មិនថាស្ថិតក្នុងស្ថានការណ៍បែបណាទេ ឳពុកម្ដាយដើរតួនាទីសំខាន់ណាស់ក្នុងជីវិតរបស់កូនៗគ្រប់រូប ហើយការប្រើប្រាស់ភាសាប្រចាំថ្ងៃបញ្ជាក់ពីក្ដីស្រលាញ់ទៅកាន់កូនៗ ពិតជាមានអត្ថន័យខ្លាំងបំផុតចំពោះកូន។ ពាក្យល្អៗប៉ុន្មានម៉ាត់របស់ឪពុកម្តាយ អាចលើកទឹកចិត្តកូនៗរបស់អ្នកពេញមួយថ្ងៃ។ ឧទាហរណ៍ថាការសួរសុខទុក្ខកូនត្រូវការពេលវេលាតែបន្តិច តែកាយវិការនេះបានបង្ហាញថា អ្នកបានខ្វាយខ្វល់និងយកចិត្តទុកដាក់ពីពួកគាត់។ តើអ្វីទៅជាភាសានៃក្តីស្រលាញ់អ្នកទៅកាន់កូន?
១. តើកូនញ៉ាំបាយហើយឬនៅ? បាយ សម្តៅទៅលើអាហារ ! ហើយអាហារពិតជាដើរតួនាទីសំខាន់ណាស់សម្រាប់ការទ្រទ្រង់និងអភិវឌ្ឍរូបរាងកាយ បញ្ញា និងស្មារតី។ ការសួរសំណួរនេះទៅកាន់កូនអាចឱ្យកូនដឹងថាឳពុកម្ដាយតែងបារម្មណ៍ពីសុខភាព និងការលូតលាស់របស់កូន។
២. ទៅរៀនម៉េចដែរថ្ងៃហ្នឹង? ពេលដែលកូនទៅសាលារៀន ឳពុកម្ដាយមិនបាននៅជាមួយកូនរហូតទេ នៅសាលារៀនមានគ្រូជាអ្នកមើលការខុសត្រូវនិងតំហែទាំ។ យ៉ាងណាម៉ិញ ការសួរបែបនេះអាចឱ្យឳពុកម្ដាយដឹងបានថាតើមានអ្វីកើតឡើងខ្លះនៅពេលដែលកូនមិននៅក្បែរខ្លួន ឬថាតើកូនបានរៀនអ្វីខ្លះនៅសាលាថ្ងៃហ្នឹង (នេះ)។
៣. កូនឆ្លាតណាស់ ! មិនថាកូនធ្វើបានល្អ ឬមិនសូវល្អទេ ការសរសើរកូនថាឆ្លាត ផ្ដល់កំលាំងចិត្តឱ្យកូនខំប្រឹងប្រែងបន្តទៅទៀត។ កូនៗ មានភាពវ័យឆ្លាតរៀងខ្លួន ជាជាងការប្រៀបធៀប ឬបន្ដុះបង្អាប់កូន ការពោលពាក្យសរសើរ លើកទឹកចិត្តកូន បង្រៀនកូនឱ្យចេះប្រើភាសាវិជ្ជមាន គិតពីខ្លួនឯង និងអ្នកដ៏ទៃក្នុងផ្លូវវិជ្ជមាន។
៤. ពុកម៉ែ ឬម៉ាក់ប៉ាស្រលាញ់កូន ! ពាក្យសាមញ្ញតែអាចនឹងពិបាកនិយាយសម្រាប់ឳពុកម្ដាយមួយចំនួន។ ពាក្យសាមញ្ញតែមានន័យណាស់សម្រាប់កូន ជាភាសា ជាពាក្យសម្ដីប្រាប់កូនពីសេចក្ដីស្រលាញ់ដែលឳពុកម្ដាយមានចំពោះកូន។
៥. ពុកម៉ែ ឬម៉ាក់ប៉ាមានមោទនភាពចំពោះកូនណាស់ ! បើទោះបីជាកូនមិនបានធ្វើអ្វីក៏ដោយ ការនិយាយថា
“ម៉ាក់ប៉ាមានមោទនភាពចំពោះកូនណាស់”
បង្ហាញពីភាពរីករាយដែលមានកូន បញ្ជាក់ថាកូនជាមនុស្សដែលសំខាន់សម្រាប់ឳពុកម្ដាយ និងបង្ហាញថាឳពុកម្ដាយស្រលាញ់កូនជាកូន។
ភាសាស្រលាញ់របស់ឳពុកម្ដាយទៅកាន់កូន អាចមានច្រើនទម្រង់ណាស់។ ត្រូវបង្ហាញក្ដីស្រលាញ់របស់អ្នក ដោយប្រើភាសាស្រលាញ់របស់ឳពុកម្ដាយទៅកាន់កូន ដើម្បីឱ្យកូនបានដឹងទំហំនៃដួងចិត្តឪពុកម្តាយ។ នេះបើតាមការស្រាវជ្រាវបង្ហាញដោយអង្គការយូនីសេហ្វកម្ពុជា៕
ជីវប្រវត្តិ: កញ្ញា សៅ សុធារ៉ា កំពុងសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាធ្លាប់ជាអ្នកសរសេរអត្ថបទជាភាសាខ្មែរ និងបកប្រែឲ្យស្ថាប័នឯកជនមួយកន្លែង។ បច្ចុប្បន្ន សុធារ៉ា ជាអ្នកយកការព័ត៌មានអប់រំឲ្យសារព័ត៌មាន AMS Education។
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
សិស្សបឋមសិក្សាវៀតណាម បានជាប់ចំណាត់ថ្នាក់លេខ១ ទាំងមុខវិជ្ជា គណិតវិទ្យា និងអំណាន ក្នុងចំណោម ប្រទេសនៅអាស៊ីអាគ្នេយ៍ចំនួន ៧ នៅក្នុងការស្ទង់មតិឆ្នាំ ២០២៤, នេះបើយោងតាម កាសែត VN Express ។
ចំណេះជីវិត, ព្រឹត្តិការណ៍
