ភ្នំពេញ៖ ក្នុងពេលវេលាពេលនៃការបិទខ្ទប់ (Lockdown) មនុស្សជាច្រើននៅផ្ទះគោរពតាមការណែនាំរបស់ក្រសួងសុខភិបាល។ ប៉ុន្តែទន្ទឹមគ្នានេះអារម្មណ៍ម្នាក់ៗរមែងតែងមិនស្ងប់សុខដោយបារម្ភពីស្ថានការណ៍ជំងឺកូវីដ-១៩ អាចបង្កជារឿងរ៉ាវស្មុគស្មាញសម្រាប់ជីវិត និងសុភមង្គលគ្រួសារ។ ដើម្បីចៀសឆ្ងាយពីកង្វល់ទាំងនោះ ដំណាក់កាលនេះសមាជិកគ្រួសារទាំងអស់គួរបង្កើតបរិយាកាសរីករាយនៅក្នុងគ្រួសារ បង្កើនទំនាក់ទំនងឱ្យល្អ និងចែករំលែកក្ដីស្រលាញ់ដល់គ្នាទៅវិញទៅមកដោយស្និទ្ធស្នាល។ នេះជាការយល់ឃើញរបស់អ្នកនាង នាង សុវ៉ាតនា ដែលមហាជនស្គាល់ថា Dj Nana ប្រាប់ដល់ AMS ។
អ្នកនាង នាង សុវ៉ាតនា បាននិយាថា
“ពោលពាក្យសរសើរដល់គ្នាឱ្យបានច្រើននៅពេលដែលសមាជិកគ្រួសាររបស់យើងចាប់ផ្ដើមធ្វើមួយ ឬក៏ជួយធ្វើកិច្ចការងារផ្ទះវាជារឿងដែលល្អបំផុត នោះនឹងនាំឱ្យមនុស្សម្នាក់ៗមានទឹកចិត្តធ្វើបន្ត ព្រមទាំងបង្កើតភាពស្និទ្ធិស្នាលផងដែរ”
អ្នកដោះស្រាយវិបត្តិរូបនេះ បានបន្ថែមថា នៅផ្ទះច្រើនមានបញ្ហាច្រើនដែលត្រូវជួបប្រទះ ប៉ុន្តែជាឱកាសចែករំលែកក្ដីសេចក្ដីស្រលាញ់ និងបង្ហាញឱ្យឃើញរូបភាពល្អណាមួយនៅក្នុងក្រុមគ្រួសារ។
“ជាក់ស្ដែងខ្ញុំមិនចេះធ្វើម្ហូបនោះទេ ប៉ុន្តែពេលនេះនៅផ្ទះច្រើន មានពេលធ្វើម្ហូបឱ្យស្វាមី និងក្រុមគ្រួសារ ហើយនេះជាពេលវេលាដែលទទួលបានពាក្យសរសើរអំពីអ្វីដែលយើងខិតខំធ្វើ វាគឺជាក្ដីសុខមួយបែបដ៏មានភាពរីករាយ”
អ្នកនាង នាង សុវ៉ាតនា យល់ថា សមាជិកគ្រួសារត្រូវចេះជួយសម្រាលធុរៈគ្នា តាមរយៈការបង្កើនសេចក្ដីសុខដល់ផ្លូវកាយ និងផ្លូវចិត្ត ហើយជួយការងារណាដែលអាចធ្វើបាន និងចៀសវាងការមើលបំណាំគ្នា។ សមាជិកគ្រួសារអាចកាត់បន្ថយភាពតានតឹងផ្លូវចិត្ត ដោយព្យាយាមធ្វើអ្វីមួយជាសកម្មភាពគ្រួសារមិនមែនជាសកម្មភាពឯកជន។
អ្នកនាង នាង សុវ៉ាតនា
“ពាក្យថាសុភមង្គលនៅក្នុងគ្រួសារ មានន័យថាកន្លែងរស់នៅប្រចាំថ្ងៃទាំងឡាយណា ធ្វើអារម្មណ៍មានផាសុខភាព មិនទាស់ចិត្ត មិនរអៀសចិត្ត និងមិនធ្វើឱ្យយើងធុញទ្រាន់គ្នា”
គួរបញ្ជាក់ថា សកម្មភាពគ្រួសារដែលលើកឡើងខាងលើមាន ដូចជា សមាជិកគ្រួសារចេះជួយធ្វើម្ហូបរួមគ្នា ជួយគ្នាលាងចាន ជួយថែទាំកូន ជួយបង្រៀនកូនដោយក្តីស្រឡាញ់និងស្និទស្នាលជាដើម។ ទម្លាប់ជួយគ្នាទៅវិញទៅមកនៅក្នុងគ្រួសារ ការពោលពាក្យសរសើរលើកដល់គ្នា ទើបធ្វើឱ្យគ្រួសារធ្វើរឿងអ្វីថ្មីៗ និងមានប្រយោជន៍ទាំងអស់គ្នា៕
