Harvard
បទយកការណ៍, ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ
• 11/10/2024
ព័ត៌មានទូទៅ
មើលទាំងអស់ ➧តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/08/2023
កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2023
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...
ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីងប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការជ្រើសរើសយុវជនរហូតដល់ចំនួន ៥៧០នាក់ ដើម្បីចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាល...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/04/2023
កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។
មូលនិធិហាប់ស្វែល ជ្រើសរើសសិស្សនារីសម្រាប់អាហារូបករណ៍២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/05/2023
មូលនិធិហាប់ស្វែល ដែលគេធ្វើការងារលើការលើកកម្ពស់ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈការផ្តល់នូវការអប់រំ បណ្តុះបណ្តាល ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...