សុខុមាលភាព គឺជាគ្រឹះដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ ដែលផ្ដោតលើតុល្យភាពនៃសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ នៅក្នុងយុគសម័យទំនើបនេះ បច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ បញ្ជូនព័ត៌មាន ដំណឹង និងព្រឹត្តឹការណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អនុរដ្ឋេលខាធិការក្រសួងព័ត៌មាន ឯកឧត្តម ស្លេះ អាល់ហ្វីន បានធ្វើការអំពាវនាវដល់អ្នករាយការណ៍ព័ត៌មានទាំងអស់ សូមរាយការណ៍ដោយសុក្រឹត្យ ត្រឹមត្រូវ និងមិនត្រូវប៉ះពាល់ដល់តម្លៃស្រ្តី និងក្រុមងាយរងគ្រោះផ្សេងទៀតឡើយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រោយពីបានបង្កើតអស់រយៈពេលជិត១ឆ្នាំ ក្រុមប្រឹក្សាជាតិ ដើម្បីផ្តល់ឋានៈសាស្រ្តាចារ្យ បានបើកកិច្ចប្រជុំដំបូងរបស់ខ្លួនកាលពីសប្តាហ៍កន្លងទៅនេះ ដើម្បីត្រួតពិនិត្យស្ថានភាពរួម និងវឌ្ឍនភាពការងារដែលបានអនុវត្តដើម្បីកំណត់នូវ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កាលពីសប្តាហ៍កន្លងទៅនេះ គណៈប្រតិភូក្រសួងអប់រំ និងតំណាងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន បានធ្វើទស្សនកិច្ចនៅទីក្រុងណានថុង ខេត្តជាំងស៊ូ ប្រទេសចិន ដើម្បីដកស្រង់បទពិសោធការអប់រំឧត្តមសិក្សា និងបច្ចេកវិទ្យា…
Top News, ព័ត៌មានជាតិ, ព្រឹត្តិការណ៍
បន្ទាប់ពីមានការប្រកាសដោយក្រសួងអប់រំ ក្នុងការអនុញ្ញាតឱ្យសិស្សភៀសសឹកអាចចុះឈ្មោះចូលរៀនបណ្តោះអាសន្ននៅតាមសាលារៀននៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅតាមការស្ម័គ្រចិត្ត ពេលនេះមានសាលារៀនជាច្រើន…
ចំណេះជីវិត, ព្រឹត្តិការណ៍
នៅក្នុងបរិបទនៃការសិក្សាដ៏ស្មុគស្មាញ និងតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន ការទទួលបានការតម្រង់ទិសបន្ថែមពីខាងក្រៅសាលារៀន បានក្លាយជាកត្តាជំរុញដ៏សំខាន់មួយក្នុងការបង្កើនប្រសិទ្ធភាពសិក្សា និងការអភិវឌ្ឍខ្លួនរបស់សិស្ស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ខណៈសាលារៀនចំនួនជាង៩រយ ស្ថិតក្នុងខេត្តចំនួន៦ ក្នុងក្រុងស្រុកចំនួន២០បានបិទទ្វារ ដោយសារការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ នៅតាមបណ្តោយព្រំដែន ដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សជាង២០ម៉ឺននាក់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ចាប់ផ្តើមតាំងពីដើមខែវិច្ឆិកា មកម្ល៉េះ ពោលគឺនៅក្នុងឆ្នាំសិក្សាថ្មី ២០២៥-២០២៦នេះ វិទ្យាល័យចំនួន៤៩ ដែលមានទីតាំងស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស និងវិទ្យាល័យដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អ្នកជំនាញចិត្តសាស្ត្រ ជំរុញឱ្យឪពុកម្ដាយ និងអាណាព្យាបាលយកចិត្តទុកដាក់ខ្ពស់ លើផ្លូវចិត្តកុមារ អំឡុងពេលភ្លៀសសឹក ដោយសារបញ្ហាសង្គ្រាមរវាងកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់ថា កុមារជាក្រុមមនុស្សដែលងាយមានបញ្ហាផ្លូវចិត្ត…