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ចំណេះជីវិត, ព្រឹត្តិការណ៍
ជូនលុយឪពុកម្ដាយ សាច់ញាតិបងប្អូន និងមនុស្សជាទីស្រឡាញ់ ជួបជុំមិត្តភក្ដិ ធ្វើម្ហូបទៅវត្ត និងចូលបុណ្យ សុទ្ធសឹងតែជាសកម្មភាពដែលត្រូវចំណាយលុយ។ ដូច្នេះ រាល់ខែបុណ្យទាន រួមទាំងខែភ្ជុំផង ប្រជាជនទូទៅតែងតែត្រូវចំណាយច្រើនជាងខែធម្មតា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ធ្មេចបើកៗពេលប្រឡងក៏កាន់តែខិតមកដល់ នៅសល់មិនច្រើនថ្ងៃនោះទេ បេក្ខជនមួយចំនួនក៏បានត្រៀមខ្លូនរូចរាល់ ហើយបេក្ខជនមួយចំនួនទៀតក៏នៅមិនទាន់រួចរាល់ បើបែបនេះ តើគួរត្រៀមខ្លូនត្រៀមចិត្តបែបណាទៅ?
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
បាយបិណ្ឌ ត្រូវបានប្រជាជនខ្មែរ ដឹងជាទូទៅថា រៀបចំបោះបង់ឱ្យប្រេត និងបុព្វការីជន ដែលបានចែកឋានទៅហើយប្រជាជនខ្មែរ បានអនុវត្តពិធីនេះ តាំងពីយូរណាស់មកហើយ។ ប៉ុន្តែ តើកិច្ចបោះបាយបិណ្ឌ មានទំនាកទំនាក់ទំនង នឹងព្រះពុទ្ធសាសនា ឬទេ?
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
មានការងារ ឬមុខរបរលើសពីមួយមិនមែនជារឿងដែលចម្លែកសម្រាប់បុគ្គលដែលខិតខំព្យាយាមក្នុងការស្វែងរកប្រាក់ចំណូលបន្ថែមសម្រាប់ជីវភាព។ មិនខុសគ្នានេះ សាត ស្រីម៉ៅ បានប្រកបរបរជាអ្នកលក់ដូរគ្រឿងលម្អសម្រាប់ស្ត្រីនៅពេលល្ងាច ក្រោយពេលបំពេញ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ទេយ្យទានចម្រុះប្រភេទដែលពុទ្ធបរិស័ទរៀបចំដើម្បី ប្រគេនព្រះសង្ឃរៀងរាល់ពេលមានកម្មវីធីបុណ្យជាតិធំៗ ឬកម្មវិធីក្នុងសាសនាព្រះពុទ្ធនៅក្នុងសង្គមខ្មែរ ដែលគេកត់សម្គាល់ឃើញមានដូចជាសម្ភារៈប្រើប្រាស់ អាហារដែលធ្វើថ្មីៗ ភេសជ្ជៈ និងថវិកាជាដើម…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ការជួបជុំនូវបណ្ដានិស្សិតខ្មែរនៅពេលមានបុណ្យទាន ឬកម្មវិធីប្រពៃណីជាតិខ្មែររៀងរាល់ឆ្នាំ ជាសកម្មភាពដែលនិស្សិតខ្មែរកំពុងសិក្សា និងរស់នៅសហរដ្ឋអាមេរិកតែងតែធ្វើឡើងមិនភ្លេចព្រោះអាចជួយសម្រួលអារម្មណ៍ពីការនឹកផ្ទះរបស់ពួកគេ និងអាចជួបជុំបងប្អូនខ្មែរ…
ចំណេះជីវិត, ព្រឹត្តិការណ៍
រាល់ពេលមានថ្ងៃឈប់សម្រាក ពិធីបុណ្យទាន និងការជួបជុំ យុវជន និងអ្នកធ្វើការនៅទីក្រុង នឹងត្រូវត្រឡប់ទៅស្រុកកំណើត ដើម្បីសម្រាក ធ្វើបុណ្យ ជួបជុំគ្រួសារ និងសាច់ញាតិ។ នៅអំឡុងពេលនេះ យុវជនខ្មែរមួយចំនួន តែងទទួលបាននូវការសួរសំណួរផ្សេងៗ…