ភ្នំពេញ – ឥរិយាបថរើសអើងកើតឡើងពីផ្នត់គំនិតរបស់មនុស្សប្រកាន់ខ្ជាប់ការរើសអើងដោយផ្អែកលើកត្តាមុខមាត់ ភេទ អាយុ ពណ៌សម្បុរ ជាតិសាសន៍ សាសនា ជីវភាពគ្រួសារ និងកាយសម្បទាជាដើម ។ លើសពីនេះ ឥរិយាបថរើសអើងនៅក្នុងសង្គមអាចវិវត្តន៍ក្លាយជាវប្បធម៌នៃការរើសអើង ប្រសិនមិនបានយកចិត្តទុកដាក់លុបបំបាត់វប្បធម៌ទង្វើទាំងនោះចោល ដូចជា ឥរិយាបថរើសអើងក្នុងគ្រួសារ ឥរិយាបថរើសអើងមិត្តភក្តិ និងឥរិយាបថរើសអើងក្នុងសង្គម ។

១. ឥរិយាបថរើសអើងក្នុងគ្រួសារ ៖ ទង្វើនេះកើតឡើងដោយសារឪពុកម្តាយស្រឡាញ់កូនមិនស្មើគ្នា ផ្គត់ផ្គង់តម្រូវការដល់កូនមានភាពលម្អៀង ធ្វើឱ្យកូនៗមានចិត្តមិនល្អចំពោះគ្នា ។ លើសពីនេះ ប្រសិនបើឪពុកម្ដាយស្រឡាញ់យកចិត្តទុកដាក់លើកូនមិនស្មើគ្នា អាចធ្វើឱ្យកូន ឬកុមារយល់ថា ឪពុកម្ដាយមិនបានស្រឡាញ់ពួកគេដូចបង ឬប្អូនរបស់គេឡើយ ។ ទាំងនេះជាហេតុផលដែលឪពុកម្ដាយគួរជៀសវាងបង្កើតឱ្យមានការរើសអើងក្នុងគ្រួសារ ព្រោះអាចធ្វើឱ្យបាត់បង់ទំនាក់ទំនងល្អនៅក្នុងរង្វង់គ្រួសារ ។
២. ឥរិយាបថរើសអើងមិត្តភក្តិ ៖ នៅក្នុងរង្វង់មិត្តភាពការរើសអើងអាចបណ្ដាលមកពីបញ្ហាការរាប់អានមិនស្មើភាពគ្នា ដូចជា មិត្តភក្តិមួយចំនួនរាប់រកតែអ្នកមានជីវភាពធូរធារ ពុំចង់រាប់រកអ្នកដែលជួបការលំបាក ។ ការប្រើពាក្យសម្ដីមិនសមរម្យមើលងាយមិត្តភក្តិដែលជាអ្នកខ្វះខាតជាងខ្លួន ធ្វើឱ្យអ្នកទាំងនោះមានអារម្មណ៍អាក់អន់ចិត្តរហូតដល់គុំគួន ឬសងសឹកនៅថ្ងៃណាមួយវិញជាមិនខាន ។ ម៉្យាងវិញទៀត កាលណាការរើសអើងមាននៅក្នុងចំណងមិត្តភាព ធ្វើឱ្យមិត្តភាពនោះត្រូវកាត់ផ្ដាច់ និងពិបាកត្រឡប់មកភាពស្និទ្ធសាល ។

៣. ឥរិយាបថរើសអើងក្នុងសង្គម ៖ មនុស្សមួយចំនួនចូលចិត្តវាយឫកពាក្រអឺតក្រទម ហើយតាំងខ្លួនជាមនុស្សថ្លៃថ្នូរ មិនរាប់អានជាមួយអ្នកដែលស្ថិតនៅក្រោមបង្គាប់ ។ លើសពីនេះ មនុស្សមួយចំនួនទៀតប្រកាន់ពូជសាសន៍ ឬពណ៌សម្បូរ ដោយយល់ថាអ្នកដទៃមិនល្អដូចខ្លួន ។ ម៉្យាងវិញទៀត សព្វថ្ងៃសហគមន៍អន្តរជាតិកំពុងតែយកចិត្តទុកដាក់លើបញ្ហាជីវភាពរបស់មនុស្សដូចជាជំនួយមនុស្សធម៌ ការជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស ឬសិទ្ធិអ្នកដទៃ ។ ហេតុនេះ ការរើសអើងចំពោះជាតិសាសន៍ដទៃទៀត អាចកើតឡើងនៅពេលមានគំនិតផ្ទុយនិងដំណើរការដែលសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ ។
គួររំលឹកថា ផ្អែកតាមអនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ កម្ពុជាបានចូលជាសមាជិកអនុសញ្ញាអន្តរជាតិស្តីពីការលប់បំបាត់រាល់ទម្រង់នៃការើសអើងពូជសាសន៍ នៅឆ្នាំ១៩៨៣ ។ ការចូលជាសមាជិកនេះ កម្ពុជាបានប្តេជ្ញាខ្លួនធានាការលប់បំបាត់ការរើសអើងពូជសាសន៍តាមគ្រប់ទម្រង់ទាំងអស់ពីកម្ពុជា ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2023
កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេសកូរ៉េ ...
អាហារូបករណ៍ជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលទើបប្រឡងបាក់ឌុបរួច ដោយវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសផ្តល់អាហារូបករណ៍ ១០០%
ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2023
ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...
ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
ជាឱកាសសម្រាប់សិស្សនិស្សិត ជាពិសេសគ្រូបង្រៀនភាសាចិន ពេលនេះតាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/08/2025
កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។
ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2024
ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/10/2025
នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...
ឱកាសចូលរួមកម្មវិធីទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/07/2025
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានប្រកាសជ្រើសរើសនិស្សិតចំនួន១០រូប ដើម្បីទៅចូលរួមទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។





























