ទីបំផុត Apple អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចដោះសោរស្មាតហ្វូនតាមរយៈ Face ID ទោះបីពាក់ម៉ាស

បច្ចេកវិទ្យា៖ ទីបំផុតការទន្ទឹងរងចាំដ៏យូរមកហើយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកលក់ស្មាតហ្វូនយីហោ Apple បានធ្វើបច្ចុប្បន្នភាពមុខងារដោះសោរស្មាតហ្វូនរបស់ខ្លួន តាមរយៈ Face ID ទោះបីជាអ្នកប្រើប្រាស់កំពុងពាក់ម៉ាស។ ប៉ុន្តែលក្ខខណ្ឌមួយសម្រាប់អ្នកប្រើប្រាស់ចាំបាច់ត្រូវមាន នា​ឡិ​កាដៃ Apple ។ ក្រុមហ៊ុន Apple សម្រេចចិត្តប្រើប្រាស់នាឡិកាដៃបន្ថែមពេលនេះ ដើម្បីជួយបញ្ជាក់និងកំណត់ចំណាំភាពជាកម្មសិទ្ធទៅលើស្មាតហ្វូន។

ដើម្បីអាចដំណើរការមុខងារនេះ បានអ្នកប្រើប្រាស់ទាមទារឱ្យធ្វើបច្ចុប្បន្នភាពនៃជំនាន់ស្មាតហ្វូនទៅដល់ iOS 14.5 ជាមុនសិន។ គេដឹងថា Apple បានប្រកាសឱ្យដំណើរចាប់ពីថ្ងៃចន្ទម្សិលមិញនេះ ហើយអ្នកប្រើប្រាស់អាចចូលទៅរកពាក្យ Face ID & Passcode និងចុចយក Unlock with Apple Watch ។

បច្ចុប្បន្នភាពកម្មវិធីចុងក្រោយរបស់ Apple ក៏ត្រូវបានបញ្ចូលមុខងារមួយទៀតដែលមានឈ្មោះថា App Tracking​ Transparency ដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនស្នើសុំត្រួតពិនិត្យនិងតាមដានទៅលើទិន្នន័យឧបករណ៍ដែលពួកគេប្រើប្រាស់។ កន្លងមកការធ្វើបែបនេះធ្លាប់ទទួលរងការរិះគន់ខ្លាំងពីអ្នកប្រើប្រាស់ហើយក៏ជាមូលហេតុនាំឱ្យមានការពន្យាពេលនៃការដាក់ឱ្យដំណើរការមុខងារនេះជាផ្លូវការ និងបន្តធ្វើបច្ចុប្បន្នភាពរហូតដល់ពេលបច្ចុប្បន្ន។

ទោះបីជាយ៉ាងណាក្តី មុខងារថ្មីនេះកំពុងធ្វើក្រុមហ៊ុន Facebook មិនសប្បាយចិត្ត អាចប៉ះពាល់ដល់ការផ្សព្វផ្សាយពាណិជ្ជកម្មដ៏ច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលក្រុមហ៊ុនពឺងផ្អែកទៅលើការប្រមូលទិន្នន័យដូចគ្នា៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ទិវាអន្តរជាតិនារី ៨មីនា ៖ នាយកស្ដីទីអង្គការភ្លែនអន្តរជាតិកម្ពុជា ចង់ឃើញបុរសចេះចែករំលែកបន្ទុកគ្រួសារក្នុងការចិញ្ចឹមកូន

សម្រាប់លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា ចង់ឃើញបុរសចេះចែករំលែកបន្ទុកគ្រួសារក្នុងការចិញ្ចឹមកូន ដោយមិនដាក់បន្ទុកទៅលើតែស្រ្តីនោះ
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

គំរូយុវតីជនជាតិដើមភាគតិច ៖ “ស្ត្រីត្រូវមានចំណូល និងជំនាញច្បាស់លាស់ មុនសម្រេចចិត្តរៀបការ”

ជាក្មេងស្រី​ដែលត្រូវបានរៀបចំឱ្យរៀបការតាំងពីអាយុ១៧ឆ្នាំ កាណាដា បានជួបនឹងបញ្ហាជីវភាព​ក្រោយ​រៀបការរួច ព្រោះតែគ្មានជំនាញ ពិបាក​រក​ការងារធ្វើ និងមិនអាច​រកប្រាក់ចំណូលបាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្ពុជា​ ចិន​ កំពុង​បណ្តុះបណ្តាល​គ្រូភាសាចិន សម្រាប់​ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ

ក្រសួងអប់រំ យុវជន និងកីឡា របស់ប្រទេស​កម្ពុជា និង​ក្រសួងអប់រំរបស់​ប្រទេសចិន ទើបតែ​​បាន​បញ្ចប់​ការបណ្តុះបណ្តាល​គ្រូជំនាញ​ភាសាចិន​ចំនួន ២០នាក់បន្ថែមទៀត កាលពីថ្ងៃចន្ទ​ ដែលជា​ផ្នែកមួយ​នៃការជំរុញ​ការសិក្សា​ភាសាបរទេស​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ការកសាងពលរដ្ឋឌីជីថល គន្លឹះឆ្ពោះទៅរកភាពជោគជ័យនៃសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា

នៅក្នុងយុគសម័យនៃឧស្សាហកម្ម ៤.០ បច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់​ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាំងការសិក្សា ការធ្វើអាជីវកម្ម និង​ការ​បំពេញ​កិច្ច​ការងារ ដែលធ្វើ​ឱ្យ​វាក្លាយ​ជាសរសៃឈាមដ៏សំខាន់សម្រាប់ទ្រទ្រង់…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្ពុជា បង្ហាញអាទិភាព៤ចំណុច ក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគត

ក្នុងវេទិកាកម្រិតខ្ពស់សហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៤ ខែមីនា ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជា​តំណាងរដ្ឋមន្រ្តីក្រសួងអប់រំ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ បណ្តុះបណ្តាលគ្រូ២រយនាក់ លើជំនាញអប់រំបង្កើតហ្គេម

ក្រសួងអប់រំ យុវជន និងកីឡា កំពុងបណ្តុះបណ្តាលគ្រូបង្រៀនចំនួន២០០នាក់ សម្រាប់​សាលារៀន​គោលដៅចំនួន ១០០ លើជំនាញអប់រំបង្កើតហ្គេម ដើម្បី​អនុវត្តក្នុងការបង្កើតក្លឹបឌីជីថលក្រៅម៉ោងសិក្សា និងមុខវិជ្ជាបំណិនជីវិត..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឆ្លើយតបតម្រូវការឧស្សាហកម្មទំនើប រដ្ឋមន្រ្តីក្រសួងការងារ ជំរុញវិស័យឯកជន សហការជាមួយរាជរដ្ឋាភិបាល លើ​ការ​បណ្តុះបណ្តាល TVET

ដើម្បីធានាបាន​នូវ​ភាព​ប្រកួតប្រជែង កំណើន​ប្រកប​ដោយ​បរិយាបន្ន និង​ការឆ្លើយតប​យ៉ាង​រហ័ស​ទៅនឹង​តម្រូវ​ការ​ឧស្សាហកម្ម​ទំនើប រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ បានជំរុញ​វិស័យ​ឯកជន…
ចំណេះជីវិត, ព្រឹត្តិការណ៍

វិធីសាស្រ្តធម្មជាតិ ៧ យ៉ាង ដើម្បីកាត់បន្ថយអាការតឹងច្រមុះ

ការតឹងច្រមុះមិនត្រឹមតែធ្វើឱ្យពិបាកដកដង្ហើមប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កឱ្យយើងឈឺក្បាល និងរំខានដល់ដំណេកផងដែរ។ បញ្ហានេះអាចបណ្តាលមកពី គ្រុនផ្តាសាយ, អាឡែហ្ស៊ី, ការបំពុលបរិយាកាស ឬសូម្បីតែខ្យល់ស្ងួតខ្លាំង។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon